ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការHuman Rights Watch ចង់ឱ្យបិទមណ្ឌលបន្សាប គ្រឿងញៀន


មន្រ្តីរដ្ឋាភិបាលកម្ពុជាបានហៅរបាយការណ៍របស់ Human Rights Watch
ដែលអំពាវនាវឱ្យបិទមណ្ឌលស្តារនិតិសម្បទា និងបន្សាបគ្រឿងញៀនថា ជា
រឿងមិនត្រឹមត្រូវទេ។

លោកហេង រស្មី សូមជូនព័ត៌មាននេះ ដូចតទៅ៖

មន្រ្តីរដ្ឋាភិបាលកម្ពុជា នៅថ្ងៃច័ន្ទនេះ បានច្រានចោលចំពោះការលើកឡើងរបស់
អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្តរជាតិរបស់សហរដ្ឋអាមេរិកមួយដែល
មានឈ្មោះថា Human Rights Watch ដែលបានអំពាវនាវឲ្យអង្គការសហប្រជា
ជាតិចាត់វិធានការបិទជាបន្ទាន់ចំពោះមណ្ឌលស្តារនិតិសម្បទា និងបន្សាបគ្រឿង
ញៀនថា ជាការអះអាងមិនត្រឹមត្រូវ ។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អង្គការ Human Rights Watchរបស់សហរដ្ឋ
អាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការចោទប្រកាន់រដ្ឋាភិ
បាលកម្ពុជាថា បានអនុញ្ញាតឲ្យមានការឃុំខ្លួនដោយបង្ខំ និងមានការរំលោភបំ
ពានទៅលើសិទ្ធិមនុស្សនៅមណ្ឌលស្តារនិតិសម្បទា និងបន្សាបគ្រឿងញៀននៅ
ក្នុងប្រទេសកម្ពុជា ។

អង្គការ Human Rights Watch ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ ឲ្យ
ធ្វើការគាបសង្គត់ទៅលើរដ្ឋាភិបាលឲ្យបញ្ឈប់កម្មវិធីទាំងនេះនិងឲ្យអ្នករំលោភបំ
ពានសិទ្ធិទាំងនោះចេញមកទទួលខុសត្រូវ។

លោកខៀវ សាម៉ន នាយរងទី១នៃមន្ទីរប្រឆាំងគ្រឿងញៀននេះបាននិយាយថា
មណ្ឌលស្តារនិតិសម្បទា និង បន្សាបគ្រឿងញៀនពុំមែនជាកន្លែងបង្ខាំងមនុស្ស
ខុសច្បាប់ទេ។

លោកបានមានប្រសាសន៍ថា កន្លងមកអ្នកដែលញៀនថ្នាំ ជាពិសេសឳពុកម្តាយ
បានដាក់ពាក្យដោយស្ម័គ្រចិត្តសុំទៅមណ្ឌលនេះ ដើម្បីធ្វើយ៉ាងណាឲ្យកូនរបស់
ខ្លួនបានបន្សាបនូវសារធាតុថ្នាំញៀនស្រវឹង។

"ការចោទហ្នឹង ដូចជាមិនត្រឹមត្រូវទេ ព្រោះកន្លែងមជ្ឈមណ្ឌលមួយៗហ្នឹង គឺមួយ
ចំនួន មា្តយឳពុកគេបានគឺថា មកសុំកន្លែងសមត្ថកិច្ច កន្លែងស្តារនិតិសម្បទា
ហ្នឹង ហើយសាម៉ីខ្លួនដែលជាអ្នកញៀនហ្ហឹង ក៏ស្ម័គ្រចិត្ត ហើយធ្វើពាក្យសុំ ដើម្បី
ចូលទៅកន្លែងហ្នឹង។"

លោក Anand Chaudhuri អ្នកសម្របសម្រួលកម្មវិធីនៃការិយាល័យអង្គការ
សហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀនប្រចាំប្រទេសកម្ពុជា បាន
មានប្រសាសន៍ថា នេះមិនមែនជាការព្យាបាលទេ ពីព្រោះជាបឋម វាមិនមែន
ជាជម្រើសរបស់មនុស្សសម្រាប់ទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន
ទេ។

លោកបានមានប្រសាសន៍ថា អ្នកមិនអាចឃុំអ្នកណាម្នាក់ ហើយដោយនិយាយ
ថា ជាការព្យាបាលនោះទេ ក៏ប៉ុន្តែយើត្រូវមានភស្ថុតាងផងដែរ។

កាលពីថ្ងៃទី២៥កន្លងទៅ របាយការណ៍របស់អង្គការ Human Rights Watch
ដដែល បានលើកឡើងអំពីបទសម្ភាសន៍ជាច្រើនជាមួយ និងអតីតអ្នកជាប់ឃុំ
នៅមណ្ឌលស្តារនិតិសម្បទានិងបន្សាបគ្រឿងញៀនដែលបានរៀបរាប់អំពីការ
រំលោភសិទ្ធិមនុស្សម្តងហើយម្តងទៀតនៅក្នុងដៃរបស់មន្រ្តីអាជ្ញាធរមានសមត្ថ
កិច្ច និងបុគ្គលិកនៅមណ្ឌលនេះ ដែលចាប់តាំងពីការវាយដំ រហូតដល់មាន
ការហូរឈាមឆក់ខ្សែរភ្លើង និងរំលោភផ្លូវភេទជាដើម។

នៅក្នុងប្រទេសកម្ពុជា មានមណ្ឌលស្តារនិតិសម្បទា និងបន្សាបគ្រឿងញៀន
ចំនួន១៤កន្លែង ដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងគ្រឹះស្ថានផ្សេងៗ។

លោកខៀវ សាម៉នបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មានគម្រោងបង្កើតមជ្ឈ
មណ្ឌលថ្នាក់ជាតិ សម្រាប់ស្តារនិតិសម្បទា និងគ្រឿងញៀននៅក្នុងក្រុងព្រះ
សីហនុ និងខេត្តមួយចំនួននៅភូមិភាគឦសាន ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងស.រ.អា. ៕

XS
SM
MD
LG