ដើម្បីស្តាប់ព័ត៌មាននេះ
តុលាការខេត្តស្វាយរៀងបានចាប់ឃុំខ្លួនអ្នកភូមិ២នាក់អំពីការដកបំផ្លាញតម្រុយ
បង្គោលព្រំដែន។
ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សបានហៅការឃុំខ្លួននេះថា
ជារឿងអយុត្តិ
ធម៌ណាស់។
លោកជន សក្តា សូមជូនព័ត៌មាននេះ ដូចតទៅ៖
តុលាការខេត្តស្វាយរៀង
នៅថ្ងៃពុធនេះ
បានចាប់ឃុំខ្លួនអ្នកស្រុកចន្ទ្រាចំនួន២
នាក់
និងម្នាក់ទៀតបានរត់គេចខ្លួនអំពីការដកបំផ្លាញតម្រុយបង្គោលព្រំដែន
លេខ១៨៥រវាងខេត្តស្វាយរៀងរបស់ប្រទេសកម្ពុជា
និងខេត្តឡុងអានរបស់ប្រ-
ទេសវៀតណាម។
ជនជាប់ចោទ២នាក់នេះ
រួមមានលោកស្រីមាស ស្រី
អាយុ៣៩ឆ្នាំ និង លោក
ព្រំ ជា
អាយុ ៤១ឆ្នាំ ត្រូវបានតុលាការឃុំខ្លួន
បន្ទាប់ពីបានសាកសួរជុំវិញ
ដំណើររឿងចោទប្រកាន់
អំពីបទធ្វើឱ្យខូចខាតដោយចេតនានូវតម្រុយបង្គោល
ព្រំដែនលេខ១៨៥
កាលពីថ្ងៃទី ២៥ ខែតុលា
ហើយលោកស្រីនាង ផល្លី អាយុ
៣៩ឆ្នាំ ដែលត្រូវចូលខ្លួនមកបំភ្លឺនៅតុលាការនៅថ្ងៃនេះ
បានគេចខ្លួន
បន្ទាប់
ពីអ្នកភូមិ២នាក់ត្រូវបានឃុំខ្លួន។
ជនជាប់ចោទ២នាក់ទៀត
រួមមានលោកស្រី ប្រាក់ កើន
អាយុ ៣១ឆ្នាំ និង
លោកខន ជា
អាយុ ៣១ឆ្នាំ នឹងត្រូវនៅឡើងតុលាការខេត្តស្វាយរៀង
អំពីការ
ចោទប្រកាន់ដូចគ្នានេះនៅថ្ងៃព្រហស្បតិ៍។
ក្រុមគ្រួសារ
និង មន្ត្រីសិទ្ធិមនុស្ស
បានបញ្ជាក់ថា លោកស្រី មាស
ស្រី និង
លោកព្រំ ជាត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារខេត្តស្វាយរៀង បន្ទាប់ពីត្រូវបាន
សាកសួររួចអំពីការចោទប្រកាន់រឿងដកតម្រុយបង្គោលព្រំដែនលេខ១៨៥។
លោកមាស
ព្រិល អាយុ៤២ឆ្នាំ
បងប្រុសរបស់លោកស្រីមាស ស្រីបានបញ្ជាក់
ថា តុលាការបានប្រាប់ថា
លោកព្រំ ជា និងលោកស្រីមាស
ស្រី ត្រូវបានយក
ទៅឃុំនៅក្នុងពន្ធនាគារខេត្ត។
"គេយកមកដាក់នៅកន្លែងពន្ធនាគារ
ហើយខ្ញុំបានមកដល់ពន្ធនាគារ
ប៉ូលិស
មិនអនុញ្ញាតឱ្យខ្ញុំចូលទៅជួបលោកព្រំ
ជា និង លោកស្រីមាស ស្រីទេ
ហើយ
ដល់ពេល ខ្ញុំទិញបាយ
និងទឹកទៅឱ្យលោកព្រំ ជា
និង លោកស្រី មាស ស្រី
ប៉ូលិសបាននិយាយថា បាយ
និងទឹកមិនខ្វះទេនៅក្នុងពន្ធនាគារនេះ"។
លោកស្រី
ឈឿង សារិន អាយុ ៣៨ឆ្នាំ
ភរិយារបស់លោកព្រំ ជា បាននិយាយ
ថា
លោកស្រីបានឃើញប៉ូលិសនាំប្តីរបស់លោកស្រី
និង លោកស្រីមាស ស្រី
ដាក់នៅលើរថយន្តប៉ូលិស
ហើយបើកសំដៅទៅពន្ធនាគារ។
"ឥឡូវនេះ
គេបានឃុំខ្លួនគាត់២នាក់
លោកព្រំ ជា ដែលជាស្វាមីរបស់ខ្ញុំ
និង
លោកស្រីមាស ស្រី។
ខ្ញុំឃើញប៉ូលិសមកយកគាត់ដាក់រថយន្តដឹកចេញទៅ"។
លោក ឡុង
កេសភិរម្យ ចៅក្រមតុលាការខេត្តស្វាយរៀង
មិនអាចធ្វើទំនាក់
ទំនងដើម្បីសុំសេចក្តីអត្ថាធិប្បាយបានទេ
ដោយទូរស័ព្ទរបស់លោកបានបិទ។
លោក កែន
សាវឿន ប្រធានពន្ធនាគារខេត្តស្វាយរៀង
បានបញ្ជាក់ថា លោក
ព្រំ ជា
និងលោកស្រីមាស ស្រី ដែលជា
"ជនធ្វើខូចខាតទ្រព្យសម្បត្តិត្រូវបាន
ឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារដោយមានដីកាឃុំ"។
លោកង៉ែត ណារ៉ា
អ្នកសម្របសម្រួលនៃសមាគមសិទ្ធិមនុស្សប្រចាំខេត្តស្វាយ
រៀង
បានថ្លែងថា តុលាការមិនគួរឃុំខ្លួនអ្នកភូមិទាំង
២នាក់នេះទេ។
"ការឃាត់ខ្លួននេះ
ខ្ញុំឃើញថា វាមានលក្ខណៈអយុត្តិធម៌ណាស់
ដោយសារតែ
ប្រជាពលរដ្ឋទាំងអស់នេះរស់នៅពឹងផ្អែកទៅលើវិស័យកសិកម្ម។
ចៅក្រមតុលា
ការខេត្តស្វាយរៀងធ្វើការឃាត់ខ្លួន
និងចាប់ឃាត់ខ្លួនគាត់អញ្ចឹង
វាជាលក្ខណៈ
មួយអយុត្តិធម៌ណាស់
"។
លោកសម
រង្ស៊ី ប្រធានគណបក្សប្រឆាំងនិងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់
ចាម
ត្រូវបានដកអភ័យឯកសិទ្ធិដោយរដ្ឋសភានៅថ្ងៃទី១៦
ខែវិច្ឆិកា អំពីការដក
តម្រុយបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះ កម្ពុជា-វៀតណាម។
លោក
សម រង្ស៊ី
នឹងត្រូវទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការខេត្តស្វាយរៀងនៅ
ថ្ងៃទី២៨
ខែធ្នូ អំពីការដកបំផ្លាញតម្រុយបង្គោលព្រំដែនលេខ១៨៥
កាលពីថ្ងៃ
ទី២៥ ខែតុលា។
លោក វ៉ា
គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា
នឹងឆ្លើយបំភ្លឺនៅចំពោះ
មុខសមាជិកសភានៅថ្ងៃព្រហស្បតិ៍នេះ
ជុំវិញការងារបោះបង្គោលព្រំដែន
ដែល
អ្នកស្រុកចន្ទ្រា
ខេត្តស្វាយរៀង
បានចោទប្រកាន់អំពីការបាត់បង់ដីស្រែរបស់
ពួកគាត់
ទៅខាងប្រទេសវៀតណាម ដោយសារការបោះបង្គោលព្រំដែន។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង សរ.អា.៕