ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរឥស្លាមនិងវៀតណាមអបអរការ ចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហម


ដើម្បីស្តាប់ព័ត៌មាននេះ

សហគមន៍ខ្មែរឥស្លាម និងសហគមន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា បានអប
អរសាទរចំពោះសាលាក្ដីខ្មែរក្រហម ក្នុងការសម្រេចធ្វើការចោទប្រកាន់បន្ថែម
ទៅលើអតីតមេដឹកនាំខ្មែរក្រហម។

ការចោទប្រកាន់បន្ថែមដោយផ្ដោតទៅការសម្លាប់រង្គាលលើជនជាតិទាំងពីរខាង
លើនេះ។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖

ប្រជាពលរដ្ឋខ្មែរឥស្លាម និងប្រជាពលរដ្ឋវៀតណាមនៅក្នុងទីក្រុងភ្នំពេញ បាន
អបអរសាទរ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលសាលាក្ដីខ្មែរក្រហម បាន
ធ្វើការចោទប្រកាន់បន្ថែមលើអតីតមេដឹកនាំខ្មែរក្រហមចំនួន២នាក់ គឺ នូន ជា
និងអៀង សារី ពីបទប្រល័យពូជសាសន៍។

កាលពីថ្ងៃច័ន្ទ និងថ្ងៃពុធសហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមបាន
បន្ថែមបទចោទប្រកាន់ថ្មីទៅលើជនជាប់ចោទទាំងពីរ ដោយសំអាងទៅលើការ
សម្លាប់រង្គាលប្រជាជនខ្មែរឥស្លាម និងការសម្លាប់ ព្រមទាំងការធ្វើទុក្ខបុកម្នេញ
ទៅលើជនជាតិវៀតណាម។

បទប្រល័យពូជសាសន៍នេះមានន័យថា ជាបទឧក្រិដ្ឋមួយ ដែលអ្នកប្រព្រឹត្តមាន
បំណងលុបចោលមួយផ្នែក ឬ ទាំងស្រុងនៃជាតិសាសន៍មួយ ឬ សាសនាណា
មួយ។

លោកត្រ យ៉េត អាយុ៤០ឆ្នាំ ជាគ្រួបង្រៀនភាសាចាមនៅក្នុងសាលារៀនមួយ
នៅក្នុងសង្កាត់ច្រាំងចំរេះហាក់ដូចជាត្រេកអរនៅពេលដែលទទួលដំណឹងខាង
លើ។ លោកពាក់មួកកន្ដឹបពណ៌ស ឈរនៅមាត់ទ្វារនៅចំពីមុខថ្នាក់រៀនដែល
មានកូនសិស្សតូចៗប្រមាណជា១០នាក់។

លោកត្រ យ៉េតបាននឹកឃើញការឈឺចាប់ភ្លាមៗ ហើយគិតថា បទចោទប្រ-
កាន់បន្ថែមនេះនឹងជួយផ្ដល់យុត្តិធម៌ដល់ជនជាតិខ្មែរឥស្លាម នៅក្នុងនោះមាន
សមាជិកគ្រួសាររបស់លោកចំនួន៦នាក់ផងដែរ។

“នេះគឺជាយុត្តិធម៌មួយដ៏ល្អណាស់ដែលបានជួយកាត់ទោសខ្មែរក្រហម គឺមាន
ន័យថា អរណាស់ដែលរកយុត្តិធម៌ឲ្យជាពិសេសគឺជនជាតិឥស្លាមនេះតែម្ដង។
បើគេកាត់ទោសបានត្រឹមត្រូវហើយ យើងក៏អរក្នុងចិត្តដែរដែលគេបានកាត់
ទោសដោយយុត្តិធម៌ "។

យោងតាមលោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានឱ្យសប្រជា
ពលរដ្ឋខ្មែរឥស្លាមបានស្លាប់ និងត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម ចន្លោះ
ពី១០ម៉ឺនទៅ៤០ម៉ឺននាក់ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

នៅក្នុងរោងជាងឈើមួយ ក្នុងខ័ណ្ឌចំការមន ង្វៀន វ៉ាន់កៃ ដែលសៀតប៊ិចនៅ
លើត្រចៀកខាងស្ដាំ បានសម្ដែងការរីករាយ នៅពេលដែលឮថា សហចៅក្រម
ស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមធ្វើការចោទប្រកាន់ទៅលើអតីតមេដឹកនាំ
កំពូលខ្មែរក្រហមជាបន្ថែម ពីបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តទៅលើជនជាតិ
វៀតណាម។

“អញ្ចឹងសប្បាយដែរ ចុះបងគិតមើលមើ កម្ពុជាក៏ងាប់វៀតណាមក៏ងាប់មិនដឹង
ប៉ុន្មានទេ។ សម្លាប់វៀតណាមច្រើនណាស់។ ប៉ុន្មានពាន់នាក់ "។

ដោយឡែកលោកលី ហុង អាយុ៤៣ឆ្នាំ ប៉ុន្ដែគាត់ហាក់ដូចជាមានវ័យចំណាស់
ជាងអាយុរបស់គាត់យ៉ាងច្រើន ។ ជាងឈើរូបនេះបានបញ្ឈប់ម៉ាស៊ីនឈូស
ឈើហើយពោលថា បងប្អូនសាច់ញាត្តិរបស់គាត់ត្រូវបានពួកខ្មែរក្រហមសម្លាប់
នៅក្នុងគុកទួលស្លែង ឬមន្ទីរស ២១។ ហើយនៅពេលនេះ លោកជឿថា យុត្តិ
ធម៌នឹងមានសម្រាប់ពួកគេ។

“ច្រើនណាស់ទាំងមីង ទាំងពូខ្ញុំ អស់បួនប្រាំនាក់សម្លាប់នៅទួលស្លែង។ ហើយ
វាសម្លាប់ប្រជាជន។ កាត់ទោសវាអញ្ចឹងត្រូវហើយ។ យុត្តិធម៌ដែរ។ចាំមើលថ្ងៃ
ណាកាត់ទោស មើលឲ្យច្បាស់យ៉ាងម៉េច "។

លោកលី ហុង គឺជាអតីតកម្មករវៀតណាមម្នាក់នៅក្បែរផ្សារអូរឫស្សី ហើយ
លោកបានរត់ត្រឡប់ទៅប្រទេសវៀតណាមវិញនៅឆ្នាំ១៩៧០ នៅពេលដែល
ប្រទេសកម្ពុជាកំពុងមានសង្រ្គាមយ៉ាងប្រទាញប្រទង់ជាមួយនឹងពួកទ័ពព្រៃខ្មែរ
ក្រហម។ ក៏ប៉ុន្ដែក្រុមគ្រួសាររបស់គាត់មួយចំនួនបានបន្ដរស់ នៅក្នុងទីក្រុង
ភ្នំពេញតទៅទៀត។

ទោះជាយ៉ាងណា លោកទ្រីញ បាកឹម អ្នកនាំពាក្យស្ថានទូតវៀតណាមក្នុងទី
ក្រុងភ្នំពេញ មិនធ្វើអត្ថា ធិប្បាយទៅលើបញ្ហាខាងលើនេះទេ។ ដោយលោក
និយាយថា លោកកំពុងតែជាប់រវល់។

ពុំមានតួលេខណាមួយដែលបង្ហាញថា ប្រជាពលរដ្ឋវៀតណាមត្រូវបានសម្លាប់
ដោយពួកខ្មែរក្រហម នៅក្នុងអំឡុងពេលដែលពួកគេកាន់កាប់អំណាចជិត៤ឆ្នាំ
នោះទេ។ ក៏ប៉ុន្ដែឆ្លងតាមការកាត់ទោសឌុច នៅក្នុងពេលថ្មីៗនេះ បានឲ្យដឹងថា
មានប្រជាជនវៀតណាមនិងកងទាហានវៀតណាមជាច្រើនរយនាក់ ត្រូវពួកខ្មែរ
ក្រហមចាប់ដាក់ពន្ធនាគារ និងសម្លាប់ចោលនៅក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង
និងនៅក្នុងគុកទួលស្លែង។ យ៉ាងហោចណាស់មានជនស៊ីវិល និងកងទ័ពវៀត
ណាមចំនួន៣៤៥នាក់ ត្រូវបានសម្លាប់នៅក្នុងគុកទួលស្លែង។

សូមបញ្ជាក់ថា របបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត បានបង្កឲ្យមានការ
ស្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិតពីរលាននាក់។

មានជនជាប់ចោទចំនួន៥នាក់ត្រូវបានចាប់ខ្លួន និង ចោទប្រកាន់ នៅក្នុងនោះ
ឌុច ប្រធានគុកទួលស្លែងទើបតែត្រូវបានកាត់ទោសចប់សព្វគ្រប់ ហើយការប្រ-
កាសសាលក្រមដែលនឹងកំណត់ទោសឌុច ត្រូវគេរំពឹងថា នឹងត្រូវប្រកាសនៅ
ដើមឆ្នាំក្រោយនេះ។ ដោយឡែកជនជាប់ចោទ៤ នាក់ផ្សេង ទៀត និងឌុចផង
ដែរ នឹងត្រូវកាត់ទោសនៅក្នុងអំឡុងដើមឆ្នាំក្រោយនេះ។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងស.រ.អា.៕

XS
SM
MD
LG