លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅការរិះគន់របស់ក្រុមប្រឆាំងថា
ជាការ
ប្រមាថដល់ការអនុវត្តច្បាប់របស់ប្រទេសកម្ពុជា។
លោកជន សក្តា សូមជូនព័ត៌មាននេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃអង្គារ៍នេះ
បានធ្វើការរិះគន់ទៅលើសមា
ជិកសភាសបច្ចឹមប្រទេស
និងក្រុមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
ចំពោះ
ប្រតិកម្មប្រឆាំងនឹងការដកអភ័យឯកសិទ្ធិសភារបស់លោកសម
រង្ស៊ី មេដឹកនាំ
គណបក្សប្រឆាំង។
សមាជិកសភាអាមេរិកកាំង
សមាជិកសភាសហភាពអឺរ៉ុប
និង ក្រុមអង្គការមិន
មែនរដ្ឋាភិបាលក្នុងស្រុក
បានរិះគន់ការដកអភ័យឯកសិទ្ធិសភារបស់លោកសម
រង្ស៊ីមេដឹកនាំក្រុមប្រឆាំង
បន្ទាប់ពីរដ្ឋសភាកម្ពុជាបានបោះឆ្នោតដកអភ័យឯក
សិទ្ធិ
តាមសំណើរបស់តុលាការខេត្តស្វាយរៀងតាមរយៈក្រសួងយុត្តិធម៌
ដើម្បី
ឱ្យតុលាការចោទប្រកាន់អំពីការដកបំផ្លាញតម្រុយព្រំដែនរវាងខេត្តស្វាយរៀង
របស់ប្រទេសកម្ពុជា
និងខេត្តឡុងអានរបស់ប្រទេសវៀតណាមកាលពីថ្ងៃទី
២៥
ខែតុលា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រនៅវិទ្យា
ស្ថានជាតិអប់រំថា
រដ្ឋាភិបាលបានទទួលការប្រមាថពីក្រុមអ្នករិះគន់បរទេសនិង
ក្រុមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលគ្មានហេតុផល ខណៈដែលរដ្ឋា
ភិបាល
បានអនុវត្តច្បាប់ចំពោះអ្នកធ្វើខុសច្បាប់នោះ។
"អស់លោកខាង
EU ទិតៀនថា
និយាយអញ្ចឹង ដូចជាហួសពេកឬអី
សរសើរល្អ
ពេក ពីព្រោះនៅក្នុងកែវភ្នែកខ្លះកម្ពុជាគឺជាកន្លែងគុកទណ្ឌកម្មដោយសារតែរដ្ឋា
ភិបាលអនុវត្តច្បាប់ចំពោះមនុស្សខូច
ឬ មនុស្សធ្វើខុសច្បាប់។
ប៉ុន្តែរដ្ឋាភិបាល
ត្រូវទទួលការប្រមាថពីក្រុមមនុស្សមួយក្រុមតូច"។
លោកសម
រង្ស៊ីត្រូវបានដកអភ័យឯកសិទ្ធិដោយរដ្ឋសភា នៅថ្ងៃទី១៦
ខែវិច្ឆិកា
អំពីការដកតម្រុញបង្គោលព្រំដែន
ដែលបានបោះដោយគណៈកម្មការព្រំដែនរួម
កម្ពុជា-វៀតណាម នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយសមាជិកសភា២រូប
របស់គណបក្សសម
រង្ស៊ី គឺលោកហូ វ៉ាន់
និងលោកស្រីមួរ សុខហួរ
ត្រូវបានដក
អភ័យឯកសិទ្ធិ
ដោយរដ្ឋសភាកាលពីថ្ងៃទី២២ខែមិថុនា អំពីបទបរិហារកេរ្តិ៍លោក
នាយករដ្ឋមន្ត្រីហ៊ុន
សែន និងការបន្តុះបង្អាប់សញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកយោធា
របស់នាយទាហានជាន់ខ្ពស់ចំនួន២២រូប។
សមាជិកសភាសហរដ្ឋអាមេរិក២រូបខាងគណបក្សសាធារណនិយម លោកChris
Smith
និងលោក
Ed Royce
កាលពីចុងខែវិច្ឆិកា
បានព្រមានថា ការដកអភ័យ
ឯកសិទ្ធិសភារបស់លោកសម
រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនាំឱ្យមានភាពស្មុគ
ស្មាញយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានហៅថា
ការដកអភ័យឯកសិទ្ធិ
សភារបស់តំណាងរាស្ត្រគណបក្សប្រឆាំងនេះ គឺជាការមិនគោរពគោលការណ៍
នៃអភ័យឯកសិទ្ធិសភារបស់ខ្លួន
ហើយរដ្ឋាភិបាល
និង តុលាការគួរតែបញ្ចប់
ការធ្វើទុក្ខបុកម្នេញ
និង ការវាយប្រហារផ្លូវច្បាប់ដោយគ្មានហេតុផលប្រឆាំង
នឹងក្រុមអ្នកនយោបាយប្រឆាំង
និងក្រុមអ្នករិះគន់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែនបានបញ្ជាក់ថា ប្រទេសកម្ពុជាមានស្ថេរភាព
សន្តិភាព ការអភិវឌ្ឍ
ព្រមទាំងលទ្ធិប្រជាធិបតេយ្យ
ហើយនិងមានសិទ្ធិមនុស្ស
ប៉ុន្តែមនុស្សមួយចំនួនមិនបានវាយតម្លៃបែបនេះ និង មិនសប្បាយចិត្តនឹងការ
និយាយបែបនេះទេ
ដោយសារតែចរិតនយោបាយ។
ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA ស.រ.អា.៕