ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាមផ្ដល់រង្វាន់ដល់មន្រ្ដីកម្ពុជា ជួយរកអដ្ឋិធាតុកងទ័ពវៀតណាម


ដើម្បីស្តាប់ព័ត៌មាននេះ

សម្រាប់ការសហការជួយស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាម ប្រទេសវៀតណាម
បានផ្ដល់រង្វាន់លើកទឹកចិត្តដល់មន្រ្ដីកម្ពុជា សម្រាប់ការសហការជួយស្វែងរក
អដ្ឋិធាតុកងទ័ពវៀតណាមបាត់ខ្លួននៅកម្ពុជា។

លោកគង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញដូចតទៅ៖

ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចផ្ដល់មេដាយនិងប័ណ្ណសរ
សើរដល់មន្ដ្រីយោធា នគរបាល និងអភិបាលខេត្តក្រុងចំនួន៣៨០នាក់សម្រាប់
ការជួយរបស់មន្រ្ដីទាំងនោះក្នុងការស្វែងរកអដ្ឋិធាតុទាហានវៀតណាមដែលបាន
ស្លាប់ក្នុងអំឡុងសង្គ្រាមក្នុងប្រទេសកម្ពុជា។

អភិបាលខេត្តមួយចំនួនដូចជាខេត្តកំពង់ចាម ខេត្តបៃលិន និងព្រះវិហារជាដើម
រួមទាំងមន្ដ្រីយោធា និងនគរបាលសរុបចំនួន៣៨ នាក់បានទទួលរង្វាន់ខាងលើ
ជានិមិត្ដរូបក្នុងទីក្រុងភ្នំពេញ ដែលប្រគល់ដោយលោកទៀ បាញ់ ឧបនាយករដ្ឋ
មន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងការពារជាតិនិងលោកង្វៀន វ៉ាន់ឌឹក អនុរដ្ឋមន្រ្ដីក្រសួង
ការពារជាតិរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រទេសវៀតណាមជឿថា ទាហានរបស់ខ្លួនចំនួនប្រមាណជាង២ម៉ឺននាក់បាន
ស្លាប់បាត់បង់ជីវិតក្នុងសង្រ្គាមនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលដែលកងទ័ព
វៀតណាមចូលវាយបណ្ដេញ និងផ្ដួលរំលំរបបគ្រប់គ្រងរបស់ពួកខ្មែរក្រហម ថ្ងៃ
៧ មករា ឆ្នាំ១៩៧៩។

អដ្ឋិធាតុនៃកងទ័ពវៀតណាម ចំនួន ១២.១៦២ ត្រូវបានរកឃើញចាប់តាំងពីឆ្នាំ
២០០០មក ហើយអដ្ឋិធាតុទាំងនោះក៏បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀត
ណាមវិញរួចហើយដែរ។

ថ្លែងក្នុងពិធីប្រគល់មេដាយ និងប័ណ្ណសរសើរនេះ លោកទៀ បាញ់បានរំឭកថា
ការរកឃើញនូវអដ្ឋិធាតុទាំងនេះបានបង្ហាញពីការតបស្នងសងគុណចំពោះការ
ពលីរបស់កងទ័ពនៃប្រទេសវៀតណាម សម្រាប់បុព្វហេតុប្រទេសកម្ពុជា ហើយ
វាក៏បង្ហាញអំពីប្រពៃណីនៃការសហការគ្នារវាងប្រទេសទាំងពីរដែរ។

“នេះជាប្រពៃណីដែលរដ្ឋាភិបាល កងទ័ព និងប្រជាជាតិយើងទាំងពីរបានអនុវត្ត
ទទួលបានផ្លៃផ្កាជា រៀងរហូតមក។ យើងខ្ញុំជឿជាក់ថាក្រោមការដឹកនាំដ៏ឧត្តុង
ឧត្តមរបស់ថ្នាក់ដឹកនាំនៃប្រទេសយើង ទាំងពីរ ទំនាក់ទំនងសាមគ្គីភាព មិត្តភាព
និងសហប្រតិបត្តិការពិតជាត្រូវបានពង្រឹងនិងពង្រីកឥត ឈប់ឈរនៅថ្ងៃអនា-
គត "។

លោកង្វៀន វ៉ាន់ឌឹក ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុម
សមត្ថកិច្ចប្រទេសកម្ពុជានៅក្នុងការសហការជួយស្វែងរកអដ្ឋិធាតុនៃកងទ័ពវៀត
ណាមនេះ ហើយក៏បាន កោតសរសើចំពោះមិត្តភាពជាប្រវតិ្តសាស្ដ្រនៃប្រទេស
ទាំងពីរផងដែរ។

ប្រទេសកម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីឆ្នាំ២០០០
ដើម្បីរុករកនិងធ្វើមាតុភូមិនិវត្ដន៍អដ្ឋិធាតុកងទ័ពវៀតណាមបាត់ខ្លួនក្នុងសង្រ្គាម
នៅកម្ពុជា ទៅកាន់ប្រទេសវៀតណាមវិញ។ កងទ័ពរបស់ប្រទេសវៀតណាមជា
ច្រើនម៉ឺននាក់ បានចូលមកប្រយុទ្ធផ្ដួលរំលំរបបគ្រប់គ្រងរបស់ពួកខ្មែរក្រហម
ដ៏សម្លាប់រង្គាលកាលពីថ្ងៃទី៧ មករាឆ្នាំ១៩៧៩ ហើយបានលើកបន្តុបរបបក្រុង
ភ្នំពេញឲ្យកាន់អំណាច។ ប៉ុន្ដែក្រោយមកកងទ័ពវៀតណាមត្រូវទស្សនៈខ្លះចាត់
ទុកថាជាកងទ័ពឈ្លានពានចូលលុកលុយប្រទេសកម្ពុជា ហើយត្រូវបង្ខំឲ្យដក
ចេញពីប្រទេសកម្ពុជាវិញតាមសម្ពាធការទូតនៅឆ្នាំ១៩៨៩។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG