ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ពខ្មែរនិងសៀមពើប ប្រយុទ្ធគ្នាមួយឈុតខ្លី


កងទ័ពប្រទេសកម្ពុជា និងកងទ័ពថៃ បានពើបប្រយុទ្ធគ្នាមួយឈុតខ្លីនៅព្រឹកថ្ងៃ
អាទិត្យនេះនៅក្បែរប្រសាទព្រះវិហារ។ប៉ុន្ដែការប៉ះទង្គិចគ្នានេះមិនបានបណ្ដាល
ឲ្យមានជនរងគ្រោះទេ។

លោក វង់ ដារា រាយការណ៍ជូនពីខេត្តព្រះវិហារដូចតទៅ៖

មន្រ្តីយោធាជាន់ខ្ពស់កម្ពុជាប្រចាំនៅតំបន់ប្រាសាទព្រះវិហារនិយាយថា កងទ័ព
កម្ពុជា និងសៀម នៅព្រឹកថ្ងៃអាទិត្យនេះ បានប៉ះទង្គិចគ្នាមួយឈុតខ្លីក្នុងតំបន់
ជាំតែ ចំណុចត្រពាំងធំ ក្នុងស្រុកជាំក្សាន្ត ចម្ងាយជាង១០គីឡូម៉ែត្រ ភាគខាង
កើតឈាងខាងត្បូងប្រាសាទព្រះវិហារ ។ ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅ
ម៉ោងប្រមាណ៩និង៤៥នាទីគឺស្របពេលជាមួយដំណើរទស្សនៈកិច្ចរបស់លោក
ឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានៅប្រាសាទ
ព្រះវិហារ។

លោកឧត្តមសេនីយ៍ឯកជា តារា អគ្គមេបញ្ជាការរងកងទ័ពជាតិកម្ពុជាបានឲ្យដឹង
ថា វាជាការប៉ះទង្គិច តិចតូចនៅពេលដែលកងទ័ពកម្ពុជាបានប្រើសិទ្ធិការពារទឹក
ដីរបស់ខ្លួនប្រឆាំង នឹងការរុលចូលរបស់កងទ័ពសៀម ។

លោកបានបញ្ជាក់ថា កងទ័ពកម្ពុជា ជានិច្ចជាកាលមិនឈ្លានពានទឹកដីគេទេ
ប៉ុន្តែក៏មិនអនុញ្ញាតឲ្យកងទ័ពសៀមចូលឈ្លានពានទឹកដីកម្ពុជាផងដែរ។ លោក
បានឲ្យដឹងទៀតថា ឥឡូវនេះសភាពការណ៍បានធូរស្រាលហើយ ក្រោយពីមាន
ការជួបចរចាគ្នារួចមក។មិនមានសេចក្តីរាយការណ៍អំពីទាហានរងរបួសឬស្លាប់
ទេក្នុងការប៉ះទង្គិចគ្នានៅព្រឹកនេះ។

ចាប់តាំងពីមានការដាក់ពង្រាយកងទ័ពរៀងខ្លួនចូលទៅក្នុងតំបន់ប្រាសាទព្រះ
វិហារ ដែលមានជម្លោះ ចាប់តាំងពីខែកក្កដាឆ្នាំ ២០០៨មកកងទ័ពកម្ពុជា និង
សៀមយ៉ាងហោចណាស់បានប៉ះទង្គិចគ្នា៣ដងដែលធ្វើឲ្យកងទ័ពទាំងសងខាង
ស្លាប់ និងរបួស។

ដោយក្នុងដំណើរទស្សនៈកិច្ចរបស់លោកនៅតំបន់ប្រាសាទព្រះវិហារនៅថ្ងៃនេះ
លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបាន
ថ្លែងថា ប្រទេសទាំងពីរនៅមិនទាន់មានគម្រោងជួបចរចាគ្នាទេនៅឆ្នាំនេះ។ តែ
ទោះយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រទេសកម្ពុជា
រង់ចាំជានិច្ចនិងជួបចរចាដោះស្រាយជាមួយរដ្ឋាភិបាលថៃ ទោះតាមរបៀបណា
ក៏ដោយ។

“សព្វថ្ងៃនេះខ្ញុំគ្រាន់និយាយប៉ុណ្ណេះ ចំពោះប្រទេសកម្ពុជាយើងមិនប្រញាប់ប្រ-
ញាល់ណាស់ណាទេ។បើថៃមិនចង់ដោះស្រាយ មានសភាពការណ៍សព្វថ្ងៃនេះ
យើងក៏អត់មានយល់ទាស់ដែរ ត្រូវរង់ចាំពេលណារដ្ឋាភិបាលថៃថ្មីក្តីចាស់ក្តីដែល
គេចង់ដោះស្រាយ ។ ប៉ុន្តែគេមិនចង់ដោះស្រាយ យើងនៅឈរជើងនៅកន្លែង
សព្វថ្ងៃហ្នឹងក៏បានដែរ។ ខ្ញុំមិនចង់និយាយថា ម៉េចទេ ។ ខ្ញុំនិយាយតែប៉ុណ្ណឹង។
កងទ័ពឈរជើងកន្លែងណា ឈរជើងកន្លែងសព្វថ្ងៃក៏បានដែរ"។

ប្រទេសកម្ពុជា និងសៀមធ្លាប់បានជួបចរចាគ្នាជាញយដងមកហើយ ចាប់តាំង
ពីជម្លោះបានកើតឡើង ក៏ប៉ុន្តែនៅមិនទាន់រកបានដំណោះស្រាយច្បាស់លាស់
ណាមួយទេ ជុំវិញបញ្ហាជម្លោះនេះ៕

ពីខេត្តព្រះវិហារ ខ្ញុំ វង់ តារា VOA សម្លេងស.រ.អា.៕

XS
SM
MD
LG