អង្គការសិទ្ធិមនុស្សអន្តរជាតិបាននិយាយតាមព័ត៌មានគ្មានការបញ្ជាក់ប្រភពថា
ជនជាតិចិនមួយចំនួន ដែលបានបណ្តេញចេញពីប្រទេសកម្ពុជាកាលពីខែមុន
ត្រូវបានកាត់ទោសប្រហារជីវិត។
លោក ជន សក្តា រាយការណ៍ពីទីក្រុងភ្នំពេញដូចតទៅ៖
អង្គការសិទ្ធិមនុស្ស
HRW
បាននិយាយនៅថ្ងៃសុក្រនេះថា
ជនជាតិចិនភាគតិច
Uighur
មួយចំនួនក្នុងចំណោម២០នាក់ ដែលត្រូវបានបណ្តេញចេញពីប្រទេស
កម្ពុជាដោយបង្ខំកាលពីខែមុខនោះ
ត្រូវបានកាត់ទោសប្រហារជីវិត។
កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០០៩
ក្រុមអាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិចិនភាគ
តិច
Uighur
ចំនួន២០នាក់ចេញពីប្រទេសកម្ពុជាដោយចាត់ទុកជាជនអន្តោប្រ-
វេសន៍ខុសច្បាប់
ហើយយោងតាមច្បាប់អន្តោប្រវេសន៍កម្ពុជា
ពួកគេត្រូវតែបាន
បណ្តេញចេញពីប្រទេសកម្ពុជា។
ក្រុមអាជ្ញាធរចិនបានចាប់ក្រុមជនជាតិចិនភាគតិចUighurនេះអំពីបទឧក្រិដ្ឋកម្ម
ទាក់ទងនឹងការបះបោរ
អំពើហិង្សានិងការវាយប្រយុទ្ធដោយបង្ហូរឈាមរវាងក្រុម
ជនជាតិភាគតិច
Uighurs
និងក្រុមជនជាតិភាគច្រើន Han ក្នុងខេត្តXinjiang
របស់ប្រទេសចិនកាលពីខែកក្កដា
បានសម្លាប់មនុស្សជិត២០០នាក់
និង១.៦០០
នាក់ផ្សេងទៀតរងរបួស។
អង្គការសិទ្ធិមនុស្ស HRW
បានសរសេរនៅក្នុងសេចក្តី
ថ្លែងការណ៍ថា
ខ្លួនបានទទួលរបាយការណ៍គ្មានបញ្ជាក់ប្រភពថា
ជនជាតិចិន
Uighurs
មួយចំនួន ដែលត្រូវបានបញ្ជូនដោយបង្ខំចេញពីប្រទេសកម្ពុជាកាល
ពីខែមុន
ត្រូវបានកាត់ទោសដោយតុលាការនៅក្នុងខេត្ត
Xinjiang
របស់ប្រទេស
ចិន
ដោយជនជាប់ចោទខ្លះត្រូវបានកាត់ទោសប្រហារជីវិត។
អង្គការសិទ្ធិមនុស្ស
HRWបានបន្តថា
ការកាត់ទោសដ៏ប្រញាប់ប្រញាល់បែបនេះ
បានកើតឡើងមិនធម្មតា ដែលរដ្ឋាភិបាលចិនមិនបានផ្តល់ដំណឹងណាមួយអំពី
ជោគវាសនារបស់ក្រុមនេះថា
តើរបាយការណ៍នេះជាការណ៍ពិតនោះ។
អ្នកស្រីSophie
Richardson នាយិកាផ្នែកការពារសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី
របស់អង្គការ
HRWបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា
ពួកអ្នកស្វះស្វែង
រកសិទ្ធិជ្រកកោន ដែលត្រូវបានបញ្ជូនទៅប្រទេសចិនវិញពីប្រទេសកម្ពុជានោះ
មិនបានលេចឮដំណឹងអ្វីទាំងអស់។ គ្មានព័ត៌មានអំពីកន្លែងស្នាក់នៅរបស់ពួក
គេ គ្មានការជូនដំណឹងអំពីការចោទប្រកាន់តាមផ្លូវច្បាប់ប្រឆាំងនឹងពួកគេ
និង
គ្មានការធានាថា
ពួកគេមានសុវត្ថិភាពពីការធ្វើទារុណកម្ម
និង ការធ្វើទុក្ខបុក
ម្នេញទេ។
អ្នកស្រីSophie Richardsonបានបញ្ជាក់ថា
រដ្ឋាភិបាលចិនគួរតែធ្វើសេចក្តីប្រ-
កាសជាសាធារណៈជាបន្ទាន់អំពីទីកន្លែង និង ស្ថានភាពរបស់ជនជាតិ
Uighurs
ដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសកម្ពុជា និងអនុញ្ញាតឱ្យអង្គការសហប្រជា
ជាតិនិងក្រុមសមាជិកគ្រួសារជួបពួកគេ។
ក្រុមសមាជិកគ្រួសារមានសិទ្ធិដឹងនូវអ្វីដែលបានកើតឡើងចំពោះមនុស្សដែលជា
ស្រឡាញ់របស់ពួកគេ។
មន្ត្រីស្ថានទូតចិនប្រចាំនៅក្នុងទីក្រុងភ្នំពេញមិនអាចធ្វើ
ទំនាក់ទំនងដើម្បីសុំសេចក្តីអត្ថាធិប្បាយបានទេនៅល្ងាចថ្ងៃសុក្រនេះ។
លោកផៃ
ស៊ីផាន រដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមាន
ប្រសាសន៍ថា ការប្រហារជីវិត ឬការដាក់ពន្ធនាគារនៃជនជាតិចិន ដែលកើត
ចេញពីការញុះញ៉ង់
និង ចលនាបះបោរនៅក្នុងសង្គមជាតិ
ត្រូវតែទទួលខុស
ត្រូវ។
"មិនគួរលើកឡើងដោយអយុត្តិធម៌ដាក់មកលើព្រះរាជាណាចក្រកម្ពុជាទេ។អង្គ
ការសិទ្ធិមនុស្ស
HRW
គួរនិយាយជាមួយអង្គការសហប្រជាជាតិ
ប្រទេសណា
មួយដែលពាក់ព័ន្ធនៅក្នុងសាច់រឿងហ្នឹង
និង អង្គការបំបះបំបោរគេហ្នឹងឯង"។
ចំពោះការបណ្តេញជនជាតិចិនភាគតិចUighurs
ចេញពីប្រទេសកម្ពុជាដោយ
បង្ខំនេះ
ក្រសួងការបរទេសសហរដ្ឋអាមេរិក
អង្គការសហប្រជាជាតិ ក្រុមអង្គការ
សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗនិងក្រុមអ្នកជំនាញការខាងសិទ្ធិមនុស្សបានថ្កោល
ទោសការបញ្ជូនចេញដោយបង្ខំនូវជនជាតិចិន
ដោយគ្មានផ្តល់ផលប្រយោជន៍
ដល់ដំណើរការសម្រេចឋានៈជាជនភៀសខ្លួន គួរឱ្យជឿទុកចិត្តបាន និងរំលោភ
អនុសញ្ញាអន្តរជាតិស្តីពីជនភៀសខ្លួន។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕