ប្រទេសកម្ពុជាកំពុងស្វះស្វែងរកវិធានការតាមផ្លូវច្បាប់
ដើម្បីជួយប្រជាពលរដ្ឋ
ខ្មែរដែលក្រុមអាជ្ញាធរថៃបានចាប់ឃុំអំពីបទឆ្លងដែនខុសច្បាប់
និងកាប់បំផ្លាញ
ព្រៃឈើរបស់ប្រទេសថៃ។
ខ្ញុំ ជន សក្តា រាយការណ៍ជូនដូចតទៅ៖
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានណែនាំកុងស៊ុលរបស់ខ្លួន
ប្រចាំនៅប្រទេសថៃឱ្យចាត់វិធានការណ៍តាមផ្លូវច្បាប់ដើម្បីជួយការពារប្រជាពល
រដ្ឋខ្មែរចំនួន៦នាក់
ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ
និង រង់ចាំការជំនុំជម្រះ
ទោសនៅក្នុងតុលាការខេត្តស៊ូរិន្ទ។
ក្រុមអាជ្ញាធរថៃបានចាប់ប្រជាពលរដ្ឋខ្មែទាំង៦នាក់ដោយចោទប្រកាន់ពីការឆ្លង
ចូលទឹកដីថៃនិងការកាប់បំផ្លាញព្រៃឈើថៃខុសច្បាប់ កាលពីថ្ងៃច័ន្ទ
ខណៈ
ពេលដែលប្រជាពលរដ្ឋខ្មែរទាំងនេះ
បាននាំគ្នាចូលទៅក្នុងព្រៃតាមបណ្តោយព្រំ
ដែនកម្ពុជា-ថៃ
ដើម្បីកាប់ផ្តៅ។
ការចរចារវាងក្រុមអាជ្ញាធរខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជា
និងខេត្តស៊ូរិន្ទ
របស់ប្រទេសថៃ
ដើម្បីដោះលែងប្រជាពលរដ្ឋខ្មែរទាំង៦នាក់នេះ បានបរាជ័យ
ពីព្រោះក្រុមអាជ្ញាធរថៃបានតម្រូវឱ្យមានការកាត់ទោសប្រជាពលរដ្ឋខ្មែរទាំងនេះ
តាមផ្លូវតុលាការ
នេះបើតាមការអះអាងរបស់ក្រុមមន្ត្រីខេត្តឧត្តរមានជ័យ។
ការចាប់និងការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដោយកងទ័ពថៃនៅតាមព្រំដែនបាន
កើនឡើង
បន្ទាប់ពីកងទ័ពកម្ពុជា
និងថៃបានកេណ្ឌកម្លាំងទ័ពយ៉ាងច្រើនសន្ធឹក
និងបានសម្លាប់កងទ័ពយ៉ាងតិច៧នាក់
ក្នុងការវាយប្រយុទ្ធគ្នាជាច្រើនលើកនៅ
តំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ
បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះនៅ
ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិនៅក្នុងខែកក្កដា
ឆ្នាំ
២០០៨។
ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា
និង
ប្រទេសថៃបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានតែងតាំងលោកអតីតនាយករដ្ឋមន្ត្រី
ថៃ
Thaksin
Shinawatra ឱ្យធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោកកួយ
គង់ អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានថ្លែងប្រាប់
VOAថា
ស្ថានកុងស៊ុលរបស់យើងប្រចាំនៅប្រទេសថៃកំពុងស្វះ
ស្វែងរកមេធាវីគួរជាទីទុកចិត្ត
ដើម្បីជួយការពារក្តីរបស់ប្រជាពលរដ្ឋខ្មែរទាំង៦
នាក់
ប្រឆាំងនឹងការចោទប្រកាន់របស់ក្រុមអាជ្ញាធរថៃ
ឱ្យទទួលបាននូវយុត្តិធម៌
ត្រឹមត្រូវ។
"ក្រសួងការបរទេសបានណែនាំកុងស៊ុលរបស់យើងនៅទីនោះជួយយ៉ាងណាឱ្យ
ប្រជាពលរដ្ឋខ្មែរយើងទទួលបាននូវយុត្តិធម៌ត្រឹមត្រូវ។
ប្រជាពលរដ្ឋនៅប្រទេសណាមួយត្រូវអនុវត្តគោរពច្បាប់នោះ
ហើយតែខុសហើយ
គេនឹងផ្តន្ទាទោសទៅតាមច្បាប់របស់ប្រទេសគេ។
ប៉ុន្តែអ្វីដែលយើងជួយ
គឺយើង
ធ្វើយ៉ាងណាកុំឱ្យគាត់
(ប្រជាពលរដ្ឋខ្មែរទាំង៦នាក់)ទទួលរងនូវភាពអយុត្តិធម៌។
យើងខំធ្វើយ៉ាងណាស្វះស្វែងជួយគាត់តាមផ្លូវច្បាប់
ដូចជាការរកមេធាវីដ៏ត្រឹម
ត្រូវ
ដើម្បីជួយការពារក្តីរបស់គាត់ឱ្យបានល្អ"។
លោកកួយ
កុង បានបញ្ជាក់ថា
ទោសនេះមិនមែនជាធ្ងន់ធ្ងរប៉ុន្មានទេ
ប៉ុន្តែក្រុម
អាជ្ញាធរថៃបានចោទប្រកាន់អំពីការឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ដែល
មានទោសជាប់ពន្ធនាគាររហូតដល់៣ខែ។
កាលពីខែកញ្ញា
ឆ្នាំ ២០០៩
តុលាការខេត្តអ៊ូប៊ុនរបស់ប្រទេសថៃបានកាត់ទោស
ប្រជាពលរដ្ឋខ្មែរចំនួន១៥នាក់ឱ្យជាប់ពន្ធនាគារជាង៩ឆ្នាំ ក្នុងម្នាក់ៗ និង ម្នាក់
ទៀតឱ្យជាប់ពន្ធនាគារជាង៦ឆ្នាំ ហើយកាលពីខែតុលាឆ្នាំ២០០៩
តុលាការខេត្ត
ស៊ីសាកេតបានកាត់ទោសអ្នកភូមិខ្មែរចំនួន៨នាក់
ឱ្យជាប់ពន្ធនាគារចំនួន៨ឆ្នាំ
និង៣នាក់ឱ្យជាប់ពន្ធនាគារជិត៦ឆ្នាំ
ហើយម្នាក់ទៀតឱ្យជាប់ពន្ធនាគារចំនួន
ជាង១៥ខែ
អំពីការឆ្លងដែនចូលទឹកដីថៃ
និងការកាប់ឈើព្រៃដោយខុសច្បាប់។
កាលពីចុងខែសីហា
ឆ្នាំ២០០៩
តុលាការខេត្តបន្ទាយមានជ័យរបស់ប្រទេស
កម្ពុជា
បានកាត់ទោសជនជាតិថៃម្នាក់
ដែលបានឆ្លាក់រូបប្រាសាទអង្គរវត្តនៅលើ
ស៊ីម៉ង់មុខបង្គន់សាធារណៈនៅក្នុងទីក្រុងប៉ោយប៉ែតនោះ
ឱ្យជាប់ពន្ធនាគារចំនួន
៣ខែ
អំពីការឆ្លងចូលប្រទេសកម្ពុជាដោយខុសច្បាប់។
កាលពីខែកញ្ញាឆ្នាំ២០០៩
ឆ្មាំការពារព្រំដែនកម្ពុជាបានចាប់ខ្លួនជនជាតិថៃចំនួន
៤២នាក់
បន្ទាប់ពីបានឆ្លងដែនចូលទឹកដីខេត្តបន្ទាយមានជ័យដោយខុសច្បាប់
ប៉ុន្តែក្រោយមកបានដោះលែងពួកគេទៅវិញ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕