ដើម្បីស្តាប់ព័ត៌មាននេះ
មន្រ្ដីសា្ថនទូតថៃប្រចាំក្រុងភ្នំពេញ
ទើបតែបានជួបវិស្វករជាតិថៃម្នាក់ក្នុងពន្ធនា
គារ
នៅថ្ងៃនេះ បន្ទាប់ពីជនជាតិថៃរូបនោះ
ត្រូវបានចាប់ខ្លួនពីបទចារកិច្ចនៅប្រ-
ទេសកម្ពុជា។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
មន្រ្តីការទូតថៃចំនួនបីនាក់នៅក្នុងប្រទេសកម្ពុជា
បានចូលជួបវិស្វករជនជាតិថៃ
ម្នាក់
នៅព្រឹកថ្ងៃអង្គារនេះ
ក្នុងពន្ធនាគារព្រៃស
ជាយក្រុងភ្នំពេញ
ខណៈដែល
ជម្លោះការទូតរវាងប្រទេសកម្ពុជានិងប្រទេសថៃនៅតែស្ថិតក្នុងភាពតានតឹងនៅ
ឡើយ
នេះបើយោងតាមសេចក្ដីអះអាងរបស់មន្ដ្រីផ្លូវការនៃប្រទេសគូជម្លោះទាំង
ពីរ។
លោកថានី
ថងផាក់ឌី
អគ្គនាយករងនៃនាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរ
ទេសថៃ
បានឲ្យដឹង តាមខ្សែទូរស័ព្ទពីក្រុងបាងកកមកថា
មន្ដ្រីការទូតថៃទាំង
នោះដែលដឹកនាំដោយភារធារីទូតមួយរូប
បានចូលទៅជួបលោក ស៊ីវ៉ារ៉ាក់
ចុត
ពង់ (Siwarak
Chotpong) វិស្វករជនជាតិថៃ
ដែលបម្រើការឲ្យក្រុមហ៊ុនសេវា
កម្មត្រួតពិនិត្យផ្លូវអាកាសកម្ពុជា
ក្នុងមន្ទីរឃុំឃាំង
ក្រោយពីវិស្វកររូបនេះត្រូវ
ចាប់ខ្លួនទាក់ទងទៅនឹងអំពើចារកិច្ច។
"យើងបានជួបគាត់រួចហើយកាលពីព្រឹកមិញនេះ។
មានមន្ដ្រីស្ថានទូតរបស់ខ្ញុំ
ក្នុងទីក្រុងភ្នំពេញចំនួន៣នាក់បានជួបគាត់"។
លោក ថានី
ថងផាក់ឌី មិនបញ្ជាក់ពីព័ត៌មានលម្អិតបន្ថែមណាមួយនោះទេ។
ដោយឡែក លោកឆាវ៉ាណុនអ៊ីនតារ៉ាកូម៉ាលីយ៉ាស៊ុត
(Chavanond
Intara-
komalyasut) លេខារដ្ឋមន្រ្ដីការបរទេសថៃ
ត្រូវសារព័ត៌មានថៃស្រង់សំដីថា
លោក ស៊ីវ៉ារ៉ាក់ ចុតពង់
ទទួលបានការយកចិត្ដទុកដាក់
នៅក្នុងមន្ទីរឃុំឃាំង
និងមានសុខភាពល្អ ហើយលោកក៏ត្រូវបានអនុញ្ញាត្ដឲ្យនិយាយទូរស័ព្ទជាមួយ
ម្ដាយរបស់លោកនៅក្នុងប្រទេសថៃរយៈពេល៥នាទីផងដែរ។
ចំណែកឯលោក
កុយ គួង អនុរដ្ឋលេខាធិការ
និងជាអ្នកនាំពាក្យក្រសួងការបរ
ទេសកម្ពុជាក៏បានបញ្ជាក់ដូចគ្នានឹងប្រភពផ្លូវការពីក្រសួងការបរទេសថៃដែរ។
“ខ្ញុំគ្រាន់តែដឹងព័ត៌មានថា
ពួកគេបានទៅជួបកាលវេលាម៉ោង១០:៣០នាទីដល់
ម៉ោង១១:១៥នាទី។គ្រាន់តែរបាយការណ៍ផ្លូវការមកក្រសួងការបរទេសអត់ទាន់
មានទេ"។
សូមរំឭកថា
លោកស៊ីវ៉ារ៉ាក់ ចុតពង់(Siwarak Chotpong)
វិស្វករជនជាតិថៃ
ត្រូវចាប់ខ្លួនកាលពីសប្ដាហ៍មុន តាមការចោទពីបទផ្ដល់ព័ត៌មាន ដែលបណ្ដាល
ឲ្យប៉ះពាល់ដល់សន្ដិសុខសាធារណៈ
បន្ទាប់ពីអាជ្ញាធរកម្ពុជាបានរកឃើញថា
លោកបានបញ្ជូនឯកសារ ស្ដីពីការហោះហើរនៃយន្តហោះឯកជនរបស់លោក
ថាក់ស៊ីន ស៊ីណាវ៉ាត់
អតីតនាយករដ្ឋមន្ដ្រីថៃដែលស្ថិតក្រោមការតាមចាប់ខ្លួន
របស់ក្រុងបាងកក
ទៅឱ្យលេខាទូតទី១ប្រចាំក្រុងភ្នំពេញ។
ប្រទេសកម្ពុជា និង ប្រទេសថៃមានអរិភាពនឹងគ្នាអំពីបញ្ហាព្រំដែន ចាប់តាំងពី
ខែកក្កដា ឆ្នាំ២០០៨មកម្ល៉េះ។ហើយជម្លោះកាន់តែរីករាលដាលថែមទៀតចាប់
តាំងពីដើមខែវិច្ឆិកានេះមក៕
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕