ដើម្បីស្តាប់ព័ត៌មាននេះ
កំណត់សម្គាល់និពន្ធនាយក៖កម្ពុជាមិនបានរុករក និង អភិវឌ្ឍធនធានធម្មជាតិ
ប៉ុន្មានទេ
ក្នុងអំឡុងសង្គ្រាមស៊ីវិល និង ជម្លោះផ្ទៃក្នុងរវាងឆ្នាំ១៩៧០ និង ឆ្នាំ
១៩៩៣ប៉ុន្តែធនធានធម្មជាតិទាំងនេះត្រូវបានទាញយកផលហួសប្រមាណក្នុង
រវាងពីរទសវត្សរ៍ចុងក្រោយនេះ ។ អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសា
ក្នុងបទសម្ភាសន៍មួយឈុតថា សមត្ថភាពរបស់រដ្ឋាភិបាលនៅមានកំណត់ក្នុង
ការគ្រប់គ្រងធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា
កាត់
បន្ថយភាពក្រីក្រ
និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
លោកអ៊ឹម សុធារិទ្ធនៃ វីអូអេ ផ្នែកខេមរភាសា បានរៀបចំកម្មវិធីប្រចាំសប្តាហ៍
មួយឈុតស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍនិង
កម្ពុជាដែលត្រូវចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ។
ក្នុងភាគទី១២នេះ
លោកអ៊ឹម សុធារិទ្ធ
រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថាអ្នក
ជំនាញនិយាយថា
ស្ថាប័ននីតិបញ្ញត្តិកម្ពុជាមិនរឹងមាំក្នុងការត្រួតពិនិត្យស្ថាប័ន
នីតិប្រតិបត្តិលើការគ្រប់គ្រងធនធានធម្មជាតិទេ
ដោយសារស្ថាប័ននីតិបញ្ញតិ្ត
នេះមិនឯករាជ្យ ហើយស្ថិតនៅក្រោមអំណាចរបស់គណបក្សកាន់អំណាច។
សេចក្តីរាយការណ៍នេះមានខ្លឹមសារដូចតទៅ៖
ការគ្រប់គ្រងធនធានធម្មជាតិមិនបានល្អនៅក្នុងប្រទេសកម្ពុជាគឺមួយផ្នែកដោយ
សារតែស្ថាប័ននីតិបញ្ញតិ្តមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឱ្យមន្រ្តីរដ្ឋាភិ
បាល និង ការអនុវត្តិច្បាប់មានគណនីភាព
នេះបើតាមសម្តីរបស់អ្នកជំនាញ
ដែលបានបា្រប់វីអូអេផ្នែកខេមរភាសាក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយឈុត។
លោកឡៅ
ម៉ុងហៃ
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី
ប្រចាំនៅទីក្រុងហុងកុងបានប្រាប់ វីអូអេ ថា
រដ្ឋសភាមានគ្រប់យន្តការ
ប៉ុន្តែ
ស្ថាប័ននេះនៅឆ្ងាយពីដំណើរការរឹងមាំក្នុងឋានៈជាអ្នកឃ្លាំមើលការគ្រប់គ្រង
និង ការអនុវត្តច្បាប់របស់រដ្ឋាភិបាល ។
លោកម៉ុង ហៃបន្តទៀតថា៖
“សភាមានមុខនាទីសំខាន់ណាស់ក្នុងការតាមដានសកម្មភាពរដ្ឋាភិបាលនិង
លើបញ្ហាផ្សេងៗ។យន្តការប្រជាធិបតេយ្យមានផលប្រយោជន៍អញ្ចឹង ក៏ប៉ុន្តែ
រដ្ឋសភា សមាជិកសភាគ្រប់រូបហ្នឹង ធ្វើការងារបំពេញតួនាទីជាតំណាងរាស្ត្រ
តំណាងផលប្រយោជន៍ប្រជាពលរដ្ឋហ្នឹងបានដល់កម្រិតណានោះគឺជាបញ្ហា
មួយទៀត”។
រដ្ឋសភា ដែលជាស្ថាប័នដ៏សំខាន់បំផុតមួយក្នុងប្រទេសប្រជាធិបតេយ្យនៅក្នុង
ពិភពលោកដើរតួនាទីសំខាន់ណាស់ក្នុងការជួយធ្វើឱ្យស្ថាប័ននីតិប្រតិបត្តិមាន
គណនីភាពដោយធ្វើការឃ្លាំមើលប្រកបដោយប្រសិទ្ធិភាពចំពោះសកម្មភាព
រដ្ឋាភិបាលនិងការអនុវត្តច្បាប់។បណ្ឌិតផល
ខូលីយ័រ (Paul Collier)សាស្ត្រា
ចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យអក់ស្វ៊ត
(Oxford University)និងជាអ្នក
និពន្ធសៀវភៅឈ្នះពានរង្វាន់ដែលមានចំណងជើងថា“អ្នកក្ររាប់កោដិ៍ៈ
ហេតុ
អ្វីបានជាប្រទេសក្រីក្របំផុតបរាជ័យ ហើយត្រូវដោះស្រាយដោយរបៀបណា”
មានប្រសាសន៍ថា
ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោកដែលកាន់លទ្ធិប្រជា
ធិបតេយ្យជាគោលការណ៍ត្រូវការប្រព័ន្ធត្រួតពិនិត្យតុល្យភាព។
លោកសង្កត់
ធ្ងន់ថា៖
“អ្វីដែលប្រទេសក្រីក្របំផុតត្រូវការគឺប្រព័ន្ធត្រួតពិនិត្យតុល្យភាពខ្លាំង។ប្រទេស
ក្រីក្រទាំងនោះមិនធ្លាប់មានប្រព័ន្ធនេះទេ។គេមានលទ្ធិប្រជាធិបតេយ្យមានតែ
ឈ្មោះនៅទសវត្សរ៍១៩៩០ដែលមានការបោះឆ្នោតដោយគ្មានប្រព័ន្ធត្រួតពិនិត្យ
តុល្យភាព”
។
នៅក្នុងសៀវភៅ
“អ្នកក្ររាប់កោដិ៍ៈ
ហេតុអ្វីបានជាប្រទេសក្រីក្របំផុតបរាជ័យ
ហើយត្រូវដោះស្រាយដោយរបៀបណា”
បណ្ឌិតផលខូលីយ័រ មានប្រសាសន៍
ថា
ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតចំនួន៥៨
នៅក្នុងពិភពលោកដែលសម្បូរទៅដោយធនធានធម្មជាតិ។ក្នុងទស្សនៈរបស់
លោកប្រទេសកម្ពុជា គឺ ជាប្រទេសដែលមានចំណូលទាបបំផុតដែលអនុវត្ត
លទ្ធិប្រជាធិបតេយ្យមានតែឈ្មោះ
ដែលមានការបោះឆ្នោតដោយគ្មានប្រព័ន្ធ
ត្រួតពិនិត្យតុល្យភាពរបស់រដ្ឋាភិបាលជិត២ទសវត្សរ៍មកហើយ។
នាងអេលីណ័រ
នីកូល(Eleanor
Nichol)អ្នកយុទ្ធនាការអង្គការក្លូបលវិតណេស
(Global
Witness) ដែលជាអង្គការឃ្លាំមើលកិច្ចការបរិស្ថាន និងធនធានធម្ម
ជាតិដែលមានទីតាំងនៅចក្រភពអង់គ្លេស
បានប្រាប់វីអូអេផ្នែកខេមរភាសាថា
ដោយសារតែកម្ពុជា គឺ ជារដ្ឋប្រជាធិបតេយ្យ
រដ្ឋសភាកម្ពុជាត្រូវតែដើរតួនាទី
សំខាន់ក្នុងការពង្រឹងប្រព័ន្ធត្រួតពិនិត្យតុល្យភាព ដែលជាកត្តាដ៏សំខាន់បំផុត
មួយរបស់លទ្ធិប្រជាធិបតេយ្យ។ នាងនីកូលថ្លែងថា
រដ្ឋសភាគួរតែមានភាពរឹង
មាំគ្រប់គ្រាន់ដើម្បីពិនិត្យនិងស៊ើបអង្កេតករណីដូចជាការគ្រប់គ្រងធនធានធម្ម
ជាតិមិនបានល្អតាងនាមឱ្យប្រជាពលរដ្ឋដែលគេប្រកាសថា ជាអ្នកតំណាង។
នាងនីកូលបន្តថា៖
“វាគឺជាស្ថាប័នត្រួតពិនិត្យគន្លឹះរបស់រដ្ឋមួយដែលដំណើរការលទ្ធិប្រជាធិបតេយ្យ
ក្នុងផ្នែកត្រួតពិនិត្យតុល្យភាព ។ ដូច្នេះគេសង្ឃឹមថា នឹងបានឃើញសភាដើរតួ-
នាទីយ៉ាងសកម្មតំណាងឱ្យប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យពួកគេ
។ ដូច្នេះក្នុង
ករណីគ្រប់គ្រងធនធានធម្មជាតិមិនបានល្អដែលធ្វើឱ្យរាំងស្ទះដល់កិច្ចខិតខំប្រឹង
ប្រែងក្នុងការកាត់បន្ថយភាពក្រីក្រនិងបន្ថយសិទ្ធិរបស់ប្រជាពលរដ្ឋដែលពួកគេ
ប្រកាសថា ជាអ្នកតំណាងនោះយើងសង្ឃឹមថា នឹងឃើញពួកគេដើរតួនាទីជំនួស
ប្រជាពលរដ្ឋ
ហើយសួរសំណួរដេញដោលពេលមានការចាំបាច់ ។
នោះគឺជាអ្វី
ដែលយើងសង្ឃឹមថា
នឹងឃើញមាននៅក្នុងរដ្ឋប្រកាន់លទ្ធិប្រជាធិបតេយ្យដែល
មានដំណើរការល្អ”
។
ក្នុងការឆ្លើយតបចំពោះការរិះគន់ទាំងនេះ
លោក ងួន ញ៉ិល
អនុប្រធានទី១នៃ
រដ្ឋសភាកម្ពុជាបានប្រាប់ វីអូអេ ផ្នែកខេមរភាសានៅក្នុងបទសម្ភាសន៍តាមទូរ
ស័ព្ទថា
រដ្ឋសភាជាតិដឹងអំពីតួនាទីសំខាន់របស់ស្ថាប័ននីតិបញ្ញតិ្តនេះ ដែល
ប្រព្រឹត្តិតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។
លោកមានប្រសាសន៍ថា រដ្ឋសភាជាតិ
មានការទទួលខុសត្រូវបីជាចំបងគឺការតាក់តែងច្បាប់
ការត្រួតពិនិត្យការអនុវត្តិ
ច្បាប់ និងការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋ។លោកបញ្ជាក់ដូច្នេះថា៖
“ទីមួយគឺធ្វើច្បាប់ដែលយើងនៅខ្វះចន្លោះ
ហើយដែលជនពាលឆ្លៀតឱកាស។
ទីពីរគឺការត្រួតពិនិត្យច្បាប់ ។ ការត្រួតពិនិត្យច្បាប់នេះ គឺថា គណៈកម្មការ
និមួយៗនៅក្នុងនីតិវិធី អាចអញ្ជើញប្រធានអង្គភាព ដែលជារដ្ឋមន្ត្រីមកដើម្បី
សួរបញ្ជាក់អំពីការអនុវត្តច្បាប់មិនបានត្រឹមត្រូវ
ឬមួយក៏ពាក់ព័ន្ធដល់រដ្ឋមន្ត្រី
ណាមួយនោះ
សភាអញ្ជើញរដ្ឋមន្រ្តី
មកឆ្លើយនៅក្នុងសភា។
យើងធ្វើការងារ
នេះច្រើនលើកច្រើនសារហើយ
ដើម្បីពង្រឹងនីតិរដ្ឋ ។
ទីបីគឺតួនាទីជាតំណាង
ប្រជាពលរដ្ឋ ដែលជាម្ចាស់អំណាច ។ យើងចុះទៅមូលដ្ឋានដើម្បីដោះស្រាយ
សំណូមពរទាំងឡាយ
ដែលពាក់ព័ន្ធដល់ជីវភាពលំបាករបស់គាត់
ឬ មួយក៏
មានការគាបសង្កត់
ពីមជ្ឈដ្ឋានណាមួយនោះ គឺថា
យើងត្រូវទៅដោះស្រាយ
ដល់កន្លែងតែម្តង”
។
ឆើ្លយតបទៅនឹងសំណួររបស់ វីអូអេ ផ្នែកខេមរភាសាអំពីទំនុកចិត្តរបស់ប្រជា
ពលរដ្ឋចំពោះចំណាត់ការរបស់រដ្ឋសភាក្នុងការដោះស្រាយពាក្យបណ្តឹងរបស់
ប្រជាពលរដ្ឋ
លោកសារ៉ុម អ្នកបើកបរនៅរាជធានីភ្នំពេញមានប្រសាសន៍ថា
លោកអស់សង្ឃឹមចំពោះអសមត្ថភាពរបស់រដ្ឋសភា
ពីព្រោះអ្នកតំណាងរាស្ត្រ
មិនដែលអនុវត្តការទទួលខុសត្រូវរបស់ខ្លួនឱ្យបានពេញលេញ
ក្នុងនាមជាអ្នក
តំណាងរបស់ប្រជារាស្រ្តឡើយ ព្រោះបើតាមទស្សនៈលោកអ្នកតំណាងរាស្ត្រ
ធ្វើការបម្រើប្រយោជន៍គណបក្សរបស់គេជាជាងបម្រើប្រយោជន៍ប្រជាពលរដ្ឋ
ទូទៅ
។ លោកមានប្រសាសន៍ថា៖
“សម្រាប់តំណាងរាស្រ្ត
ពូគ្មានសង្ឃឹមទាល់តែសោះ
ពីព្រោះតំណាងរាស្ត្រគឺជា
តំណាងរបស់បក្ស
អញ្ចឹងបក្សអាចបញ្ជាតំណាងរាស្ត្របាន
ហើយបក្សជាអ្នក
តំណាងរដ្ឋាភិបាល
។ អញ្ចឹងតំណាងរាស្ត្រមានឆន្ទៈឯណា? សើ្នទៅតំណាង
រាស្រ្តដូចស្នើទៅគោអញ្ចឹង
។ មានឆន្ទៈឯណាទៅថា អ្នកឯងធ្វើនេះមិនសមធ្វើ
នោះមិនសម? ថា អញ្ចឹងទៅវាប៉ះពាល់ដល់មាគ៌ាបក្សគេ ធ្វើឱ្យបក្សគេហ្នឹងចុះ
ខ្សោយគេអាចដកចេញ ពីព្រោះច្បាប់យើងនិយាយថា សុពលភាពតំណាង
រាស្រ្តទាល់តែជាសមាជិកបក្ស។ បើគេដកចេញពីបក្ស នោះតំណាងរាស្ត្រអស់
សុពលភាពខ្លួនឯងតែម្តង
។ អញ្ចឹងតំណាងរាស្ត្រឯណាមានសិទ្ធិនិយាយ? ឱ្យ
ដំណឹងចំណុចហ្នឹងឱ្យច្បាប់
ទើបដឹងថា តំណាងរាស្រ្តអត់ប្រយោជន៍ទេ”
។
លោកសារ៉ុមបន្តទៀតថា
ប្រជាពលរដ្ឋក៏មិនអាចសើ្នទៅតំណាងរាស្ត្រមកពី
គណបក្សប្រឆាំងដែរ
ពីព្រោះពួកគេមានសម្លេងភាគតិចនៅក្នុងរដ្ឋសភា។ពួក
គេមិនអាចធ្វើអ្វីបានទេ
។ ស្នើទៅតំណាងរាស្រ្តមកពីគណបក្សប្រឆាំងដូចនាំ
ទុក្ខឱ្យពួកគេអញ្ចឹង។
“យើងរាស្ត្រទៅស្នើសុំគឺស្នើអត់ប្រយោជន៍ហ្នឹង ។ បើស្នើទៅកាន់គណបក្សប្រ
ឆាំង
រិតតែអត់ប្រយោជន៍ទៀត។តែមិនស្រួល គេចាប់ដាក់គុកទៀតដកអភ័យ
ឯកសិទ្ធិអី អញ្ចឹងទៅ។យើងទៅធ្វើម៉េច
ពីព្រោះសម្លេងបក្សកាន់អំណាចមាន
សម្លេងច្រើន។
ហាសឹបបូកមួយអាចដកទាំងអភ័យឯកសិទ្ធិអាចបង្កើតរដ្ឋាភិ
បាលបានអញ្ចឹងទៅ”
។
អ្នកជំនាញឱ្យដឹងថា
អ្នកនយោបាយកម្ពុជារកគ្រប់លទ្ធភាពដើម្បីការពារខ្លួនជា
ជាងទទួលយកការរិះគន់ ។
ជាលទ្ធផល អ្វីដែលស្នើឡើងដោយគណបក្សប្រ
ឆាំង
កម្រត្រូវបានយកមកពិចារណាដោយស្ថាប័ននីតិប្រតិបត្តិ
និងនីតិបញ្ញត្តិ
ណាស់ ។ លោកសុន
ឆ័យ ដែលជាតំណាងរាស្ត្រចាស់វស្សាម្នាក់មកពីគណ
បក្ស សម
រង្ស៊ី បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា លោកទទួល
ស្គាល់ថា
អ្វីដែលប្រជាពលរដ្ឋខាងលើលើកឡើងគឺជារឿងពិតហើយលោកក៏
អស់សង្ឃឹមដែរ ចំពោះអសមត្ថភាពរបស់រដ្ឋសភាជាតិកម្ពុជា ។ លោកថ្លែង
ដូច្នេះថា៖
“ខ្ញុំមានការតូចចិត្តណាស់
ដូចដែលបានជម្រាបខាងដើម។
ធ្វើតំណាងរាស្ត្រដ៏
យូរមកហើយ ។
ខ្ញុំប្រហែលជាអស់ចិត្ត
ប្រសិនណាការវិវត្តនៃលទ្ធិប្រជាធិប-
តេយ្យនេះចេះតែទៅមុខ
ទោះបីតិចក្តីច្រើនក្តី។ក៏ប៉ុន្តែយើងធ្លាក់ដល់ស្ថានភាព
មួយ
ដែលបាត់បង់សេចក្តីទុកចិត្តពីប្រជារាស្ត្រ
ហើយការនេះជាការពិត
ដែល
ពលរដ្ឋយើងមិនអាចទៅពឹងអ្នកតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច
ពី
ព្រោះអ្នកដែលបានរំលោភនោះច្រើនតែចេញពីមន្រ្តីដែលនៅក្នុងគណបក្សកាន់
អំណាច ។ ហើយទីពីរ វាអកុសលថែមទៀត
គឺថា អ្នកដឹកនាំប្រទេសយើងហ្នឹង
បានព្រមានជាសាធារណៈ
មិនឱ្យប្រជាពលរដ្ឋប្តឹងទៅគណបក្សប្រឆាំងទេ។
បើប្តឹងទៅគណបក្សប្រឆាំងគាត់មិនដោះស្រាយទេ”
។
លោក សុន
ឆៃបន្ថែមថា
វាជាការលំបាកសម្រាប់រដ្ឋសភាជាតិក្នុងការត្រួត
ពិនិត្យមើលការគ្រប់គ្រងធនធានធម្មជាតិរបស់រដ្ឋាភិបាល
ពីព្រោះគណបក្ស
កាន់អំណាចគ្រប់គ្រងយ៉ាងពេញទំហឹងទាំងក្នុងស្ថាប័ននីតិបញ្ញត្តិ
និងនីតិប្រតិ
បត្តិ។
“ការដែលមិនមានការបែងចែកអំណាច
នៅស្ថាប័នជាតិនេះដើម្បីតាមដានទៅ
លើសកម្មភាពគ្នាទៅវិញទៅមកធ្វើឱ្យរដ្ឋាភិបាលនិងមន្ត្រីក្នុងរដ្ឋាភិបាលប្រព្រឹត្ត
បទល្មើសតាមអំពើចិត្ត
។ ដូច្នេះខ្ញុំថា
ប្រទេសកម្ពុជាយើងមានភាពលំបាកធ្ងន់
ធ្ងរណាស់
ហើយយើងមិនទាន់ឃើញមានយន្តការណាមួយ
ដែលអាចទប់ស្កាត់
ការបំផ្លិចបំផ្លាញធនធាននេះបានទេ”
។
រហូតមកដល់ពេលនេះ
រដ្ឋសភាជាតិកម្ពុជាបានអនុម័ត
និងផ្សព្វផ្សាយច្បាប់
សំខាន់ៗចំនួនបួន
ដើម្បីគ្រប់គ្រងធនធានធម្មជាតិ
។ ច្បាប់ទាំងនោះរួមមាន
ច្បាប់ការពារបរិស្ថាន
និង ការគ្រប់គ្រងធនធានធម្មជាតិនៅឆ្នាំ ១៩៩៦
ច្បាប់
គ្រប់គ្រង
និងការរុករកធនធានរ៉ែនៅឆ្នាំ
២០០១ ច្បាប់ព្រៃឈើនៅឆ្នាំ
២០០២
និងច្បាប់នេសាទនៅឆ្នាំ
២០០៦ ។ ទោះបីជាមានច្បាប់ប្រកបដោយបច្ចុប្បន្ន
ភាពគ្រាន់ បើអ្នកជំនាញឱ្យដឹងថា
រដ្ឋសភាជាតិត្រូវបានរិះគន់ថា ខ្វះសមត្ថភាព
ក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់របស់ស្ថាប័ននីតិប្រតិបត្តិ
ពីព្រោះរដ្ឋសភាគឺ
គ្រាន់តែជាបណ្តុំមនុស្សមួយក្រុមដែលភាគច្រើននៃអ្នកទាំងនោះ
ធ្វើការបម្រើ
ផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច ជា
ជាងបម្រើផលប្រយោជន៍សាធារណៈ
និងប្រជាពលរដ្ឋទូទៅ ។
រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេ ផ្នែកខេមរភាសា។