សហព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហមចង់ឲ្យមានការផ្ដន្ទាទោសឌុចឲ្យបាន
ធ្ងន់ធ្ងរបំផុត ទៅតាមអំពើឃោរឃៅដែលគាត់បានប្រព្រឹត្តនៅគុកទួលស្លែង។
ក្ដីប្រាថ្នានេះធ្វើឡើងក្នុងពេល ដែលសហព្រះរាជអាជ្ញាធ្វើសេចក្ដីសន្និដ្ឋានចុង
បញ្ចប់របស់ខ្លួននៅក្នុងសវនាការកាត់ទោស
ឌុច នៅថ្ងៃអង្គារនេះ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញដូចតទៅ៖
សហព្រះរាជអាជ្ញាទាំងពីររូបបានទាមទារនៅថ្ងៃអង្គារនេះឲ្យសាលាដំបូងរបស់
សាលាក្ដីខ្មែរក្រហមធ្វើការផ្ដន្ទាទោស ឌុច ឲ្យបានធ្ងន់ធ្ងរជាទីបំផុត ស្របពេល
ដែលដំណើរការកាត់ទោសបញ្ចប់ករណីអតីតប្រធានគុកទួលស្លែងដ៏ទារុណកម្ម
រូបនេះត្រូវផ្អាក នៅមុនពេលដែលសហព្រះរាជអាជ្ញាបរទេសបិទបញ្ចប់ការសន្និ
ដ្ឋានរបស់ខ្លួនដោយសារ
បញ្ហាបច្ចេកទេស។
ការជំរុញនេះបានកើតឡើងក្នុងពេលដែលសហព្រះរាជអាជ្ញាបានធ្វើសេចក្ដីសន្និ
ដ្ឋានចុងក្រោយរបស់ខ្លួនក្នុងដំណើរឆ្ពោះទៅរកការផ្ដន្ទាទោសឌុច។
លោកស្រីជា លាង សហព្រះរាជអាជ្ញាកម្ពុជា បានមានប្រសាសន៍នៅក្នុងសវនា
ការថា
ឌុច គួរតែត្រូវផ្ដន្ទាទោសឲ្យជាប់គុកឲ្យបានយូរបំផុត
ដើម្បីឲ្យសមល្មម
ទៅតាមបទឧក្រិដ្ឋដែលបានកើតមានឡើងនោះ។
“ឧក្រិដ្ឋកម្មដែលគាត់កំពុងទទួលរងការកាត់ឲ្យជាប់ទោសនេះគឺជាបទឧក្រិដ្ឋ
ដែលមានសភាពធ្ងន់ធ្ងរបំផុត
និងដែលបានប្រព្រឹត្តឡើងប្រឆាំងនឹងមនុស្ស
យ៉ាងច្រើនដែលធ្វើឲ្យគេយល់បានយ៉ាងសាមញ្ញថា គ្មានអ្វីអាចនឹងមកជំនួស
បានឡើយ
ក្រៅអំពីការកាត់ទោសរូបគាត់ឲ្យជាប់ពន្ធនាគាររយៈពេលមួយយ៉ាង
យូរនោះទេ
"។
លោកស្រីជា លាង បានអធិប្បាយក្នុងសេចក្ដីសន្និដ្ឋានរបស់ខ្លួនថា មន្ទីរស២១
ឬគេស្គាល់ថា
គុកទួលស្លែងក្រោមអំណាចរបស់
ឌុច នោះ
គឺជាមន្ទីរសន្ដិសុខ
កំពូលបំផុតនៃបណ្ដាញមន្ទីរសន្ដិសុខនៅទូទាំងប្រទេសក្នុងសម័យកម្ពុជាប្រ-
ជាធិបតេយ្យរបស់ពួកខ្មែរក្រហម។
លោកស្រីសហព្រះរាជអាជ្ញាកម្ពុជាបានកត់សំគាល់ជាបន្ថែមថា
ឌុច បានបង្ក
ឲ្យមានការរំលោភផ្លូវភេទ និង ការធ្វើទារុណកម្មជាប្រព័ន្ធ ។ ម៉្យាងវិញទៀត
យោងតាមភស្ដុតាងដែលនៅសេសសល់ បានបង្ហាញថា
យ៉ាងហោចណាស់
អ្នកទោសចំនួន១២.៣៧៣នាក់ត្រូវបានកត់ត្រាថា បានស្លាប់នៅក្នុងគុកនេះ។
លោកស្រីជា
លាង បានលើកឡើងថា នោះគឺជាការបង្កឲ្យមានការស្លាប់ដោយ
ចេតនានិងដោយគ្មានមនុស្សធម៌របស់
ឌុច។
លោក
វីលាម ស្មីត (William
Smith) សហព្រះរាជអាជ្ញាសញ្ជាតអូស្ដ្រាលី
បាន
សង្កត់បន្ថែមតាមរយៈអ្នកបកប្រែដោយយោងទៅតាមអំពើឃោរឃៅដែលបាន
កើតឡើងក្រោមការគ្រប់គ្រងរបស់
ឌុច ថា គុកទួលស្លែងមិនគួរកើតមានជា
លើកទី២ទេ។
“នៅក្នុងរណីនេះ
សហគមន៍អន្ដរជាតិ ក៏ដូចជាប្រទេសកម្ពុជា
ស ២១ មិនត្រូវ
កើតមានម្ដងទៀតឡើយ"។
កាំង ហ្គិចអ៊ាវ ហៅ ឌុច អាយុ ៦៧ឆ្នាំ
បានជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម
ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម
និង មនុស្ស
ឃាត។
ឌុចគឺជាអតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ពួកខ្មែរក្រហមម្នាក់ ដែលត្រូវ
កាត់ទោសមុនគេ
ក្នុងចំណោមជនសង្ស័យចំនួន៥នាក់ដែលត្រូវចាប់ខ្លួនដែល
ទាក់ទងនឹងការបង្កឲ្យប្រជាជនខ្មែរស្លាប់អស់ជិត២
លាននាក់។
ក្នុងរយៈពេលពេញមួយសប្ដាហ៍នេះគឺជាសវនាការចុងក្រោយក្នុងសំណុំរឿង
របស់ ឌុច ដែលភាគីនិមួយៗត្រូវធ្វើសេចក្ដីសន្និដ្ឋានជាចុងក្រោយ មុននឹង
សាលាដំបូងធ្វើការប្រកាសសាលក្រម
ដែលគេជឿថា អាចនឹងធ្វើឡើងក្នុង
អំឡុងដើមឆ្នាំក្រោយនេះ។
ពីរាជធានី ភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងស.រ.អា.៕