ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសមរង្ស៊ីប្រឈមមុខតុលាការ  សមាជិកចូលគណបក្សកាន់អំណាច


ដើម្បីស្តាប់ព័ត៌មាននេះ

គណបក្ស សម រង្ស៊ី អាចទទួលរងការឈឺចាប់នៃផលប្រយោជន៍នយោបាយ
ដោយការចុះចូលរបស់សមាជិកជាច្រើនរយនាក់ ជាមួយគណបក្សគ្រប់គ្រង
អំណាច និង ការប្រឈមផ្លូវច្បាប់របស់លោក សម រង្ស៊ី មេដឹកនាំគណបក្ស
ប្រឆាំង ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងបានហៅព្រឹត្តិការណ៍ទាំងនេះថា ជាល្បែង
នយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោកជន សក្តា សូមជូនព័ត៌មាននេះ។

ក្រុមអ្នកវិភាគនយោបាយខ្មែរបាននិយាយនៅថ្ងៃសុក្រនេះថា គណបក្សប្រឆាំង កំពុងប្រឈមនឹងបរិយាកាសនយោបាយនិងច្បាប់ដ៏តឹងតែងថ្មីមួយ ខណៈដែល
តុលាការបានកោះហៅលោកសម រង្ស៊ី មេដឹកនាំគណបក្សនេះ ហើយសកម្មជន
គណបក្សរាប់រយនាក់បានចុះចូលជាមួយគណបក្សគ្រប់គ្រងអំណាច។

សមាជិកគណបក្សសម រង្ស៊ី ជាង៣៥០នាក់ បានចុះចូលជាមួយគណបក្សប្រជា
ជនកម្ពុជានៅក្នុងស្រុក បាកាន ខេត្តពោធិសាត់ និងនៅក្នុងខណ្ឌមានជ័យក្រុង
ភ្នំពេញ បន្ទាប់ពីលោកសម រង្ស៊ី មេដឹកនាំគណ បក្សប្រឆាំងនិងតំណាងរាស្ត្រ
មណ្ឌលកំពង់ចាម ត្រូវបានដកអភ័យឯកសិទ្ធិដោយរដ្ឋសភាកាលពីថ្ងៃទី១៦ខែ
វិច្ឆិកា។

លោក ឡុង កេសភីរម្យ ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តស្វាយរៀង បាន
កោះហៅលោកសម រង្ស៊ី ឱ្យចូលខ្លួនទៅកាន់តុលាការខេត្តស្វាយរៀងនៅថ្ងៃទី
២៨ខែធ្នូដើម្បីមកសាកសួរអំពីដំណើររឿងធ្វើឱ្យខូចខាតតម្រុញបង្គោលព្រំដែន
លេខ១៨៥ និង ការញុះញ៉ង់ឱ្យមានការរើសអើងជាតិសាសន៍។

លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យ បានថ្លែងថា គណបក្សសម រង្ស៊ី បាន
ទទួលរងនូវការឈឺចាប់ពីបញ្ហាលំបាកទាំងនេះ។ គណបក្សសម រង្ស៊ីប្រឈម
នឹងឧបសគ្គកាន់តែច្រើន និងមានឱកាសតស៊ូកាន់តែច្រើន។

"សមាជិកគណបក្សប្រឆាំង ជាពិសេសនៅតាមខេត្តផ្សេងៗ អាច នឹងមានការ
ពិបាកទាំងផ្លូវកាយទាំងផ្លូវចិត្ត សម្ពាធផ្លូវចិត្តច្រើនក្នុងការធ្វើការក្នុងនាមខ្លួនជា
គណបក្សប្រឆាំង ពីព្រោះវាមានការរើសអើង សម្ពាធគ្រួសារ និងសង្គម និង
បរិយាកាសនៅក្នុងមូលដ្ឋានអាចមានការពិបាក" ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា ការចុះចូលនេះ
គឺជាព្រឹត្តិការណ៍ធ្វើឱ្យមានការភិតភ័យដល់សកម្មជន។ យើងមានយន្តការដ៏រឹង
មាំ ទោះបីជាលោកសម រង្ស៊ីនៅក្នុងប្រទេស ឬនៅក្រៅប្រទេស។

"ព្រឹត្តិការណ៍ដែលគណបក្សប្រជាជនកម្ពុជាប្រឌិតឡើងក្នុងគោលបំណងបំភិត
បំភ័យសកម្មជនគណបក្សសម រង្ស៊ី។ ព្រឹត្តិការណ៍នៅខណ្ឌមានជ័យ គឺជាព្រឹត្តិ
ការណ៍ដែលគេប្រឌិត។ គេរៀបចំឱ្យមានសមាជិកគ្នាគេមកក្លែងធ្វើជាសមាជិក
គណបក្សសម រង្ស៊ី និងអ្នកគាំទ្រគណបក្សសម រង្ស៊ី ហើយព្រឹត្តិការណ៍នៅឃុំ
មួយនៅខេត្តពោធិសាត់ក៏ដូចគ្នាអញ្ចឹងដែរ មានដល់២៩១ នាក់ដែលមកចូល
គណបក្សប្រជាជនកម្ពុជា គឺជារឿងប្រឌិតទាំងអស់។ សមាជិកគណបក្សសម
រង្ស៊ីគ្រាន់តែមកយកអំណោយ ប៉ុន្តែមិនមែនមកចុះចូលជាមួយគណបក្សប្រជា
ជនកម្ពុជានោះទេ។ ដូច្នេះវាជារឿងប្រឌិត ឬ ឆាកល្ខោនដែលគណបក្សប្រជា
ជនកម្ពុជាលើកឡើងដើម្បីធ្វើឱ្យគណបក្សសម រង្ស៊ីចុះខ្សោយ"។

លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភាបាន
បញ្ជាក់ថា ការចុះចូលរបស់សមាជិកគណបក្សសម រង្ស៊ីបានបង្ហាញពីគោល
នយោបាយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលអាចបន្សាបឥទ្ធិពល
នយោបាយរបស់គណបក្សសម រង្ស៊ី។

"សមាជិកគណបក្ស សម រង្ស៊ី ដែលចុះចូលនេះ ខ្ញុំយល់ឃើញថា រយៈកាល
កន្លងទៅ អ្វីដែលគណបក្សសម រង្ស៊ី បានលើកឡើងនៅក្នុងការឃោសនាបោះ
ឆ្នោត អត់មានអ្វីដែលជាក់ស្តែង ឧទាហរណ៍ថា មិនបានធ្វើអ្វីជូនជាតិ។ គណ
បក្សប្រជាជនកម្ពុជាមិនមែនទៅអូសទាញ ឬយកប្រាក់ទៅសូកឱ្យគេចូលមក
នោះទេ"។

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស Adhoc បាន
ថ្លែងថា ព្រឹត្តិការណ៍ទាំងនេះសំដៅធ្វើឱ្យកម្លាំងនយោបាយរបស់គណបក្សគ្រប់
គ្រងអំណាចឡើងខ្លាំង និងធ្វើឱ្យកម្លាំងនយោបាយរបស់គណបក្សសម រង្ស៊ីចុះ
ខ្សោយ។

"ការចុះចូលនេះអាចជារូបភាពធ្វើឱ្យប៉ះទង្គិចទៅនឹងផលប្រយោជន៍នៃឥទ្ធិពល
នយោបាយនៅក្នុងគណបក្សដែលជៀសមិនរួចទេ គ្រាន់តែតិចឬច្រើន។ វាអាច
ក្លាយទៅជារូបភាពមួយ ដែលធ្វើឱ្យអ្នកបោះឆ្នោតមានអារម្មណ៍មិនសូវល្អថា តើ
ទៅថ្ងៃអនាគត គណបក្សនេះ (គណបក្សសម រង្ស៊ី) អាចនឹងទប់ខ្លួនបានយ៉ាង
ណានោះ។ វាធ្វើឱ្យមានជាសំណួរ"។

គណបក្សសម រង្ស៊ី គឺជាគណបក្សប្រឆាំងដ៏ធំជាងគេនៅប្រទេសកម្ពុជា បន្ទាប់
មកគណបក្សសិទ្ធិមនុស្ស។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.។

XS
SM
MD
LG