ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គេហទំព័រករណីរំលោភសិទ្ធិ មនុស្សចាប់ផ្តើម


សូមចុចទីនេះ ដើម្បីស្តាប់ព័ត៌មាននេះ

គេហទំព័រដែលប្រមូលផ្តុំករណីរំលោភសិទ្ធិមនុស្សនិងគម្រោងអភិវឌ្ឍន៍ធំៗនានា
នៅក្នុងប្រទេសកម្ពុជាត្រូវបានបង្កើតឡើងជាលើកដំបូង ដើម្បីតាមដាននិងផ្តល់
ព័ត៌មានអំពីករណីរំលោភសិទ្ធិមនុស្ស និងនិន្នាការនៃការអភិវឌ្ឍន៍នៅទូទាំងប្រ-
ទេសកម្ពុជា។

លោក ពេជ្រ សំណាងរាយកាណ៍ពិស្តារអំពីរឿងនេះពីទីក្រុងភ្នំពេញ ដូចតទៅ៖

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទើបតែបានបង្កើតគេហទំព័រ ឬ websiteថ្មីមួយ
ដើម្បីបង្ហាញជាសាធារណៈនូវករណីរំលោភសិទ្ធិមនុស្សនិងគម្រោងអភិវឌ្ឍន៍ធំៗ
នានាដែលបាន ឬអាចនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា។

គេហទំព័រ www.sithi.org ដែលត្រូវបានបង្ហោះសាកល្បងតាមប្រព័ន្ធអ៊ីនធើ
ណិតអស់រយៈពេលជាង៣ខែកន្លងមកហើយនេះ បង្ហាញទិដ្ឋភាពនៃការរំលោភ
សិទ្ធិមនុស្សយ៉ាងតិចចំនួន៩ប្រភេទ ដោយរួមមានករណីរំលោភសិទ្ធិរស់រានមាន
ជីវិត សិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌សិទ្ធិជាម្ចាស់លើដីធ្លី និង ករណី
រំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ គេហទំព័រថ្មីនេះក៏លាតត្រដាង
ផងដែរអំពីករណីរំលោភសិទ្ធិទទួលបានសមភាពដោយគ្មានការរើសអើងសិទ្ធិ
ទទួលបានសេរីភាព សិទ្ធិជួបប្រជុំគ្នា សិទ្ធិរួចផុតពីការធ្វើទារុណកម្មនិងសិទ្ធិ
ការងារផងដែរ។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលគ្រប់គ្រងគេហទំព័រ
www.sithi.orgនេះ មានប្រសាសន៍ថា ការបង្កើតនេះគឺដើម្បីជំរុញឱ្យមានការ
ធ្វើឱ្យប្រសើរឡើងសម្រាប់ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលតែងតែទទួល
រងនូវការរិះគន់នោះ។

“យើងខំព្យាយាមដាក់ជម្លោះដីធ្លី និង ការរំលោភសិទ្ធិមនុស្សនានានៅក្នុងហ្នឹង
ដើម្បីជំរុញធ្វើយ៉ាងម៉ិចឱ្យមានអ្នកដែលចង់បានព័ត៌មានទាំងអស់ហ្នឹងអាចចូល
មក ហើយធ្វើការវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សដោយខ្លួនឯង ហើយគណ
បក្សនិងស្ថាប័នទាំងអស់អាចចូលមកប្រើប្រាស់នូវព័ត៌មានហ្នឹងដើម្បីបង្កើននូវ
គោលនយោបាយជំរុញឱ្យមានការកែប្រែណាមួយដើម្បីជួយដល់ស្ថានភាពសិទ្ធិ
មនុស្សនៅក្នុងប្រទេសកម្ពុជាយើង”។

នេះជាលើកទី១ហើយ ដែលមានគេហទំព័របង្ហាញរបាយការណ៍អំពីការរំលោភ
សិទ្ធិមនុស្សនេះ ក្នុងខណៈពេលដែលកំណត់ត្រាសិទ្ធិមនុស្សនៅក្នុងប្រទេស
កម្ពុជាជារឿយៗត្រូវបានអង្គការក្រៅរដ្ឋាភិបាលជាតិ និង អន្តរជាតិរិះគន់យ៉ាង
ខ្លាំងជាពិសេសចំពោះករណីរំលោភសិទ្ធិមនុស្សមួយចំនួនដូចជាការបណ្តេញ
ប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំ ការបង្រ្កាបដោយហិង្សាទៅលើក្រុម
បាតុករឬអ្នកតវ៉ាប្រឆាំងនៅក្នុងជម្លោះដីធ្លី ការសម្លុតនិងគម្រាមកំហែងសកម្ម
ជនការពារសិទ្ធិមនុស្ស ហើយនិងការប្រើប្រព័ន្ធតុលាការដើម្បីបំបិទមាត់អ្នក
កាសែត ឬអ្នកដែលហ៊ានរិះគន់អំពើពុករលួយឬទង្វើមួយចំនួនទៀតរបស់រដ្ឋា
ភិបាលជាដើម។

ជាក់ស្តែង របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right
Watch និងអង្គការលើកលែងទោសអន្តរជាតិ Amnesty International បាន
បង្ហាញថា ប្រជាជនកម្ពុជាចំនួនប្រមាណ១៥ម៉ឺននាក់បានរងគ្រោះនិងកំពុង
រងគ្រោះដោយការបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេដោយបង្ខំនៅក្នុងរយៈ
ពេល១ទសវត្សរ៍ចុងក្រោយនេះ។

ប៉ុន្តែក្នុងពេលតំណាលគ្នានេះដែរ គេមិនសូវ ដែលឃើញមានការលាតត្រដាង
អំពីការរំលោភសិទ្ធិមនុស្សជាសាធារណៈពីខាងរដ្ឋាភិបាលនោះទេ ។ ផ្អែកលើ
របាយការណ៍នៅក្នុងគេហទំព័រថ្មីនេះ លោកអ៊ូ វីរៈមានប្រសាសន៍បន្ថែមថា អ្នក
នយោបាយនិងអ្នកតំណាងរាស្រ្តអាចនឹងប្រើប្រាស់ព័ត៌មានទាំងនេះដើម្បីជំរុញ
ឱ្យមានដំណោះស្រាយចំពោះ ករណីរំលោភបំពានណាមួយ។

“ឧទាហរណ៍ អ្នកនយោបាយគាត់អាចលើកឡើងបញ្ហារំលោភសិទ្ធិមនុស្សនានា
នៅក្នុងសភា។ឧទាហរណ៍តំណាងរាស្រ្តនៅខេត្តសៀមរាបអាចមើលពីការរំលោភ
សិទ្ធិមនុស្សនានានៅក្នុងខេត្តសៀបរាប ហើយអាចលើកឡើងអំពីបញ្ហាទាំងអស់
ហ្នឹងដើម្បីជំរុញឱ្យមានដំណោះស្រាយណាមួយ ឬ មួយក៏យន្តការការពារសិទ្ធិ
មនុស្សណាមួយនៅក្នុងខេត្តរបស់ខ្លួនបាន”។

ក្រៅពីជាកន្លែងប្រមូលផ្តុំករណីរំលោភសិទ្ធិមនុស្សហើយនោះ គេហទំព័រ www.
sithi.org ដែលគាំទ្រ និងឧបត្ថម្ភថវិកាដោយស្ថានទូតអង់គ្លេសប្រចាំប្រទេស
កម្ពុជានេះ ក៏ចងក្រងនិន្នាការនៃការអភិវឌ្ឍន៍ និងដៅទីតាំងជាក់លាក់ផងដែរនូវ
បណ្តាគម្រោងអភិវឌ្ឍន៍ធំៗនានា រួមមានគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ដី
សម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ ប្លុកប្រេងកាត និងឧស្ម័នហើយនិងតំបន់សេដ្ឋ
កិច្ចពិសេសនានាជាដើម ដែលបាននិងអាចមានផលប៉ះពាល់ជាអវិជ្ជមានដល់
ការរស់នៅរបស់ប្រជា ពលរដ្ឋ។

លោកយ៉េង វីរៈ នាយកមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលជាអ្នក
ចូលប្រើប្រាស់គេហទំព័រថ្មីនេះ មានប្រសាសន៍ថា បណ្តុំព័ត៌មានទាំងអស់ខាង
លើនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់មន្រ្តីរាជការបុគ្គលិកអង្គការ
ក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទៅដើម្បីឱ្យពួកគេអាចដឹងអំពីការវិវត្តនានា
នៅក្នុងប្រទេសប្រយោជន៍ធ្វើឱ្យពួកគេអាចធ្វើការសម្រេចចិត្តដោយផ្អែកលើការ
វិភាគផ្ទាល់ខ្លួនទៅលើព័ត៌មានទាំងនោះ។

“ការដែលគាត់អាចដឹងឮព័ត៌មានទាំងអម្បាលម៉ានហ្នឹង វាអាចធ្វើឱ្យគាត់អាច
ថ្លឹងថ្លែងវិភាគអំពីស្ថានភាពបច្ចុប្បន្នអំពីអ្វីដែលគួរធ្វើ ហើយកាលណាគេដឹងឮ
ជាសាធារណៈ វាអាចធ្វើឱ្យមានគេហៅថា ជាទស្សនៈ ឬមតិសាធារណៈ ហើយ
កាលណាមានមតិសាធារណៈទាមទារឱ្យមានចំណាត់ការសាធារណៈមានន័យ
ថា មន្រ្តីសាធារណៈត្រូវឆ្លើយតបទៅនឹងមតិសាធារណៈ។ អញ្ចឹង ខ្ញុំគិតថា ការ
ដែលរៀបចំឱ្យមានគេហទំព័រហ្នឹងវាល្អ វាមានប្រយោជន៍សម្រាប់ទាំងអស់គ្នា"។

អ្នកស្រី Lesley Saunderson អនុបេសករទូតនៃស្ថានទូតអង់គ្លេងប្រចាំនៅ
កម្ពុជាមានប្រសាសន៍ថា ការប្រមូលផ្តុំព័ត៌មានអំពីសិទ្ធិមនុស្សនិងគម្រោងអភិ-
វឌ្ឍន៍នៅកម្ពុជានេះនឹងជួយបង្ហាញអំពីបញ្ហា ដែលកំពុងកើតឡើងនិងដំណោះ
ស្រាយដ៏ល្អបំផុតចំពោះបញ្ហាទាំងនោះ។

“យើងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងការ
ប្រមូលផ្តុំព័ត៌មានឱ្យមានលក្ខណៈជាប្រព័ន្ធនៅក្នុងគេហទំព័រនោះ គឺ ដើម្បីឱ្យ
មនុស្សគ្រប់គ្នាអាចចូលទៅមើលនិងទទួលបានព័ត៌មានទាំងនោះដើម្បីឱ្យរដ្ឋាភិ
បាល និងសហគមន៍បានយល់កាន់តែច្បាស់ថា អាចនឹងមានបញ្ហាកើតឡើង
ហើយពួកគេអាចនឹងចែករំលែកការដោះស្រាយបញ្ហាដែលល្អបំផុតបាន”។

លោកឱម យ៉ិនទៀង ប្រធានគណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សរបស់រដ្ឋាភិ
បាលបានបដិសេធមិនផ្តល់អត្ថាធិប្បាយណាមួយទេជុំវិញការបង្កើតគេហទំព័រ
ដែលចងក្រងករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជានេះ។

លោកខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលក៏មិនអាចស្នើសុំអត្ថាធិប្បាយណា
មួយបានដែរ នៅថ្ងៃពុធនេះ ដោយលោកមានប្រសាសន៍ថា លោកកំពុងជាប់
រវល់។

តែទោះជាយ៉ាងនេះក្តី លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីមាន
ប្រសាសន៍ស្វាគមន៍ការបង្កើតគេហទំព័រថ្មីនេះ ដោយលោកមានប្រសាសន៍ថា
វានឹងជួយផ្តល់ព័ត៌មានបន្ថែមទៀតដល់រដ្ឋាភិបាលអំពីបញ្ហារំលោភសិទ្ធិមនុស្ស
នៅកម្ពុជានេះ។

“គេហទំព័រថ្មីដែលទាក់ទងទៅនឹងសិទ្ធិមនុស្ស អាហ្នឹងជាការប្រពៃណាស់ក្នុង
ការជួយឱ្យរដ្ឋាភិបាលដឹងពីអ្វីដែលបានកើតឡើងដែលយើងទាំងអស់គ្នាបាន
ដឹងទាំងអស់គ្នាហើយ”។

ប៉ុន្តែលោកផៃ ស៊ីផានមានប្រសាសន៍បន្ថែមថា កន្លងមករដ្ឋាភិបាលបានធ្វើការ
ងារយ៉ាងល្អ ប្រសើរហើយទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនេះ។

រហូតមកដល់ពេលនេះ មានអ្នកចូលទស្សនាគេហទំព័រ www.sithi.org នេះ
ជាង៦ពាន់នាក់ហើយ ប៉ុន្តែគេហទំព័រនេះមានតែភាសាអង់គ្លេសប៉ុណ្ណោះហើយ
ការរាយការណ៍អំពីករណីរំលោភបំពាន នានានោះក៏មិនទាន់បានដាក់បង្ហាញ
ឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយដែរ។

យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែល
គ្រប់គ្រងគេហទំព័រថ្មីនេះ មានប្រសាសន៍ថា គេហទំព័រនេះនឹងត្រូវបកប្រែជា
ភាសាខ្មែរថែមទៀតនៅឆ្នាំក្រោយដើម្បីឱ្យ មានអ្នកប្រើប្រាស់កាន់តែច្រើនឡើង
ថែមទៀត។

ជាងនេះទៅទៀត លោកអ៊ូ វីរៈបន្ថែមថា គេហទំព័រនេះនឹងត្រូវគេគ្រោងបើកឱ្យ
ដំណើរការជាផ្លូវការនៅក្នុងអំឡុងពេល៣ខែខាងមុខទៀតនេះ ហើយគេហទំព័រ
នេះក៏នឹងអនុញ្ញាតឱ្យមានការដាក់បញ្ចូលព័ត៌មានអំពីករណីរំលោភសិទ្ធិមនុស្ស
បន្ថែមទៀតពីអង្គការដែលធ្វើការងារខាងការពារសិទ្ធិមនុស្សដែលគេអាចទុកចិត្ត
បានដើម្បីធ្វើឱ្យគេហទំព័រមួយនេះក្លាយជាកន្លែងប្រមូលផ្តុំតែមួយដែលផ្តល់ព័ត៌
មានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពរំលោភសិទ្ធិមនុស្សនិងគម្រោងអភិវឌ្ឍន៍នានា
នៅក្នុងប្រទេសកម្ពុជា។

ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOAសម្លេងស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG