ដើម្បីស្តាប់ព័ត៌មាននេះ
រដ្ឋសភារបស់ប្រទេសកម្ពុជា បានចាប់ផ្ដើមពិភាក្សា
និង អនុម័តសេចក្ដីព្រាង
ច្បាប់ស្ដីពីអស្សាមិករណ៍
នៅថ្ងៃច័ន្ទនេះ។ ច្បាប់នេះ
បានទទួលរងការរិះគន់ពី
មន្ដ្រីសង្គមស៊ីវិល
និងគណបក្សជំទាស់។
លោកគង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
សភាជាតិរបស់ប្រទេសកម្ពុជា នៅថ្ងៃច័ន្ទនេះបានចាប់ផ្ដើមពិភាក្សានិងអនុម័ត
សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ស្ដីពីអស្សាមិករណ៍
ឬ ការដកហូតកម្មសិទ្ធិ
ស្របច្បាប់
ដែលស្ថិតនៅក្រោមការរិះគន់ជាខ្លាំងពីមន្រ្ដីគណបក្សជំទាស់
និង
សង្គមស៊ីវិលនៅក្នុងប្រទេស។
សេចក្ដីព្រាងច្បាប់ស្ដីពីអស្សាមិករណ៍នេះមាន៨ជំពូក
និង ៣៩មាត្រា ។ សេចក្ដី
ព្រាងច្បាប់នេះបានចែងថា
រដ្ឋមានសិទ្ធិដកហូតអចលនទ្រព្យពីម្ចាស់កម្មសិទ្ធិដូច
ជាដី សំណង់ កសិដ្ឋានសម្រាប់ជាប្រយោជន៍សាធារណៈ
ដូចជាសម្រាប់ការសាង
សង់កំពង់ផែ
ព្រលានយន្ដហោះ ផ្លូវថ្នល់ ស្ពាន ការសាងសង់បណ្ដាញអគ្គិសនី
និងថាមពលជាដើម ។
ការរឹបអូសនេះរាប់បញ្ចូលទាំងមូលហេតុចាំបាច់សម្រាប់
សន្ដិសុខ
និងបូរណភាពទឹកដីផងដែរ។
លោកជាម យៀប
ប្រធានគណៈកម្មការសេដ្ឋកិច្ច
ហិរញ្ញវត្ថុ
និង ធនាគាររបស់រដ្ឋ
សភាបានមានប្រសាសន៍ខណៈដែលសភាពេញអង្គចាប់ផ្ដើមពិភាក្សាជំពូកទី១ថា
ច្បាប់នេះនឹងជួយលើកតម្កើងកម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជា
និងជំរុញការវិនិ-
យោគ។
"ច្បាប់នេះ គឺជាមូលដ្ឋានសំខាន់មួយសម្រាប់ឲ្យរាជរដ្ឋាភិបាលបន្ដជំរុញការស្ដារ
ស្ថាបនា និង អភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដសាធារណៈមូលដ្ឋាន
រួមមានផ្លូវ
គោកផ្លូវដែក
ផ្លូវទឹក នាវាសមុទ្រ
និងផ្លូវអាកាស"។
លោកយឹម
សុវណ្ណ តំណាងរាស្ដ្រគណបក្សសម
រង្ស៊ី មណ្ឌលក្រុងភ្នំពេញបានរិះ
គន់ថា
ប្រទេសកម្ពុជាមិន
ទាន់ត្រូវការច្បាប់ស្ដីពីអស្សាមិករណ៍នេះនៅឡើយទេ
នៅក្នុងកាលទេសៈសព្វថ្ងៃ ដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់ទទួលរង
គ្រោះដោយសារតែការរំលោភបំពានយកដីធ្លីនិងត្រូវបណ្ដេញចេញពីលំនៅដ្ឋាន
នោះ។
“ហេតុដូច្នេះហើយបានជាយើងមិនអាចលើកដៃអនុម័តច្បាប់
នៅពេលដែលរដ្ឋា
ភិបាលលក់សមុ្បត្តិជាតិ សម្បត្តិរដ្ឋអស់ពីប្រទេសកម្ពុជា
ហើយបែរជានាំគ្នាធ្វើ
ច្បាប់ដើម្បីដកហូតទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ។
ចំណុចខ្សោយនៅ
ក្នុងច្បាប់នេះគឺធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះបន្ថែមទៀត"។
យ៉ាងណាក៏ដោយ
លោកអ៊ុក រ៉ាប៊ុន
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ដែលជាអ្នកការពារច្បាប់នេះ
មានប្រសាសន៍ថា
បច្ចុប្បន្នប្រទេសកម្ពុជាគួរមាន
ច្បាប់ស្ដីពីអស្សាមិករណ៍នេះហើយ។
សូមបញ្ជាក់ថា
សេចក្ដីព្រាងច្បាប់ស្ដីពីអស្សាមិករណ៍នេះ
ក៏បានចែងផងដែរអំពី
ការផ្ដល់សំណងសមរម្យ
និងយុត្តិធម៌ ទៅតាមតម្លៃអចលនទ្រព្យនៅលើទីផ្សារ។
ក៏ប៉ុន្ដែលោកយឹម សុវណ្ណ
តំណាងរាស្ដ្រគណបក្សជំទាស់
មានប្រសាសន៍ថា
ការ
ផ្ដល់សំណងនាពេលកន្លងមក មិនដែលអនុវត្តតាមតម្លៃអចលនទ្រព្យនៅលើទី
ផ្សារទេ។
កាលពីសប្ដាហ៍មុន
ក្រុមមន្ដ្រីអង្គការសង្គមស៊ីវិលបានរិះគន់សេចក្ដីព្រាងច្បាប់ស្ដី
ពីអស្សាមិករណ៍នេះ
ដោយលើកឡើងថា
សេចក្ដីព្រាងច្បាប់នេះមិនទាន់មាន
ភាពច្បាស់លាស់
ដែលអាចនឹងបង្កឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍របស់
ប្រជាពលរដ្ឋ។
ទោះជាមានការខ្វែងគំនិតគ្នាក្តី
ក៏រដ្ឋសភាខ្មែរបានអនុម័តជំពូកទី១
ក្នុងចំណោម
៨ជំពូកនៃសេចក្ដីព្រាងច្បាប់ស្ដីពីអស្សាមិករណ៍នេះ។
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋារិទ្ធ VOA សម្លេងស.រ.អា.៕