ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ Human Rights Watch បានរិះគន់ ការកាត់ទោសលោក សម រង្ស៊ី


អង្គការHuman Rights Watchបានរិះគន់ថា ការកាត់ទោសលោកសម រង្ស៊ី គឺ
ជាយុទ្ធសាស្រ្តរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នាំទៅរកភាពដាច់ខាតថ្មី
មួយ។អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្តរជាតិរបស់សហរដ្ឋអាមេរិក
មួយដែលមានឈ្មោះថា Human Rights Watch នៅថ្ងៃសុក្រនេះបានធ្វើការ
បរិហាររិះគន់ចំៗចំពោះតុលាការខ្មែរដែលបានកាត់ទោសលោកសម រង្ស៊ី មេដឹក
នាំគណបក្សប្រឆាំង និងប្រជាពលរដ្ឋចំនួនពីររូបផ្សេងទៀតថា ជាការនាំយក
យុទ្ធនាការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការកាត់ទោសអ្នករិះគន់
ដើម្បីឆ្ពោះទៅរកភាពផ្តាច់ការថ្មីមួយ ហើយនិងបានគូសបញ្ជាក់អំពីការគ្រប់គ្រង
ទៅលើប្រព័ន្ធយុត្តិធម៌របស់រដ្ឋាភិបាលខ្មែរ។

លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង កាលពីថ្ងៃពុធ ត្រូវបានតុលាការខេត្ត
ស្វាយរៀងកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារយៈពេល២ឆ្នាំ និង ពិន័យជា
ប្រាក់ចំនួន ៨លានរៀល គឺស្មើនឹងជិត ២០០០ ដុល្លារសហរដ្ឋអាមេរិក ។

តុលាការក៏បានកាត់ទោសលោកព្រំ ជា និងអ្នកស្រីមាស ស្រី ឲ្យជាប់ពន្ធនាគារ
ម្នាក់ៗរយៈ ពេល១ឆ្នាំ និង ពិន័យជាប្រាក់ ៥៥ លានរៀល គឺស្មើនឹងជាង១៣០០
ដុល្លារសហរដ្ឋអាមេរិក រួមទាំងលោកសម រង្ស៊ី ផងដែរ ពីបទធ្វើឲ្យខូចខាតដោយ
ចេតនានូវតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងប្រទេសកម្ពុជា និងប្រទេសវៀត
ណាមនិងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ Human Rights Watch ពីទីក្រុង New
York ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានដាក់ចំណងជើងថា ការកាត់
ទោសត្លុកល្ខោនទៅលើមេដឹកនាំគណបក្សប្រឆាំងគឺលោកសម រង្ស៊ី ។

លោក Brad Adams នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី
បានថ្លែងប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍នោះថា ការវាយប្រហារដោយឥតសំចៃ
របស់រដ្ឋាភិបាលទៅលើក្រុមអ្នករិះគន់នៅតែបន្តនៅឆ្នាំ២០១០នេះ ។

លោក Brad Adams បានលើកឡើងទៀតថា លោកនាយរដ្ឋមន្រ្តីហ៊ុន សែន
ហាក់បីដូចជាមានបំណងបង្វែបញ្ច្រាស់ទិសនូវពហុភាពនយោបាយដែលបាន
បង្កើតឡើងអស់រយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីវិញ
បានបញ្ជាក់ថា ការលើកឡើងរបស់អង្គការHuman Rights Watchនេះមិនត្រឹម
ត្រូវទេ។

លោកបានមានប្រសាសន៍ថា ការលើកឡើងរបស់លោក Brad Adamsគឺមិនចង់
ឲ្យប្រទេសកម្ពុជាប្រកាន់នីតិរដ្ឋទេ ។

"អ្វីដែលលោក Brad Adams និយាយគឺលោកមិនចង់ឲ្យរាជាណាចក្រកម្ពុជា
ស្ថិតនៅក្នុងនីតិរដ្ឋក្នុងការអនុវត្តនៃច្បាប់ទេ។ លោកចង់ឲ្យរាជាណាចក្រកម្ពុជា
ស្ថិតនៅក្នុងលក្ខណៈព្រៃផ្សៃដូចគោលជំហររបស់លោក ដែលតែងតែលាបពណ៌
របស់រាជរដ្ឋាភិបាលកម្ពុជា"។

ចំណែកឯមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានធ្វើការថ្កោលទោសតុលាការខ្មែរ
ដែលបានកាត់ទោសមេដឹកនាំគណបក្សប្រឆាំងផងដែរ ដោយមជ្ឈមណ្ឌលសិទ្ធិ
មនុស្សកម្ពុជា បានលើកឡើងថា សេចក្តីសម្រេចនេះគឺដើម្បីបំរើផលប្រយោជន៍
នយោបាយសុទ្ធសាធ ។

ពីទីក្រុងភ្នំពេញ ខ្ញុំហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG