គណបក្សប្រឆាំងសម
រង្ស៊ី ប្រកាសមិនគាំទ្រការអនុម័តច្បាប់ស្តីពីអស្សាមិករណ៍
ទេ
ដោយលើកឡើងថា
ច្បាប់នេះមិនត្រឹមតែមិនជួយប្រជាពលរដ្ឋប៉ុណ្ណោះទេ តែ
វាថែមទាំងបើកផ្លូវឱ្យមានការរំលោភបំពានសិទ្ធិមានលំនៅដ្ឋានរបស់ពលរដ្ឋថែម
ទៀតផង។
លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះជូនដូចតទៅ៖
ក្រុមតំណាងរាស្រ្តគណបក្សសម
រង្ស៊ី
បានប្រកាសមិនគាំទ្រការអនុម័តសេចក្តី
ព្រាងច្បាប់ស្តីពីអស្សាមិករណ៍នោះទេ
ដោយលើកហេតុផលថា
សេចក្តីព្រាង
ច្បាប់ដែលស្នើឡើងដោយរាជរដ្ឋាភិបាលនោះ
មិនបានជួយដោះស្រាយបញ្ហា
ចំពោះមុខដែលប្រជាពលរដ្ឋខ្មែរកំពុងជួបប្រទះនោះឡើយ។
ការបង្ហាញគោលជំហរបែបនេះ
បានធ្វើឡើងក្នុងខណៈពេលដែលរដ្ឋសភារបស់
ប្រទេសកម្ពុជាគ្រោងនឹងពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ដែលសំដៅដល់
ការដកហូតកម្មសិទ្ធិលើអចលនទ្រព្យរបស់ពលរដ្ឋ
នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ
ក្រុមតំណាងរាស្រ្តគណ
បក្សសម
រង្ស៊ីបានលើកឡើងថា
សេចក្តីព្រាងច្បាប់អស្សាមិករណ៍នោះនឹងបើក
ច្រកឱ្យមានការរំលោភបំពានសិទ្ធិជាម្ចាស់កម្មសិទ្ធិរបស់ប្រជាពលរដ្ឋពីសំណាក់
អ្នកមានអំណាច
ដោយគ្រាន់តែយកពាក្យ"អភិវឌ្ឍន៍"មកធ្វើជាលេសប៉ុណ្ណោះ។
លោកយឹម សុវណ្ណ
តំណាងរាស្រ្តនិងជាអ្នកនាំពាក្យគណបក្សសម
រង្ស៊ីបានថ្លែង
ថា បើច្បាប់នោះត្រូវបានអនុម័តមែន
វានឹងត្រូវប្រើជាឧបករណ៍សម្រាប់គាប
សង្កត់ប្រជាពលរដ្ឋមិនខាន។
“បើច្បាប់នេះចេញទៅ
វានឹងជាឧបករណ៍គាបសង្កត់ប្រជាពលរដ្ឋជាថ្មីហើយ
ព្រោះថា អានេះដកហូតទ្រព្យសម្បត្តិដីធ្លីរបស់ប្រជាពលរដ្ឋ។
មិនមែនជារឿង
ធម្មតាទេ
ដកហូតដីធ្លីរបស់គាត់ស្មើនឹងដកជីវិតគាត់”
។
សេចក្តីព្រាងច្បាប់ស្តីពីអស្សាមិករណ៍នេះបានចែងថា
រដ្ឋមានសិទ្ធិដកហូតកម្ម
សិទ្ធិលើអចលនទ្រព្យរបស់ពលរដ្ឋ
រួមមានដី សំណង់ និងដំណាំដាំដុះផ្សេងៗ
សម្រាប់យកទៅកសាងឬពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើផលប្រយោជន៍
សាធារណៈ
និងផលប្រយោជន៍ជាតិ។
សេចក្តីព្រាងច្បាប់នេះក៏មានចែងអំពីការផ្តល់សំណងជាមុនដល់ពលរដ្ឋដែល
រងផលប៉ះពាល់ដោយសមរម្យនិងយុត្តិធម៌ផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីអស្សាមិករណ៍ដែលមាន៨ជំពូក
៣៩មាត្រានេះត្រូវបាន
ស្នើឡើងនិងអនុម័តដោយរាជរដ្ឋាភិបាលកាលពីដើមខែតុលាកន្លងទៅនេះ។
លោក ជាម យៀប
ប្រធានគណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភាមក
ពីគណបក្សប្រជាជនកម្ពុជានិងជាអ្នកការពារច្បាប់អស្សាមិករណ៍នេះបានថ្លែង
ថា
សេចក្តីព្រាងច្បាប់អស្សាមិករណ៍នេះមានគោលដៅសម្រាប់អភិវឌ្ឍគម្រោង
ធំៗរបស់រដ្ឋដូចជាការពង្រីកផ្លូវថ្នល់
ផ្លូវរត់របស់យន្តហោះនិងកំពង់ផែជាដើម។
លោកពន្យល់ថា
ការដកហូតកម្មសិទ្ធិលើអចលនទ្រព្យនេះត្រូវធ្វើឡើងចំពោះ
តែពលរដ្ឋណាដែលមានប្លង់កម្មសិទ្ធិស្របច្បាប់និងក្នុងលក្ខខ័ណ្ឌដែលមានការ
ផ្តល់សំណងតាមតម្លៃទីផ្សាររបស់អចលនទ្រព្យនោះ។
“ច្បាប់អស្សាមិករណ៍នេះគឺសំដៅចំពោះតែការដកកម្មសិទ្ធិទៅលើប្រជាពលរដ្ឋ
ដែលលោកមានកម្មសិទ្ធិត្រឹមត្រូវ
បើថា ដី គាត់មានប្លង់ដែលក្រសួងដែនដីនគរ
រូបនីយកម្មចេញឱ្យ
បើសិនជារដ្ឋត្រូវការដក
គឺចាំបាច់ត្រូវតែនិយាយជាមួយគាត់
ហើយទូទាត់ឱ្យគាត់ទៅតាមតម្លៃទីផ្សារព្រមទាំងឱ្យសមរម្យនិងយុត្តិធម៌”។
តែទោះជាយ៉ាងណានេះក្តី
អង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបានសម្តែង
ក្តីព្រួយបារម្ភចំពោះ
ចំណុចមិនច្បាស់លាស់ខ្លះនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី
អស្សាមិករណ៍នោះ។
អ្នកស្រី គង់
បុប្ផា
ប្រធានផ្នែកអភិបាលកិច្ចល្អនៃមជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់
សហគមន៏បានលើក
ឡើងថា
ការកំនត់តម្លៃនៃអចលនៈវត្ថុដែលត្រូវដកហូតត្រូវ
ធ្វើឡើងដោយភ្នាក់ងារឯករាជ្យតាមការជ្រើសរើសរបស់គណៈកម្មាធិការអស្សា-
មិករណ៏
ដោយពុំមានការចូលរួមពីម្ចាស់អចលនៈវត្ថុនោះឡើយ។
“គណៈកម្មការវាយតម្លៃដីគឺតែគណៈកម្មាធិការអស្សាមិករណ៏ទេគាត់ជាអ្នកជ្រើស
រើសប៉ុន្តែគាត់អត់
បានផ្តល់ឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់ពីគម្រោង
អស្សាមិករណ៏ហ្នឹងចូលរួមក្នុងការជ្រើសរើសភ្នាក់ងារឯករាជ្យហ្នឹងដើម្បីវាយតម្លៃ
ដីគាត់ទេ
អញ្ចឹងយើងមិនដឹងថា
តើវាមានភាពត្រឹមត្រូវប៉ុណ្ណា”។
សូមបញ្ជាក់ថា
នៅក្នុងប្រទេសកម្ពុជា
ជារឿយៗនៅពេលមានការដកហូតកម្ម
សិទ្ធិរបស់ប្រជាពលរដ្ឋ
តែងតែមានការតវ៉ា
និងការឈានទៅដល់ការបណ្តេញ
ចេញពីលំនៅដ្ឋាន
ឬបណ្តេញចេញពីដីធ្លីដោយបង្ខំដោយគ្មានសំណងសមស្រប
ដូចដែលច្បាប់បានចែងនោះទេ។
កាលពីថ្ងៃទី៩ខែធ្នូ
កន្លងទៅនេះ
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន១០បាន
ដាក់ស្នើអនុសាសន៍ចំនួន១៤ចំណុចដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តី
ពីអស្សាមិករណ៍នេះ។
លោកសៀ ភារម្យ
នាយកអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន
បានមាន
ប្រសាសន៍ថា រដ្ឋសភាជាតិគួរតែពិនិត្យ
និង ពិចារណានូវអនុសាសន៍ទាំង១៤
ចំណុចដែលអង្គការសង្គមស៊ីវិលបានដាក់ជូនដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នោះ
មានលក្ខណៈសុក្រិត។
ចំណុចមួយក្នុងចំណោមនោះទាក់ទងនឹងការដកហូតកម្មសិទ្ធិលើអចលនៈទ្រព្យ
របស់ពលរដ្ឋដែលពុំសុខចិត្ត
និងប្តឹងជំទាស់នឹងការដកហូតនោះ។
នៅក្នុងកថាខណ្ឌទី២នៃមាត្រាទី១៩
សេចក្តីព្រាងច្បាប់ស្តីពីអស្សាមិករណ៍នេះ
បានចែងថា
ការដកហូតនៅតែអាចប្រព្រឹត្តទៅបាន
ទោះបីទំនាស់នៅមិនទាន់
បានដោះស្រាយរួចរាល់ហើយក្តី។
លោកជាម
យៀបបានមានប្រសាសន៍ថា
រដ្ឋសភាបានសម្រេចជ្រើសរើសទទួល
យកអនុសាសន៍ចំនួន៧ក្នុងចំណោមអនុសាសន៍ទាំង១៤ចំណុចរបស់ក្រុមសង្គម
ស៊ីវិលនោះសម្រាប់ស្នើដាក់បញ្ជូលទៅក្នុងអនុក្រិត្យរបស់រដ្ឋាភិបាលហើយ
ប៉ុន្តែ
លោកពុំអាចបញ្ជាក់បានទេថា
តើអនុសាសន៍ទាំង៧នោះមានអ្វីខ្លះនោះទេ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOAសម្លេងស.រ.អា.៕