ដើម្បីស្តាប់ព័ត៌មាននេះ
អភ័យឯកសិទ្ធិសភារបស់លោក សម
រង្ស៊ី នឹងត្រូវបានព្យួរ
អំពីបទដកតម្រុយ
បង្គោលព្រំដែនបណ្តោះអាសន្នរវាងប្រទេសកម្ពុជា
និងប្រទេសវៀតណាម។
លោក ជន សក្តា សូមជូនព័ត៌មាននេះ ដូចតទៅ៖
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
នៅថ្ងៃព្រហស្បតិ៍នេះ
បានសម្រេចព្យួរ
អភ័យឯកសិទ្ធិសភារបស់លោកសម
រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងចំពោះការ
ដកបំផ្លាញតម្រុយបង្គោលព្រំដែននៅត្រង់ចំណុចលេខ១៨៥រវាងខេត្តស្វាយរៀង
របស់ប្រទេសកម្ពុជា
និងខេត្តឡុងអាន របស់ប្រទេសវៀតណាមកាលពីខែមុន។
ការព្យួរអភ័យឯកសិទ្ធិនេះ
បានធ្វើឡើងតាមសំណើរបស់ព្រះរាជអាជ្ញាតុលាការ
ខេត្តស្វាយរៀងតាមរយៈក្រសួងយុត្តិធម៌ដើម្បីបើកផ្លូវឱ្យតុលាការចាត់ការបណ្តឹង
របស់ក្រុមអាជ្ញាធរខេត្តស្វាយរៀង ដែលបានប្តឹងលោក
សម រង្ស៊ី អំពីបទបំផ្លិច
បំផ្លាញទ្រព្យសម្បត្តិសាធារណៈ
និងញុះញង់ឱ្យមានការរើសអើងពូជសាសន៍។
លោកជាម
យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ បានបញ្ជាក់ថា
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានឯកភាពនឹងសំណើសុំព្យួរអភ័យឯក
សិទ្ធិសភារបស់លោកសម
រង្ស៊ីដើម្បីដាក់ឱ្យរដ្ឋសភាបោះឆ្នោតអនុម័តក្នុងសម័យ
ប្រជុំសភានៅថ្ងៃច័ន្ទខាងមុខនេះ។
"បទល្មើសធំបំផុតរបស់គាត់ (លោកសម
រង្ស៊ី)
គឺការដកបង្គោលតម្រុយព្រំដែន
ដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំង២បានឯកភាពគ្នា បោះតម្រុយ
ព្រំដែនបណ្តោះអាសន្ន
ដើម្បីធ្វើការវាស់ស្ទង់"។
លោកសម
រង្សី ធ្លាប់ត្រូវបានព្យួរអភ័យឯកសិទ្ធិជាមួយតំណាងរាស្ត្រ២រូបរបស់
លោកនៅក្នុងឆ្នាំ២០០៥អំពីការចោទប្រកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិង
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ
ប្រធានរដ្ឋសភាកាលណោះ
អំពីអំពើពុករលួយ។
លោកជាម
យៀបមានសុទិដ្ឋិនិយមថា
សមាជិករដ្ឋសភានឹងបោះឆ្នោតព្យួរអភ័យ
ឯកសិទ្ធិសភារបស់លោក សម
រង្ស៊ី តាមសំណើរបស់ក្រសួងយុត្តិធម៌
និង តុលា
ការខេត្តស្វាយរៀង
ពីព្រោះលោកសម រង្ស៊ី
មានកំហុសធ្ងន់ធ្ងរនៅក្នុងសកម្មភាព
នៃការដកតម្រុយបង្គោលព្រំដែន។
លោក សម
រង្ស៊ី បាននាំប្រជាពលរដ្ឋខ្មែរនៅភូមិកោះក្បាលកណ្តាល
ឃុំសំរោង
ស្រុកចន្ទ្រា
ទៅដកតម្រុយបង្គោលព្រំដែន
ខណៈលោកបានដង្ហែរអង្គកឋិនទាន
ទៅកាន់វត្តអង្គរំដិញ
នៅជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី២៥
ខែតុលា ឆ្នាំ
២០០៩។
លោកយឹម
សុវណ្ណ អ្នកនាំពាក្យគណបក្សសម
រង្ស៊ីបានថ្លែងថា
រដ្ឋសភាមិនបាន
ជួយដោះស្រាយទុក្ខកង្វល់អំពីការបាត់បង់ដីរបស់ប្រជាពលរដ្ឋដោយសារការបោះ
បង្គោលព្រំដែនទេ
ប៉ុន្តែគិតតែពីការដកអភ័យឯកសិទ្ធិរបស់លោកសម
រង្សី។
"ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាទទួលការគំរាមកំហែងពីព្រំដែនខាងកើត
និងខាងលិច
បែរជាមកប្រជុំរដ្ឋសភាដកអភ័យឯកសិទ្ធិសភារបស់លោកសមរង្ស៊ី
ដែលឈឺឆ្អាលចំពោះការទន្ទ្រានយកដីពីបណ្តាប្រទេសជិតខាង។គណបក្សកាន់
អំណាច
គួរណាស់គិតគូរអំពីផលប្រយោជន៍ជាតិជាធំ
និង មិនគួរចាត់ទុកការ
លើកអភ័យឯកសិទ្ធិសភារបស់លោក សម រង្ស៊ី ជាការសំខាន់នោះទេ ។ គណ
បក្សសម រង្ស៊ីមានការសោកស្តាយយ៉ាងខ្លាំងជាទីបំផុត។
មេដឹកនាំនយោបាយ
ទាំងអស់គួរណាស់តម្កល់ផលប្រយោជន៍ជាតិជាធំដើម្បីជៀសវាងការប្រើប្រាស់
ល្បិចកលគាបសង្កត់នយោបាយ"។
លោកស្រី
ពុង ឈីវកេក នាយិការអង្គការសិទ្ធិមនុស្ស
Licadho បានបញ្ជាក់ថា
លោកស្រីមិនចង់
ឃើញមានការព្យួរអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រម្នាក់
ទេ។
"ខ្ញុំមានការព្រួយបារម្ភណាស់អំពីការព្យួរអភ័យឯកសិទ្ធិរបស់លោកសម រង្សី។ អ្នកតំណាងរាស្ត្រមិនសូវហ៊ានមានមតិទៀត"។
លោកស្រី មួរ សុខហួរ ត្រូវបានដកអភ័យឯកសិទ្ធិអំពីបទបរិហារកេរ្តិ៍លោកនា-
យករដ្ឋមន្ត្រី
ហ៊ុន សែន និងលោកហូ
វ៉ាន់ត្រូវបានដកអភ័យឯកសិទ្ធិ
អំពីបទ
ប្រមាថដល់សញ្ញាបត្រ័ជាន់ខ្ពស់របស់ក្រុមមន្ត្រីយោធាចំនួន២២រូប
កាលពីខែ
មិថុនា ឆ្នាំ២០០៩។
ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕