ដើម្បីស្តាប់ព័ត៌មាននេះ
ប្រទេសកម្ពុជានឹងបង្កើតគោលនយោបាយសម្រាប់គាំពារផ្លូវច្បាប់
និង សិទ្ធិ
របស់ខ្មែរចំណាកស្រុកទៅបម្រើការងារតាមផ្ទះក្រៅប្រទេសដើម្បីឱ្យរួចផុតពី
ការរំលោភសិទ្ធិមនុស្ស
និងការរើសអើង។
អង្គការសហប្រជាជាតិសម្រាប់កិច្ចការមូលនិធិអភិវឌ្ឍន៍ស្ត្រី
នៅថ្ងៃពុធនេះបាន
ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតគោលនយោបាយការពារផ្លូវច្បាប់ចំពោះពលករ
ចំណាកស្រុកខ្មែរច្រើនម៉ឺននាក់
ដែលកំពុងបម្រើការងារតាមផ្ទះនៅក្នុងប្រទេស
មួយចំនួនក្នុងតំបន់
ដើម្បីជៀសវាងការជួញដូរ
និង ការរំលោភសិទ្ធិផ្សេងៗ។
តាមប្រភពទិន្នន័យពីនាយកដ្ឋានការងារនៃក្រសួងការងារ
និងបណ្តុះបណ្តាវិជ្ជា
ជីវៈ
បានឱ្យដឹងថា មកដល់ថ្ងៃទី
៣០ ខែ វិច្ឆិកា ឆ្នាំ ២០០៩នេះ
កម្មករចំណាក
ស្រុកទៅប្រទេសម៉ាឡេស៊ីមានចំនួន២២.២២២នាក់
រួមមានស្ត្រីចំនួន១៩.៥៨៦
នាក់
ដែលភាគច្រើនកំពុងបម្រើការងារតាមផ្ទះ ។
ប្រទេសថៃចំនួន១៤.៣០៨
នាក់ រួមមានស្ត្រីចំនួន៤.៧១៧នាក់។
ប្រទេសជប៉ុនចំនួន៨២នាក់
រួមមានស្ត្រី
ចំនួន៥០នាក់។ប្រទេសកូរ៉េចំនួន៧.៧៩១នាក់
រួមមានស្ត្រីចំនួន១.១៥១នាក់។
លោក
Mark Wallem
នាយករងកម្មវិធីប្រចាំតំបន់អាស៊ីរបស់អង្គការសហប្រ-
ជាជាតិសម្រាប់មូល
និធិអភិវឌ្ឍន៍ស្ត្រីដែលមានការិយាល័យនៅក្នុងទីក្រុងបាង
កក
បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍
សម្រាប់ទិវាទេសន្តប្រវេសន៍អន្តរជាតិ
ថ្ងៃទី១៨
ធ្នូ ថា
យើងត្រូវបង្កើតចំណេះដឹងអំពីសិទ្ធិរបស់កម្មករចំណាកស្រុក
លើកកម្ពស់សិទ្ធិរបស់កម្មករចំណាកស្រុក
និងគាំទ្រការការពារផ្លូវច្បាប់ចំពោះ
អ្នកបម្រើការងារតាមផ្ទះតាមរយៈកម្មវិធីគាំទ្រនិងអន្តរាគមន៍របស់សារព័ត៌មាន
ពិសេសគាំទ្រ ក្រុមបង្កើតគោលនយោបាយ ក្រុមអ្នកធ្វើសេចក្តីសម្រេច
និង
ក្រុមអ្នកចូលរួមសំខាន់ៗជាច្រើនទៀត
សម្រាប់បង្កើតគោលនយោបាយដែល
អាចធ្វើទៅបាន
ដើម្បីផ្តល់អំណាចដល់កម្មករចំណាកស្រុកស្ត្រី
និងកិច្ចគាំពារ
ផ្លូវច្បាប់ចំពោះកម្មករចំណាកស្រុក
ជាពិសេសស្រី ដែលជាអ្នកបម្រើការងារ
តាមផ្ទះ។
"ពួកគេតែងតែបញ្ចប់នៅត្រឹមការងារទីផ្សារដែលមានកម្រិតទាប ដូចជាសេវា
កំសាន្ត
និងការងារ
តាមផ្ទះដែលពួកគេទទួលរងនូវការឈឺចាប់ដោយរំលោភ
បំពានសិទ្ធិមនុស្ស
និងការរើសអើង
ហើយនៅក្នុងដំណើរការធ្វើចំណាកស្រុក
នេះ
តែងតែលេចឡើងនូវការជួញដូរមនុស្សនិងការរត់ពន្ធមនុស្ស
ក៏បានកើន
ឡើងផងដែរ ។
ការរឹតត្បិតនូវការធ្វើចំណាកស្រុករបស់ស្ត្រី និងការមិនបាន
គាំពារផ្នែកផ្លូវច្បាប់ឱ្យបានពេញលេញនាំឱ្យមានការចំណាកស្រុកមិនប្រក្រតី
ហើយបង្កើននូវភាពងាយរងគ្រោះចំពោះការជួញដូរ"។
អង្គការពលកម្មអន្តរជាតិ
ILO បានប៉ាន់ប្រមាណថា មានស្ត្រី និងកុមារចំនួន
៨០.០០០នាក់ត្រូវបានគេជួញដូរទៅប្រទេសថៃសម្រាប់មុខជំនួញផ្លូវភេទចាប់
តាំងពីឆ្នាំ១៩៩០មក
និង កុមារកម្ពុជាប្រមាណ៥០០ទៅ១.០០០នាក់បានទៅ
សុំទាននៅក្នុងប្រទេសថៃ។
កម្មករចំណាកស្រុកខ្មែរប្រមាណ៥០.០០០នាក់កំពុងធ្វើការងារតាមផ្ទះ
និងតាម
វិស័យឧស្សាហកម្មសំណង់
និងកសិកម្មផ្សេងៗជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី
ប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង
និងប្រទេសជប៉ុន។
របាយការណ៍របស់អង្គការសហប្រជាជាតិសម្រាប់កិច្ចការមូលនិធិអភិវឌ្ឍន៍ស្រី
និងក្រសួងការងារ
និង បណ្តុះបណ្តាលវិជ្ជាជីវៈ
បានបញ្ជាក់ថា
ស្ត្រីបានប្រមូល
ផ្តុំនៅតាមផ្នែកសេវាកម្មផ្លូវការ
ឬ មិនផ្លូវការនិងផ្នែកផលិតកម្ម
នានានៅតាម
បណ្តាការងារទាំងឡាយណាដែលស្ត្រីគ្មានជំនាញជាក់
លាក់ (ដូចជាអ្នកបំរើ
តាមផ្ទះ
អ្នកកំដរតាមកន្លែងកំសាន្តផ្សេងៗដែលជាធម្មតាសម្រាប់ពេស្យាកម្ម
អ្នកបំរើតាមភោជនីយដ្ឋាន
និងសណ្ឋាគារជាដើម )
។
របាយការណ៍នេះបានបន្តថា
ចំណុចប្រមូលផ្តុំដ៏ច្រើនបំផុតរបស់ស្ត្រីដែលជា
ចំណុចចុងក្រោយគេបង្អស់នៃឋានានុក្រមការងារនោះគឺអ្នកបំរើតាមផ្ទះនិងអ្នក
កំដរកំសាន្ត
ដែលពួកគេទទួលរងនូវការឈឺចាប់អំពីការរំលោភសិទ្ធិមនុស្ស។
លោកសេង
សក្តា អគ្គនាយកនៃនាយកដ្ឋានការងារក្រសួងការងារនិងបណ្តុះ
បណ្តាលវិជ្ជាជីវៈ
បានថ្លែងប្រាប់សន្និសីទកាសែតថា
រដ្ឋាភិបាល កំពុងរៀបចំ
បង្កើតគោលនយោបាយមួយ
ដើម្បីការពារសិទ្ធិសុវត្ថិភាព
និងសុខុមាលភាព
របស់កម្មករចំណាកស្រុកខ្មែរនិងដើម្បីឆ្លើយតបទៅនឹងទុក្ខកង្វល់របស់ពលការី
ចំណាកស្រុកខ្មែរ។
លោកអគ្គនាយករូបនេះ
បានបន្តថា
គោលនយោបាយនេះនឹងដាក់ឱ្យអនុវត្ត
នៅក្នុងខែកុម្ភៈ
ឆ្នាំ២០១០ ខាងមុខនេះ។
គោលនយោបាយជាតិ
ច្បាប់ បទបញ្ញត្តិ
និងក្រឹត្យនានាបានពិនិត្យ
និងសើរើ
មើលឡើងវិញ
ដើម្បីការពារអ្នកបម្រើការងារតាមផ្ទះ
និងធានាថា ពួកគេទទួល
បានសេវាកម្មសង្គមសមរម្យ។
ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស..រ.អា.៕