ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់ប្រឆាំងអំពើពុករលួយនឹង ត្រូវអនុម័តនៅខែក្រោយ


ដើម្បីស្តាប់ព័ត៌មាននេះ

គណបក្សប្រឆាំង និង អង្គការសង្គមស៊ីវិល បានសម្តែងការស្វាគមន៍ ចំពោះ
ច្បាប់ប្រឆាំងអំពើពុករលួយដែលគណៈរដ្ឋមន្ត្រីនឹងអនុម័តនៅខែក្រោយនេះ។

លោកជន សក្តា សូមជូនព័ត៌មាននេះ ដូចតទៅ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាចំហនៅថ្ងៃអង្គារនេះថា រដ្ឋា
ភិបាលរបស់លោកនឹងអនុម័តច្បាប់ប្រឆាំង អំពើពុករលួយដែលបានទន្ទឹងរង់
ចាំជាយូរមកហើយនោះនៅខែក្រោយនេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវ
បានបញ្ចប់។

ក្រុមប្រទេសផ្តល់ជំនួយអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និង អ្នករិះគន់រដ្ឋា
ភិបាល បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ
នេះដោយគំរាមដាក់លក្ខខណ្ឌតឹងរឹង ឬ ដកមូលនិធិទៅកាន់ប្រទេសដែលត្រូវ
ការជំនួយ បើការរីកចម្រើនមិនត្រូវបានធ្វើឡើនៅក្នុងការអនុវត្តច្បាប់នេះ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងនៅក្នុងការប្រារព្ធខួប៣០ឆ្នាំនៃសមិទ្ធិ
ផលរបស់អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាថា យើងរុញច្បាប់ប្រឆាំងអំពើ
ពុករលួយនេះ បន្ទាប់ពីច្បាប់ព្រហ្មទណ្ឌថ្មីត្រូវបានអនុម័តដោយរដ្ឋសភា និង
ព្រឹទ្ធសភា។

"ច្បាប់ប្រឆាំងអំពើពុករលួយកំណត់រយៈកាលនៃការឆ្លង នៅថ្ងៃទី១១ (ខែធ្នូ )
ខាងមុខនេះ។ ខ្ញុំប្រកាសយកផ្លូវការតែម្តងគឺថា កុំឱ្យវាជ្រុលតទៅទៀត ។ មិន
ឆ្លងផុតឆ្នាំនេះទេ ។ គណៈរដ្ឋមន្ត្រីនឹងឆ្លងច្បាប់ប្រឆាំងអំពើពុករលួយ។ច្បាប់
នេះគេរង់ចាំយូរហើយ"។

បញ្ហាជម្លោះដីដ្លី អយុត្តិធម៌សង្គម និង ប្រព័ន្ធតុលាការមិនឯករាជ្យ បានកើត
ចេញមកពីអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាក្រីក្រមួយនេះ ។ គណបក្ស
ប្រឆាំង និងអង្គការសង្គមស៊ីវិល បានសម្តែងការស្វាគមន៍ចំពោះច្បាប់ប្រឆាំង
អំពើពុករលួយនេះ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងថា ច្បាប់ប្រឆាំង
អំពើពុករលួយនេះនឹងមានប្រសិទ្ធិភាព និង សារៈសំខាន់ណាស់សម្រាប់ការ
អនុវត្តនៅកម្ពុជា ប៉ុន្តែច្បាប់នេះត្រូវមាន យន្តការច្បាស់លាស់ និងក្រុមប្រឹក្សា
ជាតិប្រឆាំងអំពើពុករលួយឯករាជ្យ។

"ខ្ញុំសូមឱ្យអ្វីដែលលោកនាយករដ្ឋមន្ត្រីបានប្រកាសនេះ ក្លាយទៅជាការពិតឱ្យ
បានឆាប់ទៅ។ ប្រជាពលរដ្ឋយើងរងគ្រោះ ដោយសារអំពើពុករលួយ និងអំពើ
អយុត្តិធម៌នេះយូរឆ្នាំណាស់មកហើយ"។

លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ថា យើងចង់បាន
ច្បាប់ប្រឆាំងអំពើពុក រលួយនេះដែលមានយន្តការអនុវត្តឯករាជ្យពិតប្រាកដ
និងកំណែទម្រង់តុលាការដើម្បីអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធិភាព។

"ខ្ញុំស្វាគមន៍ច្បាប់ប្រឆាំងអំពើពុករលួយនេះ ដោយសារយើងបានរង់ចាំច្បាប់
នេះជាយូរមកហើយ។ ការពិតជាជំហ៊ានវិជ្ជមានមួយហើយ ប៉ុន្តែវាមិនទាន់ទី
បញ្ចប់ទេ"។

លោកយ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិ
ភាពបានថ្លែងថា ច្បាប់ប្រឆាំងអំពើពុករលួយនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត
របស់រដ្ឋាភិបាល ដើម្បីយុត្តិធម៌សង្គម ការអភិវឌ្ឍ ជំនឿទុកចិត្តពីសហគមន៍
អន្តរជាតិ និង ការទាក់ទាញអ្នកវិនិយោគបរទេស ។ ប្រទេសកម្ពុជាមានឆន្ទៈ
នយោបាយក្នុងការធ្វើឱ្យមានច្បាប់ប្រឆាំងអំពើពុករលួយនេះ និងបញ្ញត្តិច្បាប់
មួយ ត្រឹមត្រូវក្នុងការដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តអំពើពុករលួយ ឬ ចាត់
វិធានការកាត់បន្ថយដើម្បីកាត់បន្ថយអំពើពុករលួយជាចំណុចវិជ្ជមានសម្រាប់
រដ្ឋាភិបាល និងអ្នកក្រីក្រដែលទទួលរងគ្រោះដោយសារអំពើពុករលួយនេះ។

"អង្គការតម្លាភាពអន្តរជាតិ បានដាក់អំពើពុករលួយរបស់ប្រទេសកម្ពុជាក្នុង
លំដាប់ថ្នាក់លេខ១៥៨ នៃប្រទេសសរុប១៨០ នៅក្នុងឆ្នាំ២០០៩នេះ ដោយ
ប្រទេសកម្ពុជាស្ថិតលើប្រទេសលាវ និងភូមា។

ក្នុងឆ្នាំ២០០៤ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID)
បានរកឃើញថា ប្រទេសកម្ពុជាបានបាត់បង់ប្រាក់ចំណូលរវាងពី៣០០ទៅ
៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕

XS
SM
MD
LG