តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានទាមទារឱ្យប្រេសិតពិសេសអង្គការ
សហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស
ធ្វើរបាយការណ៍ស្តីពីស្ថានភាព
សិទ្ធិមនុស្សនៅកម្ពុជាឱ្យមានតម្លាភាព
និងភាពជាក់ស្តែង។
ប្រេសិតពិសេសអង្គការសហប្រជាជាតិ
Surya Prasad Subedi
និង
តំណាង
រាស្រ្តគណបក្សប្រជាជនកម្ពុជានៅថ្ងៃច័ន្ទនេះបានជួបពិភាក្សាគ្នាអំពីរបៀបធ្វើឱ្យ
របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រកបដោយភាពសុក្រឹត្យនិង
ភាពជាក់ស្តែង។
ប្រទេសកម្ពុជាត្រូវបានទទួលរងនូវការរិះគន់អំពីការរំលោភសិទ្ធិទាក់ទងនឹងការ
បណ្តេញចេញដោយបង្ខំ
ការរឹបអូស យកដីធ្លី ការគំរាមគំហែង
និងបំភិតបំភ័យ
អ្នកការពារសិទ្ធិមនុស្ស
ចាប់ខ្លួនអ្នកតវ៉ា ឬ
សកម្មជនសហគមន៍ចំពោះការតវ៉ា
ប្រឆាំងនឹងការរំលោភសិទ្ធិផ្សេងៗ
ការបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិង
ការប្រមូលផ្តុំការចោទប្រកាន់និងកាត់ទោសតំណាងរាស្ត្រគណបក្សប្រឆាំងនិង
ប្រព័ន្ធតុលាការមិនឯករាជ្យ។
លោក
អាយ ខន អនុប្រធានគណៈកម្មការផែនការ
និងកសិកម្មនៃរដ្ឋសភាបាន
ថ្លែងប្រាប់
VOAថា
លោកប្រេសិតពិសេសអង្គការសហប្រជាជាតិរូបនេះ
គួរតែ
ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន
សមាជិកសភាព្រឹទ្ធសភា
តំណាងអង្គការមិនមែនរដ្ឋាភិបាលនិងតំណាងគណបក្សនយោបាយមុនពេលធ្វើ
របាយការណ៏ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រចាំឆ្នាំ
ដើម្បីធ្វើការថ្លឹងថ្លែង
ឱ្យបានត្រឹមត្រូវអំពីស្ថាន
ភាពសិទ្ធិមនុស្សនៅកម្ពុជា។
"ពេលដែលគាត់ធ្វើរបាយការណ៏ឱ្យគាត់មានការថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ
ហើយសំខាន់បំផុតឱ្យស្របតាមសភាពជាក់ស្តែងរបស់ប្រទេសកម្ពុជាយើងអំពី
ស្ថានភាពសិទ្ធិមនុស្ស
និងស្ថាន ភាពរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ
ពីព្រោះ
យើងចងបានឱ្យល្អច្រើនជាងនេះតទៅទៀត
ហើយយើងកំពុងប្រឹងប្រែងហើយ"។
លោកម៉ុម
ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំនៃរដ្ឋសភា
បានបញ្ជាក់ថា យើង
ចង់បានការគោរព
សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
ហើយយើងបានលើក
ឡើងចំណុចវិជ្ជមានជាច្រើនលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ប៉ុន្តែយើងមិនទាន់
បំពេញភាពឥតខ្ចោះនៃបញ្ហាសិទ្ធិមនុស្សនេះទេ។យើងត្រូវការពេលវេលាដើម្បី
បន្តធ្វើឱ្យបញ្ហាសិទ្ធិមនុស្សកាន់តែប្រសើរឡើងនៅកម្ពុជា។
លោកម៉ុម
ជឹមហ៊ុយបានបន្តថា
ការដកអភ័យឯកសិទ្ធិសភារបស់លោកស្រី
មួរ
សុខហួរ
និងលោក សម រង្ស៊ី
មិនមែនធ្វើឡើងដោយភាពរវើរវាយ
និងខុសច្បាប់
នោះទេ។
"ស្ថាប័នសភាជានិច្ចកាលយកច្បាប់ជាធំ
ដូចជាច្បាប់រដ្ឋធម្មនុញ្ញក្តី
ច្បាប់ផ្ទៃក្នុង
រដ្ឋសភាក្តី
និង ច្បាប់លក្ខន្តិកៈក្តី។
យើងធ្វើតាមច្បាប់នេះទាំងអស់។
យើងមិន
ដែលប្រាសចាកពីច្បាប់ទាំងអស់
ដោយ ការសម្អប់ និងការគំគួនទេ។
យើងនឹង
បន្តធ្វើការជាមួយគ្នាលើបញ្ហាសិទ្ធិមនុស្ស។
យើងត្រូវការគ្នា
ទៅវិញទៅមកក្នុង
ការធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែប្រសើរឡើង"។
ក្នុងដំណើរទស្សនកិច្ចការងាររយៈពេល១០ថ្ងៃនៅកម្ពុជា
លោក Surya
Prasad
Subedi
បានជួបពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សជាមួយលោកនាយករដ្ឋមន្ត្រី
ហ៊ុន
សែន
តំណាងអង្គការសិទ្ធិមនុស្សសំខាន់ៗ
តំណាងអង្គទូតបរទេសប្រចាំនៅ
កម្ពុជានិងតំណាងរាស្ត្រគណបក្សប្រឆាំងដើម្បីរិះរកវិធីសាស្ត្រសហប្រតិបត្តិការ
រួមគ្នា
ធ្វើយ៉ាងណាឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែប្រសើរឡើង។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕