មេធាវីរបស់ឌុច អតីតប្រធានគុកខ្មែរក្រហមដ៏ទារុណកម្ម
បានទាមទារឲ្យសាលា
ក្ដីខ្មែរក្រហមលើកលែងការចោទប្រកាន់ ។
ការទាមទារនេះធ្វើឡើងដោយសារ
តែមេធាវីរូបនោះអះអាងថា
ឌុចមិនមែនជាអ្នកទទួលខុសត្រូវពិតប្រាកដក្នុងការ
សម្លាប់អ្នកទោសជាងមួយម៉ឺននាក់នេះទេ។
លោក គង់ សុឋានរិទ្ធ រាយការណ៍លម្អិតជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
សហមេធាវីកម្ពុជា
លោកកា សាវុធបានទាមទារនៅល្ងាចថ្ងៃពុធនេះឲ្យអង្គជំនុំ
ជម្រះសាលាដំបូងរបស់តុលាការខ្មែរក្រហម
ធ្វើការលើកលែងការចោទប្រកាន់
ទាំងស្រុងទៅលើ ឌុច ដែលជាអតីតប្រធានគុកទួលស្លែង យ៉ាងទារុណកម្ម។
លោក កា សាវុធ បានអះអាងក្នុងការធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់នៅក្នុងសវនា
ការកាត់ទោសឌុចថា
កូនក្ដីរបស់ខ្លួនរូបនេះ
គ្រាន់តែធ្វើអ្វីៗតាមបញ្ជាពីមេដឹក
នាំរបស់របបកម្ពុជាប្រជាធិបតេយ្យតែប៉ុណ្ណោះ។របបនេះត្រូវស្ដីបន្ទោសថា បាន
បង្កឲ្យប្រជាជនខ្មែរស្លូតត្រង់ស្លាប់បាត់បង់ជីវិតអស់ជិត ២លាននាក់ ចន្លោះពី
ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ដោយឡែក កាំង ហ្គិចអ៊ាវ ហៅឌុច ត្រូវសាលាក្ដីខ្មែរក្រហមចោទប្រកាន់ថា ជា
អ្នកទទួលខុសត្រូវនៅក្នុងការធ្វើទារុណកម្ម និង ការសម្លាប់អ្នកទោសនៅមន្ទីរ
ស
២១ ឬគុកទួលស្លែងយ៉ាងតិចចំនួន១២.៣៨០នាក់។
គាត់ត្រូវបានចាប់ខ្លួនក្រោមការចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំង
មនុស្សជាតិ
ឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម
និង មនុស្សឃាតក្នុងឋានៈគាត់ជា
អ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតមួយរូបរបស់ខ្មែរក្រហម។
លោក វីលាម ស្មីត
សហព្រះរាជអាជ្ញាអន្ដរជាតិ បានស្នើនៅថ្ងៃនេះដែរ ឲ្យអង្គ
ជំនុំជម្រះសាលាដំបូងផ្ដន្ទាទោសឌុចឲ្យជាប់ពន្ធនាគារចំនួន៤០ឆ្នាំ។
ក៏ប៉ុន្ដែនៅក្នុងសវនាការនេះ
សហមេធាវីរបស់ឌុច គឺលោកកា
សាវុធបានច្រាន
ចោលការចោទប្រកាន់ទៅលើកូនក្ដីរបស់ខ្លួន
ហើយក៏បានទាមទារឲ្យតុលាការ
បោះបង់ចោលនូវការចោទប្រកាន់មកលើ
ឌុច ដូចប្រធានមន្ទីរសន្ដិសុខចំនួន
១៩៥ផ្សេងទៀត ដែលមិនត្រូវបានចាប់ខ្លួនដែរ។ សម័យខ្មែរក្រហមមានមន្ទីរ
សន្ដិសុខ
ឬ គុកសម្រាប់ឃុំឃាំង និង សម្លាប់អ្នកទោសយ៉ាងតិចចំនួន១៩៦
កន្លែង។
"ដូច្នេះ
ឌុច ពុំបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
ឬឧក្រិដ្ឋកម្មសង្រ្គាម
ដូចការចោទប្រកាន់នោះទេ ហេតុនេះសូមអង្គជំនុំជម្រះ
មេត្តាលើកលែកការ
ចោទប្រកាន់ឈ្មោះ
កាំហ្គិចអ៊ាវ ហៅឌុច ពីបទចោទខាងលើ
"។
មេធាវីការពារក្ដីរបស់ឌុចសំអាងថា ឌុចបានធ្វើការនៅក្រោមបញ្ជារបស់ប៉ុលពត
មេស្ថាបនិករបបខ្មែរក្រហម សុន សេន អតីតរដ្ឋមន្ដ្រីទទួលបន្ទុកផ្នែកសន្ដិសុខ
និងនួន ជា បច្ចុប្បន្នកំពុងស្ថិតក្រោមការឃុំឃាំងជាបណ្ដោះអាសន្នរបស់សាលា
ក្ដីខ្មែរក្រហម។
ដោយឡែក
ឌុច ពាក់អាវដៃវែងពណ៌ផ្ទៃមេឃខ្ចី
បានអានសេចក្ដីសន្និដ្ឋានចុង
ក្រោយរបស់ខ្លួនដោយ
ទម្លាក់កំហុសនៃការកាប់សម្លាប់ទាំងឡាយទៅលើបក្ស
កុម្មុយនិស្ដកម្ពុជា
របស់ខ្មែរក្រហម។
ហើយ គាត់បានអង្វរតុលាការឲ្យពិចារណាលើសំណើរបស់
គាត់ដែលគាត់ចង់ធ្វើការលះបង់សម្រាប់ការលុបលាងកំហុសរបស់ខ្លួន។
"មហាវិនាសកម្ម
ទាំងក្នុងជួរ
និងក្រៅជួរពិតជាឧក្រិដ្ឋកម្មរបស់បក្សកុម្មុយនីស
កម្ពុជាតែម្នាក់ឯងគត់ ។
ខ្ញុំសូមសន្យាថា ទៅថ្ងៃមុខ
ទោះជាក្នុងករណីណាក៏
ដោយ
ខ្ញុំនឹងធ្វើអ្វីៗទាំងអស់ដែលប្រជាជនខ្ញុំត្រូវការដើម្បីប្រជាជនខ្ញុំ ។
សូម
តុលាការមេត្តាពិចារណានិងសម្រេចសេចក្តីលើបញ្ហាបន្ថែមនេះដោយយោបល់
អនុគ្រោះ "។
សូមបញ្ជាក់ថា
ក្នុងរយៈពេលពេញមួយសប្ដាហ៍នេះ
គឺជាសវនាការចុងក្រោយ
ក្នុងសំណុំរឿងរបស់
ឌុច មុននឹងសាលាដំបូងធ្វើការប្រកាសសាលក្រម
ដែល
គេជឿថា អាចនឹងធ្វើ
ឡើងក្នុងអំឡុងដើមឆ្នាំក្រោយនេះ។
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕