ដើម្បីស្តាប់ព័ត៌មាននេះ
សហព្រះរាជអាជ្ញារងខាងភាគីកម្ពុជានៅសាលាក្តីខ្មែរក្រហមបានលាលែងចេញ
ពីតំណែង
ស្របពេលដែលសហចៅក្រមភាគីអន្តរជាតិ
បានស្នើសុំផ្លាស់ប្តូរតួ
នាទីមកជាចៅក្រមបម្រុងវិញ។មន្រ្តីសាលាក្តីខ្មែរនិយាយថា
ការផ្លាស់ប្តូរនេះមិន
ជិះឥទ្ធិពលដល់ដំណើរការរបស់សាលាក្តីទេ
។
លោក ហេង រស្មី រាយការណ៏ពីទីក្រុងភ្នំពេញដូចតទៅ៖
លោក
ឌឹម សុវណ្ណរម្យ
អ្នកនាំពាក្យរបស់សាលាក្តីខ្មែរក្រហម
បានបញ្ជាក់នៅ
ថ្ងៃពុធនេះថា
លោកតាន់ សេណារ៉ុង
សហព្រះរាជអាជ្ញាខាងភាគីកម្ពុជានៅក្នុង
សាលាក្តីខ្មែរក្រហម
បានប្រកាស លាចេញពីមុខតំណែងកាលពីខែធ្នូ
កន្លងទៅ
នេះ
ចំណែកឯអ្នកស្រីKatinka
Lahuisសហចៅក្រមខាងភាគីអន្តរជាតិជនជាតិ
ហូឡង់
បានផ្លាស់ប្តូរតួនាទីមកជាចៅក្រមបម្រុងវិញ
។
លោកឌឹម
សុវណ្ណរម្យបានបញ្ជាក់ថា
លោកតាន់
សេណារ៉ុងត្រូវទៅកាន់តួនាទី
របស់លោកជាចៅក្រមនៅក្នុងតុលាការខេត្តកណ្តាលវិញ
ចំណែកឯលោកច័ន្ទ
តារារស្មី
អតីតព្រះរាជអាជ្ញានៅតុលាការកំពូល
នឹងត្រូវមកកាន់តួនាទីជាសហ
ព្រះរាជអាជ្ញារងជំនួសលោកតាន់
សេណារ៉ុង។
លោកបានបញ្ជាក់ថា
មូលហេតុនៃការផ្លាស់ប្តូរនេះ
គឺដោយសារតែលោកតាន់
សេណារ៉ុងជាប់រវល់បំពេញភារកិច្ចរបស់លោកជាចៅក្រមនៅក្នុងតុលាការខេត្ត
កណ្តាល។
ចំណែកឯអ្នកដែលត្រូវជំនួសតំណែងលោកស្រី
Katinka Lahuis
ពុំទាន់បានត្រូវប្រកាសជាផ្លូវការនៅឡើយទេ។
"បន្ទាប់ពីគាត់ធ្វើការតាំងពីឆ្នាំ២០០៦មក
គាត់ក៏បានសុំលាលែងដោយសារតែ
គាត់រវល់ការងារគាត់ច្រើននៅឯតួនាទីគាត់នៅតុលាការជាតិវិញណា៎
ហើយគាត់
ត្រូវជំនួសដោយលោកច័ន្ទ
តារា រស្មីវិញ"។
លោក តាន់
សេណារ៉ុង
អតីតសហព្រះរាជអាជ្ញារងរបស់សាលាក្តីខ្មែរក្រហម
បានបញ្ជាក់ថា
ការលាលែងរបស់លោកនេះ គឺ ដោយសារតែលោកជាប់រវល់
ការងារជាចៅក្រមក្នុងតុលាការខេត្ត
កណ្តាលដែលធ្វើឲ្យលោកមិនអាចបំពេញ
ការងារជាសហព្រះរាជអាជ្ញារងនៅសាលាក្តីខ្មែរក្រហមបានទេ។
"មូលហេតុដោយសារខ្ញុំនោះ
វាមានការងារពីរកន្លែង
ហើយការងារពីរកន្លែង
ទៀតសោតវាច្រើនសម្រាប់ខ្ញុំ ។ នៅពេលដែលខ្ញុំទៅធ្វើការនៅសាលាក្តីខ្មែរក្រ-
ហមហ្នឹង
ការងារដែលជាការងាររបស់ចៅក្រមជាតិនៅក្នុងស្រុកហ្នឹង
គឺ សំណុំ
រឿងខ្ញុំវាគរធ្វើការចាត់ការអត់ទាន់។អញ្ចឹងអ្វីៗវាគរនៅហ្នឹង ធ្វើឲ្យខ្ញុំមិនអាចទ្រាំ
ទ្រនិងការងារពីរកន្លែងបាន។ខ្ញុំសុខចិត្តថា
លាឈប់ពីសាលាក្តីខ្មែរក្រហមចុះ"។
លោកឡុង
បញ្ញាវុធ
មន្រ្តីសម្របសម្រួលកម្មវិធីគម្រោងយុត្តិធម៌នៅកម្ពុជា
បាន
បញ្ជាក់ថា
ការផ្លាស់ប្តូរនេះពុំជះឥទ្ធិពលដល់ដំណើរការរបស់សាលាក្តីខ្មែរក្រហម
ទេ។ លោកបានបញ្ជាក់ទៀតថា
ការផ្លាស់ប្តូរនេះ
គឺ ជាដំណើរការវិជ្ជមានមួយ
របស់សាលាក្តីខ្មែរក្រហម។
"ដូចជារឿងធម្មតា
ដែលមានការផ្លាស់ប្តូរពីមួយទៅមួយ
ហើយបុគ្គលិកចេញនិង
ចូលជារឿងធម្មតាទេ។ហើយវាក៏មិនអាចធ្វើឲ្យដល់ពន្យារដល់ដំណើរការសាលា
ក្តីខ្មែរក្រហមដែរ"។
សាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម
ទើបតែបិទបញ្ជាប់សុំណុំរឿង០០២
កាលពីសប្តាហ៍មុន ។
សំណុំរឿង០០២មានជនជាប់ចោទចំនួន៥រូបដែលរួមមានលោកកាំង ហ្គេចអ៊ាវ
ហៅឌុច អតីតមេគុកទួលស្លែង លោកខៀវសំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជា
ប្រជាធិបតេយ្យ
លោកអៀង សារី
អតីតរដ្ឋមន្រ្តីក្រសួងការបរទេស ព្រមទាំង
ភរិយារបស់លោក
គឺ លោកស្រីអៀង ធីរិទ្ធ
អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច
និង
លោកនួន
ជា អតីតប្រធានរដ្ឋសភា។
សវនាការជំនុំជម្រះសំណុំរឿង០០២រំពឹងថា
នឹងផ្តើមនៅចុងឆ្នាំ២០១០នេះ
ឬក៏
ដើមឆ្នាំ២០០១។
ពីទីក្រុងភ្នំពេញ
ខ្ញុំ ហេង រស្មី VOA
សម្លេងស.រ.អា.។