រដ្ឋមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រទេសកម្ពុជាអំពាវនាវដល់ក្រុមហ៊ុនលក់ខោអាវ
នៅសហរដ្ឋអាមេរិកទាំងឡាយជួយទិញផលិតផលសម្លៀកបំពាក់របស់កម្ពុជា
ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេស ខណៈវិស័យកាត់ដេរនៅកម្ពុជាកំពុងជួប
វិបត្តិ។
លោក តាំង សារ៉ាដា រាយការណ៍ពិស្តារអំពីរឿងនេះ ពីរដ្ឋធានី Washington។
លោកស្រី Sandra Polaski អនុរដ្ឋ មន្ត្រីរង ក្រសូងការងារ ស.រ.អា. |
ទេសកម្ពុជាលោក ចម ប្រសិទ្ធិ បាន
អំពាវនាវដល់ក្រុមហ៊ុនទិញសម្លៀក
បំពាក់របស់សហរដ្ឋអាមេរិកទាំងឡាយ
ជួយទិញផលិតផលខោអាវរបស់កម្ពុជា
ដើម្បីជួយស្រោចស្រង់ដល់សេដ្ឋកិច្ច
របស់ប្រទេសខណៈដែលកម្មកររោង
ចក្រកាត់រាប់ម៉ឺននាក់បាត់បង់ការងារ
ធ្វើ។
“ដោយសារកម្ពុជាពឹងផ្អែកយ៉ាងខ្លាំង
ទៅលើការនាំចេញសម្លៀកបំពាក់
កម្ពុជាអាចប្រឈមនឹងវិបត្តិ
បើសិនជាវិស័យ
កាត់ដេរដួលរលំ។
ចំពោះអស់លោកអ្នកដែលមានជំនឿថា
មានយុត្តិធម៌ក្នុង
ពិភពលោក
សូមចាត់វិធានការនៅពេលឥឡូវនេះដើម្បីធានាថា
នឹងគ្មានការ
រើសអើងរវាងបណ្តាប្រទេសមានការអភិវឌ្ឍន៍តិចជាងគេក្នុងពិភពលោក
នៅ
ទ្វីបអាហ្វ្រិកនិងនៅអាស៊ីដែលមានរួមទាំងកម្ពុជាផង។សូមអស់លោកអ្នកចាត់
វិធានការនៅពេលនេះដើម្បីជួយសង្គ្រោះកម្ពុជា។ សូមអ្នកទិញទាំងអស់មេត្តា
ទិញទំនិញពីកម្ពុជា
បើសិនសភាសហរដ្ឋអាមេរិកមិនចាត់វិធានការអ្វីទេនោះ”។
សេចក្តីអំពាវនាវរបស់លោកបានធ្វើឡើងនៅក្នុងឱកាសប្រារព្ធខួបឆ្នាំទី១០នៃ
ការចុះកិច្ចព្រមព្រៀងពាណិជ្ចកម្មផ្នែកវាយណភ័ណ្ឌ និង សម្លៀកបំពាក់រវាង
កម្ពុជា និង សហរដ្ឋអាមេរិកដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្រោមការរៀប
ចំរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិក្នុងរដ្ឋធានី Washington។
លោក ចម
ប្រសិទ្ធិ មានប្រសាសន៍ថា
សហរដ្ឋអាមេរិកគឺជាទីផ្សារធំជាងគេ
របស់កម្ពុជាខាងផ្នែកសម្លៀកបំពាក់ ប៉ុន្តែកម្ពុជាកំពុងប្រឈមទៅនឹងការបង់
ពន្ធដ៏ច្រើនលើសលុបចំនួន ១៦ភាគរយ ក្នុងការនាំផលិតផលរបស់ខ្លួនមក
លក់ក្នុងសហរដ្ឋអាមេរិកលើសបណ្តាប្រទេសដទៃទៀត នៅអាស៊ី
អ៊ឺរ៉ុប និង
អាហ្រ្វិក។
លោកចម
ប្រសិទ្ធិសង្ឃឹមថា
សហរដ្ឋអាមេរិកនឹងយល់ព្រមតាមសំណើរបស់
កម្ពុជាដែលស្នើឲ្យសភាសហរដ្ឋអាមេរិកលុបចោលពន្ធលើផលិតផលគ្រប់ប្រ-
ភេទរបស់កម្ពុជា។
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកមួយរូបដែលបានចូលរួមក្នុងពិធី
រំឭកខួបលើកទី១០នោះដែរបានថ្លែងថា
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា
និងសហរដ្ឋអាមេរិកបានជួយដល់សេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងច្រើន។
លោកស្រីSandra
Polaski អនុរដ្ឋមន្រ្តីរងនៃក្រសួងការងារសហរដ្ឋអាមេរិកមាន
ប្រសាសន៍ប្រាប់ VOA សម្លេងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ថា វិស័យ
កាត់ដេររបស់កម្ពុជាមានការរីកចម្រើនដ៏គួរឲ្យកត់សំគាល់ចាប់តាំងពីកម្ពុជាបាន
ចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៩ នោះមក។
ការវិឌ្ឍន៍នោះចំណុចវិជ្ជាមានដ៏ធំមានន័យថា ការនាំផលិតផលរបស់កម្ពុជា
ចេញនៅក្រៅប្រទេសបានកើនឡើងយ៉ាងសម្បើម ។
មុនពេលយើងចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងជាមួយកម្ពុជាផ្នែកសម្លៀកបំពាក់នោះ កម្ពុជាមាន
កម្មកររោងចក្រតែចំនួនប្រហែល៨ម៉ឺននាក់ប៉ុណ្ណោះ។
មុនមានវិបត្តិសេដ្ឋកិច្ច
សកលលោកកាលពីឆ្នាំទៅ
ចំនួនកម្មកររបស់កម្ពុជាបានកើនឡើងរហូតដល់
៣៥០.000នាក់។
នេះជាការកើនឡើងយ៉ាងលើសលុប។
កំឡុងវិបត្តិសេដ្ឋកិច្ចពិភពលោកថ្មីៗនេះ
រោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា
ចំនួនជាង១០០
បានប្រកាសក្ស័យធន
ហើយកម្មករជាង ៦0.000នាក់បាន
បាត់បង់ការងារ។
ក្រុមអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់លក់នៅសហរដ្ឋអាមេរិក ក៏ដូចជា
ក្រុមសហជីព និង អង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាចង់ឃើញកម្ពុជាមាន
ការអនុវត្តច្បាប់ការងារឲ្យមានប្រសិទ្ធិភាព
ការគោរពសិទ្ធិមនុស្ស
សេរីភាពក្នុង
ការធ្វើបាតុកម្ម
និងកូដកម្ម និងការតម្លើងប្រាក់ខែសមរម្យដល់កម្មករ។
រាយការណ៍ពីរដ្ឋធានី Washington ខ្ញុំ
តាំងសារ៉ាដា VOA សម្លេងសហរដ្ឋ
អាមេរិក៕