ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃខ្មែរកម្ពុជាក្រោម កំពុងលាក់ព្រះកាយ


ដើម្បីស្តាប់ព័ត៌មាននេះ

ព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន៥អង្គកំពុងលាក់ព្រះកាយនៅកន្លែងសុវត្ថិភាព
បន្ទាប់ពីបានទទួលដំណឹងថា អាជ្ញាធរស្វែងរកចាប់ខ្លួនពីបទសង័្សយថា ជាប់
ពាក់ព័ន្ធនឹងការបាចខិតបណ្ណប្រឆាំងថ្ងៃ៧មករា។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

ព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន៥អង្គ ដែលបាននិមន្តពីប្រទេសថៃ កាលពីដើម
ខែមករានេះ បានអះអាងថា ព្រះអង្គកំពុងតែលាក់ព្រះកាយនៅក្នុងកន្លែងមាន
សុវត្ថិភាពមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានទទួលដំណឹងថា អាជ្ញាធរ
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងស្វែងរកចាប់ព្រះអង្គពី
បទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបាចខិត្តបណ្ណប្រឆាំងថ្ងៃ ៧ ខែមករា ។

កាលពីថ្ងៃទី៤ ខែមករាកន្លងទៅនេះ អាជ្ញាធរកម្ពុជា ានរកឃើញខិតបណ្ណជា
ច្រើនរយសន្លឹក ដែលត្រូវបានជនមិនស្គាល់មុខយកទៅបាចនៅមុខវិទ្យាល័យ
ជា ស៊ីម នៅក្នុងខេត្តតាកែវ ។

នៅក្នុងខិត្តបណ្ណមួយសន្លឹក ដែលVOA សម្លេងសហរដ្ឋអាមេរិកទទួលបាន បាន
និយាយពីការប្រឆាំងយ៉ាងដាច់ខាតនូវថ្ងៃ៧ ខែមករា ដោយបានប្រើពាក្យធ្ងន់ៗ
ថា ថ្ងៃទី៧ ខែមករានេះជាថ្ងៃដែល ខ្មែរធ្លាក់ក្នុងកណ្តាប់ដៃរបស់យួនកុម្មុយនីស្ត
រំលោភជិះជាន់ខ្មែរ ។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់មានប្រតិកម្មចំពោះអ្នកបាចខិតបណ្ណ និង
បានប្រកាសស្វែងរកចាប់ខ្លួនអ្នកបាចខិតបណ្ណប្រឆាំងថ្ងៃ៧ ខែមករា។

ព្រះតេជ្ជគុណ លីវ ផល្លី ព្រះជន្ម៣២ព្រះវស្សា ព្រះសង្ឃខ្មែរកម្ពុជាក្រោមមកពី
ខេត្តឃ្លាំង ដែលមានឈ្មោះក្នុងបញ្ជីចាប់ខ្លួនក្នុងចំណោម៤អង្គផ្សេងទៀតបាន
មានសង្ឃដីការថា ព្រះអង្គកំពុងភ័យខ្លាចអំពីការតាមចាប់ខ្លួនដោយអាជ្ញាធររដ្ឋា
ភិបាលកម្ពុជា ។

ព្រះអង្គបានមានសង្ឃដីកាប្រាប់VOA សម្លេងសហរដ្ឋអាមេរិកពីកន្លែងលាក់ព្រះ
កាយមកថា ព្រះអង្គពុំបានចូលរួម ហើយក៏ពុំដឹងឮនូវការបាចខិត្តបណ្ណនេះទេ។

"ចំពោះអាត្មានេះ វាមិនមានបានធ្វើ ហើយមិនបានឃើញថា ខិត្តបណ្ណនេះយ៉ាង
ណាទេ ហើយបើអាត្មាធ្វើក៏អាត្មាមិននៅចាំឲ្យគេចាប់អាត្មាដែរ"។

ចំណែកឯព្រះតេជគុណថាច់ ញាញ់ ព្រះជន្ម២៦ព្រះវស្សាវិញបានបញ្ជាក់ថា ព្រះ
អង្គក៏ពុំជាប់ពាក់ព័ន្ធនិងការបាចខិតបណ្ណនេះដែរ។

ព្រះអង្គបានមានសង្ឃដីកាថា ការចោទប្រកាន់ទៅលើព្រះសង្ឃខ្មែរកម្ពុជាក្រោម
នេះគឺជារឿងអយុត្តិធម៌បំផុត។

"មុននឹងចាប់កំហុសគេ ឃើញសកម្មភាពគេធ្វើអ្វីមួយ ចាំចាប់កំហុសគេបាន។ រដ្ឋាភិបាលពីចារណាឡើងវិញអំពីបញ្ហាហ្នឹង។ មិនមែនរូបថតគេមួយហ្នឹងអាច
ដើរចាប់គេបានទេ"។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោមនេះ លោកឧត្តម
សេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិងលោកឧត្តមសេនីយ៍
ផ្កាយមាស៤នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបដិសេធពុំធ្វើអត្ថា-
ធិប្បាយទេ ដោយលោកបាននិយាយថា កំពុងជាប់រវល់ប្រជុំ។ ចំណែកលោក
ឧត្តមសេនីយ៍ត្រី ទូច ណារុថ ស្នងការប៉ូលិសក្រុងភ្នំពេញវិញ បានបញ្ជាក់ថា
ករណីនេះយើងបានស្រាវជ្រាវរួចអស់ហើយ ក៏ប៉ុន្តែលោកពុំបានបញ្ជាក់អំពីអត្ត
សញ្ញាណជនសង្ស័យនៅឡើយទេ។

ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ។

អត្ថបទ​ទាក់ទង

XS
SM
MD
LG