ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមសិល្បៈរបស់ពុទ្ធិកសមាគមខ្មែរ
បានចេញទៅសម្តែងមហោស្រពជាលើក
ទីពីររបស់ខ្លួន
នៅឯមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌អាស៊ីនៃសាកលវិទ្យាល័យ
Towson University ក្នុងរដ្ឋ Maryland
នៅថ្ងៃទី៧
ខែវិច្ឆិកា ឆ្នាំ២០០៩
នូវ
រឿងអាគាំង្គមាសូដែលជារឿងដកស្រង់ពីរឿង
Ramayanaរបស់ឥណ្ឌាខ្មែរហៅ
រឿងរាមកេរ្តិ៍។
អ្នកស្រីនុច សារីតា
បានសាកសួរភ្ញៀវដែលទៅទស្សនាការសម្តែងនៅយប់នោះ
ហើយមានសេចក្តីរាយការណ៍ដូចតទៅនេះ
៖
ក្រុមរបាំនិងក្រុមភ្លេងរបស់ពុទ្ធិកសមាគមខ្មែរ
ជាក្រុមសិល្បៈក្បាច់បូរាណខ្មែរ
ដែលមានទេពកោសល្យនិងល្អប្រពៃ
ប៉ុន្តែពុំសូវមានគេស្គាល់ច្រើនទេនៅក្នុង
សហគមអាមេរិកាំង។ក្រុមរបាំរាំរឿងអាគាំង្គមាសូនេះ បានបង្កើតឡើងដោយ
អ្នកគ្រូ
និង លោកគ្រូដែលធ្លាប់ឆ្លងកាត់របបប៉ុលពត
និង បានគេចវេសពីការ
ចោទប្រកាន់ថា
ជាពួកចក្រព័ត្ត។ អ្នកស្រី
ម៉ានី មាសមាសាឌី
អ្នកគ្រូរបាំចប់
ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រុងភ្នំពេញ
ក្រោយសម័យ
កុម្មុយនិស្ត
និងរាំជាតួព្រះនរាយណ៍លោក ជុំ ងិក គ្រូភ្លេងរបស់សមាគមរក្សា
មរតក
និង ពុទ្ធិកសមាគមខ្មែរនៅរដ្ឋMaryland
និង ជាអ្នកកាន់រនាតឯក
និង
លោកសយ សារា
អ្នកនិពន្ធទំនុកច្រៀង និង ជាអ្នកច្រៀង
ជាក្រុមអ្នកបង្កើត
របាំរឿងអាគាំង្គមាសូនេះ។
ក្រៅពីក្រុមអ្នកដឹកនាំ
ក្រុមនេះមានសិស្សរបាំ និង
សិស្សភ្លេងដែលបានហាត់រៀននៅស.រ.អា.ចូលរួមសម្តែងជាមួយផងដែរ
។
រឿងអាគាំង្គមាសូនិងចង្អុលដៃទិព្វ
ជារឿងដើមមុនរឿងរាមកេរ្តិ៍
ជារឿងព្រះរាម
ដែលជាអវតារបស់ព្រះនរាយណ៍
មកចាប់កំណើតលើផែនដី
ដើម្បីតាមផ្ចាញ់
ក្រុងរាពណាសូ
ដែលជារូបអាគាំង្គមាសូពីជាតិមុន
។ ភាគច្រើននៃរឿងល្ខោន
ខ្មែរដកស្រង់ពីអក្សរសាស្ត្រខ្មែរ
ជាពិសេសរឿងរាមកេរ្តិ៍ដែលខ្មែរស្គាល់គ្រប់គ្នា
ហើយដែលមាននៅលើផ្ទាំងសីលានៃប្រាង្គប្រាសាទអង្គរវត្ត។រឿងអាគាំង្គមាសូ
គេមិនសូវនិទានឬយកទៅសម្តែងជារបាំរឿងរាំនៅលើឆាកទេ ប៉ុន្តែជារឿងមួយ
ដែលខ្មែរចាស់បូរាណនិយមនិយាយតៗគ្នាប្រាប់កូនចៅតែប៉ុណ្ណោះ
។
អ្នកស្រី Suewhei Shieh នាយកមជ្ឈមណ្ឌលសិល្បៈ និង វប្បធម៌អាស៊ី
នៃ
សាកលវិទ្យាល័យ Towson
State University បាននិយាយប្រាប់វីអូអេថា
កម្មវិធីរបស់មជ្ឈមណ្ឌលតែងតែសម្តែងជានិច្ចកាលនូវសិល្បៈគ្រប់បែប ប្លែកៗ
គ្នា មានរួមទាំងសិល្បៈសម្តែងលើឆាក
សិល្បៈគូររូប សូនរូប
ពីគ្រប់ទិសទីនៃ
តំបន់អាស៊ី
។ អ្នកស្រីShieh
ក៏បាននិយាយដែរថា
សិល្បៈរបស់ក្រុមខ្មែរមួយ
នេះជាចំណែកមួយនៃព្រលឹងសិល្បៈអាស៊ី។
ឆ្នាំនេះយើងផ្តោតទៅលើសិល្បៈ
ផ្នែកអារម្មណ៍
និងការជាសះស្បើយ
ហើយការសម្តែងមួយនេះស័ក្តិសមជាទី
បំផុតសម្រាប់ការនាំមកនូវសន្តិភាពនិងភាពស្ងប់ដល់អារម្មណ៍របស់មនុស្ស។
“ខ្ញុំមានសេចក្តីរីករាយខ្លាំងណាស់ក្នុងការសម្តែងឆាកល្ខោនដ៏ល្អមួយ។
ក្រុម
ទស្សនិកជនគេចូលចិត្ត
ហើយខ្ញុំគិតថា
វាមានន័យសំខាន់ណាស់សម្រាប់ខ្ញុំ
ជា ពិសេសផលិតកម្មដែលចេញពីពុទ្ធិកសមាគមខ្មែរ
។ ការរក្សា
និងប្រឌិត
ញ្ញាណចំពោះរបាំនេះជាការចម្លែកខ្លាំងណាស់ជាសិល្បៈប្លែកមានតែមួយ។ជា
ការគួរឲ្យស្ងើច។ ខ្ញុំសង្ឃឹមថា
វប្បធម៌និងជនជាតិអាស៊ីអាចធ្វើតាមគំរូបែបនេះ
បាន
ដើម្បីរក្សាសិល្បៈផ្ទាល់
ចម្លែករបស់ខ្លួន” ។
អ្នកស្រី Shieh សង្ឃឹមថា
វប្បធម៌និងជនជាតិអាស៊ីអាចយកលំនាំតាមគំរូនេះ
ដើម្បីថែរក្សាសិល្បៈចម្លែកផ្ទាល់នៃជាតិសាស្ត្ររបស់គេ។
លោក Saul Gorzelor បុគ្គលិករបស់ធនាគារពិភពលោកបានមកទស្សនារបាំ
និងបានជួយថតរូប និង ថតវីដេអូនូវការសម្តែងទាំងស្រុងឲ្យដល់ក្រុមសិល្បៈ
ពុទ្ធិកសមាគមខ្មែរ។
“ខ្ញុំមានឯកសិទ្ធិខ្លាំងណាស់ដែលបានមើលឃើញសហគមប្រមូលផ្តុំគ្នារក្សាប្រ-
ពៃណីឲ្យរស់ឡើងវិញ
ដែលអភ័ព្វស្ទើរតែបាត់ផុតពូជដោយសារមនោគមវិជ្ជា
នយោបាយនៅអំឡុងយុគសម័យប៉ុល ពត
ដោយមកពីក្រុមសិល្បករទាំងអស់
ត្រូវបានចាត់ជាមនុស្ស ដែលជាប់សង្ស័យ ដូច្នេះអ្វីក៏ដោយដែលត្រូវធ្វើជាមួយ
សោភ័ណភាពនិងសិល្បៈតន្ត្រី និងរបាំ ហើយនិងវប្បធម៌នោះខ្ញុំគិតថា មាន
សារៈសំខាន់ណាស់”
។
អ្នកស្រី Caroline Dantzler
គ្រូបង្រៀនរបាំបាឡេត៍នៅបណ្ឌិតសភា Twelve
Lake Ballet
Academy នៅក្នុងទីក្រុង Ellicott City រដ្ឋMaryland
និយាយ
ថា របាំបាឡេត៍ខុសគ្នាបន្តិចពីរបាំក្បាច់បូរាណខ្មែរ។
“របាំនេះអស្ចារ្យណាស់។
ខ្ញុំបង្រៀនរបាំបាឡេត៍ហើយខ្ញុំរំភើបដោយបានមើល
របាំពីប្រទេសកម្ពុជា។វាជាការចម្លែកសម្រាប់យើងដែលមានឱកាសបានទស្ស
នារបាំនេះ។អ្នករបាំជាសិល្បករពិត
ខ្ញុំពិតជាចូលចិត្តរបាំនេះ
ហើយខ្ញុំសប្បាយ
ចិត្តណាស់ដែលខ្ញុំបានមកមើល។ ខ្ញុំចូលចិត្តលំហូរនៃរបាំ ដែលប្រាប់រឿងតាម
លំនាំកាយវិការរបស់ពួកគេដែលគួរឲ្យគយគន់។
ក្បាច់ដែលពួករបាំពត់រាំនោះ
ពិបាកខ្លាំងណាស់
ខ្ញុំគិតថា ពួកគេបានហាត់ខ្លាំងណាស់
ហើយក្បាច់ទាំង
អស់ល្អមើលណាស់។
អ្នករបាំបង្ហាញអារម្មណ៍កាយវិការច្រើនជាងពាក្យពេជន៍
គឺច្រើនជាងឆ្ងាយណាស់”។
អ្នកស្រី Sonhie Hamilton
ស្ត្រីមេផ្ទះជាតិអាមេរិកាំងដើមកំណើតម៉ាឡេស៊ីរស់
នៅក្នុងសហគមន៍នៃទីក្រុង Towson រយៈពេល៣៦ឆ្នាំ
បាននិយាយរៀបរាប់
ប្រាប់
វីអូអេ ក្រោយមើលរបាំចប់ថា
អ្នកស្រីរីករាយចូលរួមនៅគ្រប់ព្រឹត្តិកាណ៍
ស្តីអំពីវប្បធម៌អាស៊ីនៅសាកលវិទ្យាល័យ
Towson University
គ្រប់ពេល។
អ្នកស្រីបាននិយាយថា អ្នកស្រីធ្លាប់ដឹងរឿងរាមកេរ្តិ៍
តែអ្នកស្រីមិននឹកស្មានថា
វាស្រដៀងគ្នាបេះបិតដូច្នេះទេ។
“ជាការប្រសើរណាស់ដោយឃើញវប្បធម៌ត្រឡប់មកវិញយ៉ាងឆាប់រហ័ស ។
លោកអ្នកបានឮអំពីប្រទេសកម្ពុជា
និងសោកនាដកម្មដែលបានកើតមាន(ក្នុង
ប្រទេសនេះ)។ មនុស្សគ្មានស្លាកស្នាមនៃរបួសផ្លូវចិត្តណាមួយទេហើយស្មារតី
និងវប្បធម៌នៅរស់រវើកនិងបំផុសគំនិត។ វាគួរឲ្យជាប់ចិត្តខ្លាំងណាស់”
។
អ្នកស្រីKermonia
ជាសាស្ត្រាចារ្យម្នាក់បង្រៀននៅសាកលវិទ្យាល័យTowson
University
និង ជាអ្នកគាំទ្រសំខាន់ម្នាក់នៃមជ្ឈមណ្ឌលសិល្បៈ និង វប្បធម៌
អាស៊ី
និយាយថា ការសម្តែងដ៏ពិសេសនេះអស្ចារ្យណាស់មានលាយចម្រុះ
ពណ៌មានគ្រឿងអលង្កាភ្លឺចិញ្ចាំងចិញ្ចែង
ហើយនិងអ្នកស្រីបានចូលចិត្តរឿង
នេះជាខ្លាំង
។
“ខ្ញុំបានដឹងរឿងនេះតាមរឿងរាមកេរ្តិ៍
ប៉ុន្តែការពិតភាគពីមុននៃរឿងនេះខ្ញុំមិន
បានដឹងទេ
ដូច្នេះរឿងនេះផ្តល់ព័ត៌មាននិងការអប់រំច្បាស់លាស់ណាស់។
“ខ្ញុំគិតថា
យើងរក្សាទទួលបាននូវកម្មវិធីបែបនេះដែលជាការសិក្សាអប់រំជាខ្លាំង
សំរាប់សហគមន៍នៅទីក្រុង Towson នេះ ។ ការសម្តែងគឺល្អអស្ចារ្យណាស់
ពណ៌ និង កាយវិការឃើញលេចសម្រស់គួរឲ្យចាប់ចិត្ត ។ ជាការលើកឡើង
សំខាន់ណាស់សំរាប់រូបខ្ញុំផ្ទាល់ ។
វាមានន័យវិសេសវិសាលជាមួយទស្សនិក
ជនដែលមានអារម្មណ៍ចំពោះរឿងនេះ
យ៉ាងហោចណាស់ខ្ញុំមានអារម្មណ៍ជា
មួយរឿងនេះ”
។
អ្នកស្រីNarin Jameson
អ្នកទទួលខុសត្រូវខាងទំនាក់ទំនងសាធារណៈរបស់
ក្រុមសិល្បៈពុទ្ធិកសមាគមខ្មែរមានប្រសាសន៍ថា
ការសម្តែងលើកនេះជាការ
អញ្ជើញរបស់សាកលវិទ្យាល័យTowsonគឺជាកិត្តិយសធំសំរាប់ក្រុមសិល្បករ
ជាពិសេសសិស្ស ដែលបានហាត់រៀននៅសហរដ្ឋអាមេរិក អាចមានឱកាស
ឡើងសម្តែងលើឆាកធំៗនូវសិល្បៈរបាំរបស់បុព្វបុរសខ្មែរ។
ពីរដ្ឋធានី វ៉ាស៊ីនតោន ខ្ញុំ នុច សារីតា VOA សម្លេងសហរដ្ឋអាមេរិក៕