លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា បានប្រតិកម្មដ៏ធ្ងន់ៗច្រាន
ចោលការចោទប្រកាន់នានាដែលថា
កម្ពុជាធ្លាប់បានអនុញ្ញាតឲ្យផលិតផល
សម្លៀកបំពាក់ពីប្រទេសជិតខាងចូលវាយផ្លាកនៅកម្ពុជា ហើយនាំចេញទៅ
លក់នៅក្នុងសហរដ្ឋអាមេរិកនោះថា ជាការចោទប្រកាន់មិនអាចទទួលយក
បាន។
លោកតាំង សារ៉ាដា នៃ VOA មានសេចក្តីរាយការណ៍មកថា
ក្រុមអ្នកប្រឆាំង
និយាយថា
លោករដ្ឋមន្រ្តីមិនបានទទួលខុសត្រូវ
និង មិនបានចាត់វិធានការ
ដល់ការចោទប្រកាន់ទាំងឡាយដែលធ្លាប់កើតមាននោះឡើយ។
បន្ទាប់ពីមានការរិះគន់នានាពីខាងគណបក្សជំទាស់ និង ក្រុមសហជីពកម្មករ
ក្នុងប្រទេសកម្ពុជាថា
កម្ពុជាធ្លាប់បានអនុញ្ញាតឲ្យផលិតផលសម្លៀកបំពាក់ពី
ប្រទេសជិតខាងចូលវាយផ្លាកក្នុងប្រទេសហើយនាំចេញទៅលក់ក្នុងសហរដ្ឋ
អាមេរិកនោះ
លោកចម ប្រសិទ្ធិ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបដិសេធការ
ចោទប្រកាន់នោះថា
ជាការចោទប្រកាន់មិនមានលក្ខណៈសមរម្យ។
ប្រតិកម្មរបស់លោកបានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយVOA
កាលពីសប្តាហ៍កន្លងទៅនេះក្នុងរដ្ឋធានីWashington ខណៈដែលលោកខិត
ខំស្វះស្វែងដើម្បីបញ្ចុះបញ្ចូលសភាតំណាងរាស្រ្តរបស់អាមេរិកឲ្យអនុម័តផ្តល់
ការលើកលែងពន្ធលើទំនិញគ្រប់ប្រភេទរបស់កម្ពុជា។
“ខ្ញុំឮសម្តីរបស់គណបក្សប្រឆាំងបាននិយាយ។ អស់លោកឃើញហើយក្នុងនាម
ខ្ញុំជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
តំណាងរដ្ឋាភិបាលមកទីនេះ
យើងមកខំរកទី
ផ្សារឲ្យផលិតផលរបស់យើង។
ហើយអ្នកប្រឆាំងធ្វើអី? ទៅខំបញ្ជាក់ប្រាប់អា-
មេរិកាំងថា
អាវយើងមិនមែនរបស់កម្ពុជាទេ
ជារបស់វៀតណាម។ តើវាសម
ហេតុទេ
អាហ្នឹង? ខ្ញុំអរណាស់បានវិទ្យុសហរដ្ឋអាមេរិកបានផ្សាយម្តងហើយ។
ខ្ញុំឮផ្សាយតាមវិទ្យុអាមេរិកទៀតសម្តីរបស់អ្នកហ្នឹង។ធ្វើអញ្ចឹងមិនមែនចំណេញ
បក្សនយោបាយគណបក្សប្រឆាំងទេ គឺចំណេញរដ្ឋាភិបាលវិញទេ។ អ្នកឯង
និយាយហ្នឹងកំពុងបង្ខូចកម្មករទាំងអស់”។
ឧស្សាហកម្មកាត់ដេរផ្តល់ការងារធ្វើដល់កម្មករជិតបីសែននាក់ នៅក្នុងប្រទេស
កម្ពុជាដែលភាគច្រើននៃចំនួននេះគឺជាស្រ្តីមកពីជនបទនានា ហើយទីផ្សារដ៏ធំ
សម្រាប់ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា គឺ សហរដ្ឋអាមេរិក។
ក្នុងពេល
កន្លងមកតែងតែមានការចោទប្រកាន់ថា មានការយកផលិតផលពាក់កណ្តាល
សម្រេច និង ផលិតផលសម្រេចរួចពីប្រទេសជិតខាងមកវាយផ្លាកថា ផលិត
នៅប្រទេសកម្ពុជាហើយនាំចេញទៅលក់នៅទីផ្សារបរទេស។
លោកស្រីSandra
Polaski ដែលជាអនុរដ្ឋមន្រ្តីរងនៃក្រសួងការងាររបស់សហ
រដ្ឋអាមេរិកមានប្រសាសន៍ថា
លោកស្រីធ្លាប់បានឮអំពីការចោទប្រកាន់ថា មាន
ការនាំចូលផលិតផលខោអាវដែលផលិតនៅប្រទេសផ្សេង រួចនាំចូលវាយផ្លាក
ក្នុងប្រទេសខ្មែរដែរ
ប៉ុន្តែលោកស្រីសង្កេតឃើញកម្ពុជាមានប្រព័ន្ធត្រួតពិនិត្យ
យ៉ាងហ្មត់ចត់ដែលធានាថា
ផលិតផលទាំងនោះបានផលិតនៅប្រទេសខ្មែរពិត
ប្រាកដ។
“ខ្ញុំបានឮអំពីការចោទប្រកាន់នោះម្តងម្កាលដែរ
តែកម្ពុជាពិតជាមានប្រព័ន្ធគ្រប់
គ្រងយ៉ាងតឹងតែងដើម្បីពិនិត្យឲ្យបានច្បាស់ថា
ផលិតផលសម្លៀកបំពាក់ទាំង
នោះពិតជាបានធ្វើនៅប្រទេសកម្ពុជា
ហើយនាំចេញពីប្រទេសកម្ពុជា។ ដូច្នេះ
ខ្ញុំគិតថា
វាមិនមែនជាបញ្ហាដ៏ធំដុំនោះឡើយ”។
ដូចគ្នានេះដែរ លោកចម ប្រសិទ្ធមានប្រសាសន៍បន្ថែមទៀតថា
ក្រសួងពាណិជ្ជ
កម្មមានប្រព័ន្ធត្រួតពិនិត្យតាមរោងចក្រយ៉ាងមានប្រសិទ្ធិភាព ដោយមិនអាច
បន្លែបន្លំបាន
ហើយលោកបានស្នើឲ្យក្រុមអ្នកតែងតែធ្លាប់រិះគន់ទាំងនោះដែល
លោកហាក់ដូចជាសំដៅលើគណបក្សប្រឆាំង ឲ្យងាកមកគិតផលប្រយោជន៍
ជាតិជាធំវិញ។
“យើងមានប្រព័ន្ធត្រួតពិនិត្យរហូតគ្រប់គ្រងរោងចក្រអស់
អត់មាននណាមក
លេងបួនសន្លឹកជាមួយយើងបានទេ ។
ហើយអ្នកដែលនិយាយរឿងបញ្ហាថា
សម្លៀកបំពាក់វៀតណាមនេះ
គាត់កំពុងបង្ករឿងនៅព្រំដែនវៀតណាមហើយ
ឥឡូវគាត់មកនិយាយថា
សម្លៀកបំពាក់ខ្មែរសុទ្ធតែសម្លៀកបំពាក់វៀតណាម
ទៀត
បំផ្លាញជាតិចំហើយ”។
តំណាងរាស្រ្តរបស់គណបក្សជំទាស់ម្នាក់និយាយថា
ប្រតិកម្មរបស់លោករដ្ឋ
មន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា គួរតែបង្ហាញការទទួលខុសត្រូវឲ្យ
បានច្រើនជាងនេះ។
លោកស៊ុន ឆៃ សមាជិកសភាពីខាងគណបក្សសម
រង្ស៊ីបានបញ្ជាក់ថា ជាជាង
វាយបក
រដ្ឋាភិបាលគួរតែធ្វើការសែ្វងយល់ឬស៊ើបអង្កេតឲ្យបានច្បាស់លាស់។
“ការចោទប្រកាន់ណាមួយធ្ងន់ៗបែបហ្នឹង
ខ្ញុំថា ជាការខ្វះការទទួលខុសត្រូវ
ហើយយើងដឹងហើយថា ការដែលគណបក្សកាន់អំណាចតែងយកក្រុមនយោ
បាយមិននៅក្នុងជួររដ្ឋាភិបាលជាខ្មាំងសត្រូវស្លាប់រស់ហ្នឹងគឺជានយោបាយនៃ
របបផ្តាច់ការទេ”។
មេដឹកនាំសហជីពដ៏សកម្មម្នាក់ក្នុងប្រទេសកម្ពុជានិយាយថា ក្រុមអធិការកិច្ច
នៅតាមក្រសួងរបស់រដ្ឋាភិបាលមួយចំនួនបង្កើតឡើងសម្រាប់រកប្រាក់ជួយដល់
មន្រ្តីមានអំណាចជាន់ខ្ពស់របស់ក្រសួងនោះតែប៉ុណ្ណោះ។
លោកជា មុន្នី
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានដាក់
ការសង្ស័យលើសមត្ថភាពរបស់ក្រុមការងាររដ្ឋាភិបាល ក្នុងការបំពេញតួនាទី
របស់គេ។
“យើងគាំទ្រ
ហើយយើងមើលឃើញហើយថា
មានក្រុមអធិការកិច្ចធ្វើការចុះ
អង្កេតចុះពិនិត្យមែន។ វាមានមែន បទដ្ឋានទាំងអស់ហ្នឹង
ក៏ប៉ុន្តែយើងដឹង
ហើយថា
កម្ពុជាយើងជាប្រទេសមួយពុករលួយ។
ហើយដូច្នេះ បើសិនជាពួក
អធិការកិច្ចរកឃើញ
ក៏អធិការកិច្ចនោះមិនហ៊ានមាត់មិនហ៊ានកដែរ”។
ផលិតផលសម្លៀកបំពាក់ដែលបញ្ជាទិញពីសហរដ្ឋអាមេរិកមានក្រុមហ៊ុនធំៗ
ជាច្រើនដូចជា Nike
Air, Gap, Levis’ Strause, Walt Disney និង ក្រុម
ហ៊ុនផ្សេងៗមួយចំនួនទៀត។
ហើយក្រុមអ្នកបញ្ជាទិញទាំងនោះតែងតែយក
ចិត្តទុកដាក់ខ្លាំងឲ្យមានការគោរពស្តង់ដារពលកម្មអន្តរជាតិពីតាមរោងចក្រនៅ
កម្ពុជា។
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក
វ៉ាន់ ស៊ូអៀង មានប្រសា-
សន៍ថា
ប្រសិនបើកម្ពុជាអនុញ្ញាតឲ្យផលិតផលខោអាវពីប្រទេសផ្សេងមកវៃ
ផ្លាកនៅកម្ពុជានោះមែន
វាមិនមានផលប្រយោជន៍អ្វីដល់កម្ពុជានោះឡើយ
ម្យ៉ាងទៀតវាធ្វើឲ្យខូចកេរ្តិ៍ឈ្មោះដល់វិស័យផលិតកម្មរបស់កម្ពុជា។
“ចង់និយាយថា
យើងបង់លុយយកឥវ៉ាន់ចូលមកធ្វើរាល់ថ្ងៃដាក់ Made
In
Cambodiaហ្នឹង
វាអត់ប្រយោជន៍ ពីព្រោះថ្លៃពេក។ធ្វើនៅស្រុកខ្មែរថោកជាង។
អាបង់ប្រាក់ពុករលួយហ្នឹងថ្លៃណាស់ បានថា អញ្ចឹងវាទៅអត់រួចទេ”។
ទោះបីជាយ៉ាងណាក៏ដោយក្រុមអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកនៅ
តែបន្តឃ្លាំមើលស្ថានការណ៍តាមរោងចក្ររបស់កម្ពុជាយ៉ាងយកចិត្តទុកដាក់
ទៅលើការកេងបន្លំកម្លាំងកម្មករ
ការបន្លំគុណភាពផលិតផល និងការបង្កើត
ឲ្យមានសាខារោងចក្រកាត់ដេរនៅតាមផ្ទះ ដែលជាការគេចវេសពីការទទួល
ខុសត្រូវខាងផ្នែកច្បាប់និងលក្ខខណ្ឌការងារផ្សេង។
ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ តាំង សារ៉ាដា VOA សម្លេងស.រ.អា.៕