ដើម្បីស្តាប់ព័ត៌មាននេះ
បន្ទាប់ពីបានប្រជុំកាលពីដើមខែនេះដើម្បីលើកយុទ្ធសាស្រ្តសម្រាប់ពេលអនាគត
មេដឹកនាំចលនាតស៊ូរបស់ខ្មែរកម្ពុជាក្រោមបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាផ្គត់
ផ្គងការសិក្សាអក្សរសាស្រ្តខែ្មរនិងជំនឿសាសនា
ដល់ពលរដ្ឋខ្មែរក្រោមដែលកំពុង
រស់នៅក្នុងទឹកដីវៀតណាម។
លោកតាំង សារ៉ាដា VOA ខ្មែរ សូមជូនព័ត៌មានលម្អិតពីរដ្ឋធានីវ៉ាស៊ីនតោនមក
ថា
ការអំពាវនាវរបស់ក្រុមអ្នកតស៊ូនៃពលរដ្ឋខែ្មរកម្ពុជាក្រោមនោះ បានធ្វើឡើង
បន្ទាប់ពីគេបានបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំ កាលពីដើមខែនេះ ក្នុងការស្វែងរកយុទ្ធ
សាស្រ្តនានាសម្រាប់កិច្ចការតស៊ូរបស់គេទៅអនាគត។
សកម្មជនខ្មែរកម្ពុជាក្រោមនៅឯនាយសមុទ្របានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំ
ពេញជួយទំនុកបម្រុងផ្នែកអប់រំនិងសាសនាដល់ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់
នៅក្នុងទឹកដីវៀតណាម
ឲ្យដូចរដ្ឋាភិបាលវៀតណាមដែលកំពុងជួយទំនុកបម្រុង
ពលរដ្ឋរបស់គេក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែរ។
មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋានក្នុងរដ្ឋNew Jersey លោក
ថាច់
ងុកថាច់បានថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកតាមទូរស័ព្ទកាលពីថ្ងៃ
អង្គារថា
រដ្ឋាភិបាលកម្ពុជាគួរជួយជ្រោមជ្រែងដល់ពលរដ្ឋខ្មែរក្រោមដែលកំពុងខ្វះ
ការបង្ហាត់បង្រៀនភាសាខ្មែរ
និងការបា្ររព្ធខាងសាសនា។
“ដូចជាបញ្ជូនគ្រូគរុកោសល្យទៅជួយបង្រៀន
ហើយបញ្ជូនសៀវភៅទៅឲ្យខ្មែរ
យើងបានរៀនសូត្រនៅទីនោះ។
ទៅធ្វើបុណ្យធ្វើទានដើម្បីឲ្យខ្មែរយើងនៅទីនោះ
បានស្គាល់ពីអរិយធម៌
វប្បធម៌ខ្មែរ ពូជសាសន៍តែមួយ។
ហើយយើងឃើញរដ្ឋាភិ
បាលខ្មែរហ្នឹងបានបន្ធូរដៃគ្រប់ទាំងអស់
តាំងពីធ្វើសាលារៀន តាំងពីស្អីៗឲ្យរដ្ឋាភិ
បាលយួនគេមកធ្វើឲ្យជនជាតិគេ”។
លោកថាច់
ងុកថាច់បានថ្លែងយ៉ាងដូច្នេះបន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់សហព័ន្ធ
ខ្មែរកម្ពុជាក្រោមរយៈពេល២ថ្ងៃដែលបានរៀបចំឡើងកាលពីចុងសប្តាហ៍មុនក្នុង
ទីក្រុងសាន់ហូហ្សេរនៃរដ្ឋ California ។
ពលរដ្ឋខ្មែរក្រោមក្នុងទីក្រុងភ្នំពេញនិយាយថា
សិស្សានុសិស្សខ្មែរក្រោមនៅក្នុង
ទឹកដី
វៀតណាមមិនអាចរៀនភាសាខ្មែរនៅសាលារដ្ឋបានទេ។
ពួកគេភាគច្រើនរៀននៅតាមវត្តអារ៉ាមបានតែបីខែប៉ុណ្ណោះក្នុងមួយឆ្នាំៗ គឺពីខែ
ឧសភាដល់ខែកញ្ញា
ដោយពេលនោះជាពេលវិសមកាលរបស់សិស្សពីការរៀន
ភាសាវៀតណាមតាមសាលារដ្ឋ។
ព្រះតេជគុណថាច់
ប្រីជាគឿន មកពីខេត្តព្រះត្រពាំងព្រះជន្ម២៩
ព្រះវស្សា កំពុង
គង់ក្នុងទីក្រុងភ្នំពេញ
មានសង្ឃដីកាព្រួយបារម្ភខ្លាចកូនខ្មែរក្រោមជំនាន់ក្រោម
អាចបាត់បង់អត្តសញ្ញាណវប្បធម៌
និងអរិយធម៌
ប្រសិនការបង្រៀនអក្សរសាស្រ្ត
មិនឲ្យបានគ្រប់គ្រាន់ដល់សិស្សានុសិស្សខ្មែរក្រោមនោះ។
“ពួកគាត់មិនសូវបានទទួលការអប់រំខាងភាសាខ្មែរនោះ
មិនបានច្រើនទេគឺតែខែ
ហើយរយះពេលបីខែហ្នឹង
ការសិក្សាហ្នឹងគឺវាមិនបានទូលំទូលាយ។អាហ្នឹងបញ្ហា
ដែលធ្វើឲ្យកូនខ្មែរក្រោមយើងហ្នឹង
ថ្ងៃក្រោយពួកគេនឹងភ្លេចនូវអក្សរសាស្រ្តជាតិ
របស់ខ្លួន
ហើយកត្តាដែលភ្លេចអក្សរសាស្រ្តជាតិរបស់ខ្លួនហ្នឹង
អាចនឹងធ្វើឲ្យពួក
គេថ្ងៃក្រោយមិនអាចដឹងនូវដើមកំណើតឫសនៃមូលដ្ឋានជាតិរបស់គេនោះ
កូន
ចៅខ្មែរក្រោមអាចនឹងកា្លយជាជនជាតិវៀតណាមទៅវិញ”។
ទឹកដីខ្មែរកម្ពុជាក្រោមធា្លប់ជាទឹកដីរបស់កម្ពុជា ដែលនៅទីនោះមានវត្តអារ៉ាម
ចំនួន៤៥៦វត្តកំពុងដើរតួយ៉ាងសំខាន់ក្នុងកិច្ចប្រឹងប្រែងដើម្បីរក្សាមរតកអក្សរ
សាស្រ្តនិងវប្បធម៌ខ្មែរ។
ជុំវិញការសើ្នឲ្យមានការជួយជ្រោមជ្រែងរបស់ពលរដ្ឋខ្មែរក្រោមពីសំណាក់រដ្ឋាភិ-
បាលប្រទេសកម្ពុជាខាងវិស័យអប់រំភាសាខែ្មរនៅទឹកដីខ្មែរកម្ពុជាក្រោមនោះ
អនុ
ប្រធានទីមួយនៃរដ្ឋ
សភាជាតិក្នុងប្រទេសកម្ពុជាលោកងួនញ៉ិលបានថ្លែងប្រាប់
VOA សម្លេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថា
រដ្ឋាភិបាលកម្ពុជានឹងពិចារណា
ដើម្បីជួយដល់ការសិក្សាភាសាខ្មែរក្នុងទឹកដីខ្មែរកម្ពុជាក្រោម
ប្រសិនមានសំណើ
ជាលាយលក្ខអក្សរណាមួយនោះ។
“បាទ
ប្រសិនណាកម្ពុជាក្រោមមានសំណូមពរមករាជរដ្ឋាភិបាល
យើងខ្ញុំជឿជាក់
ថា
រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី ហ៊ុន
សែនពិតជា
គាត់នឹងឈឺឆ្អាលពីរឿងនេះមិនខាន
បាទ”។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានបង្កើតឡើងនៅឆ្នាំ១៩៩៩ក្នុងសហរដ្ឋអាមេរិក ហើយ
សមិទ្ធិផលពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សមកនេះរួមមាន
ការធ្វើឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ថា
ខ្មែរក្រោមពិតជាជនជាតិដើមលើ
ទឹកដីកម្ពុជាក្រោម ។ ការចូលជាសមាជិករបស់អង្គការប្រជាជាតិ ដែលគ្មានអ្នក
តំណាងក្នុងអង្គការសហប្រជាជាតិ UNPO និង ការចូលរួមប្រជុំក្នុងវេទិកាស្តីពីសិទ្ធិ
របស់ជនជាតិដើមក្នុងទីក្រុង New York និង ការចូលរួមប្រជុំជាមួយអង្គការសហ
ប្រជាជាតិនៅឆ្នាំ២០០៣
រួម និងទំនាក់ទំនងកិច្ចការបរទេសខាងបញ្ហាខែ្មរកម្ពុជា
ក្រោមផងដែរ។
លោកថាច់
ងុកថាច់ បានបង្ហាញពីយុទ្ធសាស្រ្តមួយចំនួនដើម្បីធ្វើការតស៊ូសម្រាប់
សិទ្ធិសេរីភាពពិតប្រាកដរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមក្នុងពេលអនាគតយ៉ាងដូច្នេះ
ថា៖
“យុទ្ធសាស្រ្តអំពីទំនាក់ទំនងនយោបាយអន្តរជាតិដែលយើងកំពុងធ្វើសព្វថ្ងៃហ្នឹង
យុទ្ធសាស្រ្តទីពីរ គឺនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យរាជរដ្ឋាភិបាល
គណបក្សនយោបាយ
ហើយនិងបងប្អូនខ្មែរក្រោមហ្នឹងយល់ដឹងឲ្យច្បាស់លាស់
អំពីគោលបំណងនៃចលនាតស៊ូររបស់សហព័ន្ធ
និងឲ្យគាត់បានដឹងថា
ការតស៊ូ
របស់សហព័ន្ធ និងមិនធ្វើឲ្យមានគ្រោះថ្នាក់ដល់ព្រះរាជាណាចក្រកម្ពុជាឡើយ។
ហើយទីបី គឺនៅលើទឹកដីខ្មែរកម្ពុជាក្រោមតែម្តងដោយឲ្យពួកគាត់ដឹងថា
គាត់
ជាម្ចាស់ទឹកដី
ហើយគាត់ត្រូវមានសិទ្ធិដូចជនជាតិដទៃអញ្ចឹងដែរ”។
តាមតួលេខរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមឱ្យដឹងថា
យ៉ាងហោចណាស់មានពល
រដ្ឋខែ្មរក្រោមប្រមាណពី
២សែន ទៅ៣សែននាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា
ខណៈពលរដ្ឋខ្មែរក្រោមប្រហែល៧ទៅ៨លាននាក់រស់នៅក្នុងទឹកដីវៀតណាម។
លោកថាច់
ងុកថាច់ ក៏បានបន្ថែមផងដែរថា
រដ្ឋាភិបាលកម្ពុជាគួរផ្តល់សិទ្ធិសេរី
ភាពពេញបរិបូរណ៌និងសម្រួលដល់ការតាំងទីលំនៅឲ្យបានសមរម្យដល់ពលរដ្ឋ
ខ្មែរក្រោមណាដែលមករស់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
។
ក្រុមមន្ត្រីរដ្ឋាភិបាលនិយាយថា
កម្ពុជាមិនដែលបដិសេធដល់វត្តមានរបស់ពល
រដ្ឋខ្មែរក្រោមក្នុងប្រទេសកម្ពុជាម្តងណាឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកម្ពុជា លោកគុយ គួងមានប្រសាសន៍
ថា
ពលរដ្ឋខ្មែរក្រោមដែលចូលមករស់នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
មានសិទ្ធិ
និងសេរីភាពដូចពលរដ្ឋខ្មែរទូទៅដែរ។
“រដ្ឋាភិបាលកម្ពុជាយើងតែងចាត់ទុកពលរដ្ឋខ្មែរក្រោមដែលមករស់នៅលើទឹកដី
ខ្មែរជាពលរដ្ឋខ្មែរដូចគ្នា។ គាត់មានសិទ្ធិនិងទទួលបានការការពារដូចគ្នាមានសិទ្ធិ
ដូចគ្នានិងទទួលបានការការពារតាមផ្លូវច្បាប់ដូចប្រជាជនខ្មែរទូទៅដែរបាទ”។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបាននិយាយថា
រដ្ឋាភិបាលកម្ពុជាតែងព្រងើយ
កន្តើយផ្តល់អត្តសញ្ញាណបណ្ណជាពលរដ្ឋខ្មែរដល់ខ្មែរកម្ពុជាក្រោមណា ដែលផ្លាស់
មករស់នៅក្នុងទីដីកម្ពុជា។ ការមិនរកយុត្តិធម៌ឲ្យពលរដ្ឋខ្មែរក្រោមដែលបានរងការ
រំលោភធ្វើបាបពីក្រុមអ្នកមានអំណាចនិងភាពខ្វះការទទួលខុសត្រូវរបស់រដ្ឋាភិបាល
កម្ពុជាលើពលរដ្ឋខ្មែរក្រោម។
ក្រុមនោះនិយាយផងដែរថា
អាជ្ញាធរក្នុងប្រទេសវៀតណាមតែងរិតត្បិតដល់សិទ្ធិ
សេរីភាពរបស់ពលរដ្ឋខ្មែរក្រោម
ដូចជាការរឹតត្បិតខាងការរៀនអក្សរខ្មែរការគោរព
សាសនាព្រះពុទ្ធថេរវាទ ការរំលោភដីធ្លីនិងការរិតត្បិតដល់សេរីភាពសារព័ត៌មាន
ជាដើម។
តែជារឿយៗមន្រ្តីរដ្ឋាភិបាលវៀតណាមតែងបដិសេធព័ត៌មានអំពីការធ្វើទុក្ខបុក
ម្នេញពលរដ្ឋខ្មែរកម្ពុជាក្រោមនោះ។
ខ្ញុំ តាំងសារ៉ាដា VOA វ៉ាស៊ីនតោន៕