ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីបានធ្វើការសន្និដ្នានឡើងវិញ នៅ
ថ្ងៃនេះ
ដោយបានដាក់កំហុសលើ ឌុច
ចំពោះការទទួលខុសត្រូវនៃការសម្លាប់
អ្នកទោសនៅក្នុងគុកទួលស្លែង ច្រើនជាងមួយម៉ឺននាក់ ហើយបានជំរុញឲ្យ
សាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមពិចារណា
អំពីការផ្ដល់សំណងសម្រាប់
ជនរងគ្រោះផងដែរ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារជូនពីទីក្រុង ភ្នំពេញ ដូចតទៅ៖
មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៤ក្រុម
បានទម្លាក់ការទទួលខុស
ត្រូវយ៉ាងធ្ងន់ធ្ងរទៅលើ
ឌុច នៅថ្ងៃច័ន្ទនេះចំពោះអំពើព្រៃផ្សៃនិងការបង្កឲ្យអ្នក
ទោសគុកទួលស្លែងយ៉ាងតិចចំនួន ១២.៣៨០នាក់ ស្លាប់បាត់បង់ជីវិតក្រោម
អំណាចរបស់គាត់។
ការលើកឡើងនេះធ្វើឡើងនៅក្នុងសវនាការរបស់សាលាដំបូងដើម្បីសន្និដ្ឋាន
បញ្ចប់ការសួរដេញដោលក្នុងសំណុំរឿង០០១
ឬ សំណុំរឿងរបស់ ឌុច អតីត
ប្រធានមន្ទីរស២១ឬគេស្គាល់ថា គុកទួលស្លែងនោះដើម្បីឆ្ពោះទៅការកំណត់
ទោសរបស់
ឌុច។
លោកស្រីមេធាវីម៉ាទីន ហ៊្សាក់គីន(Martine
Jacquin)តំណាងឲ្យដើមបណ្ដឹង
រដ្ឋប្បវេណីក្រុម៣
បានស្ដីបន្ទោសថា
ឌុចបានធ្វើឲ្យអ្នកទោសទទួលរងនូវការ
ដកហូតសិទ្ធិជាប្រជាពលរដ្ឋ តាមរយៈការធ្វើទុក្ខបុកម្មេញនិងសម្លាប់ចោល។
“លោកបានបំភ្លេចចោលនូវមនុស្សធម៌របស់បុរស
ស្ដ្រី ឬ ក៏មនុស្សទាំងឡាយ
ដែលជាប់ឃុំនៅស
២១។គឺគេដកនូវសុភមង្គលរបស់ពួកគេ ហើយពួកគេបាន
ក្លាយទៅជាបុគ្គលទាំងឡាយស្ថិតនៅក្រោមអំពើទារុណកម្ម
ដូច្នេះហើយយើង
ឃើញថា
អ្នកដែលទទួលរងនូវអំពើទាំងអស់នោះត្រូវបានគេសម្លាប់ចោល"។
ឌុច
អាយុ៦៧ឆ្នាំ ជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្ស
ជាតិ
ឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម
និងមនុស្សឃាត។
ក្នុងអំឡុងពេលសវនា-
ការចាប់ពីចុងខែមិនា មកម៉្លេះ
ឌុច ធ្លាប់បានទទួលសារភាពអំពីទោសកំហុស
របស់ខ្លួន
ហើយបានសុំទោសជាសាធារណៈ។
ក៏ប៉ុន្ដែលោកការីម
ខាន់(Karim
A.A Khan) មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីមួយ
រូប
លើកឡើងថា ឌុចមិនមានភាពស្មោះត្រង់នោះទេ
បន្ថែមពីនោះ
គាត់បាន
ព្យាយាមគេចចេញពីការទទួលខុសត្រូវរបស់ខ្លួនទៀតផង ។ លោកបន្ថែមថា
ដូច្នេះតុលាការគួរតែពិចារណាលើបញ្ហានេះ។
លោកស្រី ស៊ាលកឹ
ស្ទួហ្ស៊ិនស្គី (Silke
Studzensky) មេធាវីតំណាងឲ្យដើម
បណ្ដឹងរដ្ឋប្បវេណីក្រុម២ បានលើកឡើងថា ឌុចបានបង្កប់ភាពគួរឲ្យសង្ស័យ
ជាច្រើន។
"ជនជាប់ចោទបានទទួលស្គាល់ទៅលើអំពើឃោរឃៅមួយចំនួន
ដែលកាល
ពីដើមគាត់បដិសេធ
ដូច្នេះ ភាពជឿជាក់ទៅលើជនសង្ស័យជាចំណុចគួរឲ្យ
សង្ស័យ។
ដោយសារតែយើងពិនិត្យឃើញគាត់ធ្វើការឲ្យព័ត៌មានខុសទៅដល់
តុលាការ ទៅលើចំណុចមួយចំនួន ហើយបន្ដធ្វើការដកចេញនូវព័ត៌មានមួយ
ចំនួន
ទោះបីជាគាត់ដឹងថា វាជាការពិតក៏ដោយ"។
ឌុច
គឺជាអតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ពួកខ្មែរក្រហមម្នាក់ ដែលត្រូវ
កាត់ទោសមុនគេក្នុងចំណោមជនសង្ស័យចំនួន៥នាក់ដែលត្រូវចាប់ខ្លួនដែល
ទាក់ទងនឹងការបង្កឲ្យប្រជាជនខ្មែរស្លាប់អស់ជិត២លាននាក់។
កញ្ញាម៉ុច
សុវណ្ណារី មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីក្រុម៣
បានទទូចទារសំណង
ដូចគ្នាសម្រាប់ជនរងគ្រោះ។
មេធាវីដដែលពោលថា
សំណងនេះគឺជាសក្ខីភាព
នៃយុត្តិធម៌។
“អ្វីដែលដើមបណ្ដឹងរដ្ឋប្បវេណីត្រូវការគឺយុត្តិធម៌ ។
ពួកគាត់មិនត្រូវការអ្វីផ្សេង
ទេ
តែពួកគាត់ត្រូវការយុត្ដិធម៌
ដែលការប្រកាសផ្ដល់សំណងដល់ពួកគាត់គឺជា
ភស្ដុតាងមួយដែលបង្ហាញថា
យុត្ដិធម៌ពិតជាត្រូវបានផ្ដល់ឱ្យពួកគាត់ពិតប្រាកដ
មែន"។
ក្នុងការទាមទារនេះ
កញ្ញា មេធាវី ម៉ុច សុវណ្ណារី
បានស្នើឲ្យសាលាក្ដីខ្មែរក្រហម
បង្កើតនូវមូលនិធិស្ម័គ្រចិត្ត
និង ឯករាជ្យមួយសម្រាប់រ៉ាប់រងសំណងមួយផ្នែក។
កញ្ញាមេធាវីបានស្នើឲ្យមានការរក្សាទុកនូវទីកន្លែងឧក្រិដ្ឋកម្ម ភស្ដុតាងដ៏ចាំបាច់
និងកសាងផ្លាករំឭកវិញ្ញាណក្ខន្ធជនរងគ្រោះជាដើម។
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕