ដើម្បីស្តាប់ព័ត៌មាននេះ
នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសជាសាធារណៈថា អតីតនាយករដ្ឋមន្ដ្រីថៃ
លោកថាក់ស៊ីន ស៊ីណាវ៉ាត់នឹងស្ថិតនៅទីក្រុងភ្នំពេញនៅសប្ដាហ៍ក្រោយនេះ។
អ្នកវិភាគនយោបាយខ្មែរព្រួយបារម្ភថា វត្តមានរបស់លោកថាក់ស៊ីននៅក្នុង
ប្រទេសកម្ពុជាអាចនឹងធ្វើឲ្យមានអរិភាពរវាងប្រទេសជិតខាងទាំងពីរនេះកាន់
តែធ្ងន់ធ្ងរថែមទៀត។
លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារជូន ពីទីក្រុងភ្នំពេញ ដូចតទៅ៖
អតីតនាយករដ្ឋមន្រ្ដីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលរដ្ឋាភិបាលក្រុងបាង
កក កំពុងតាមស្វែងរកចាប់ខ្លួននឹងស្ថិតនៅក្នុងប្រទេសកម្ពុជា នៅសប្ដាហ៍
ក្រោយដើម្បីស្នាក់នៅមួយរយៈ នេះបើយោងតាមសេចក្ដីប្រកាសរបស់លោក
ហ៊ុន សែននាយករដ្ឋមន្ដ្រីកម្ពុជា នៅរសៀលថ្ងៃអាទិត្យនេះ។
ថ្លែងនៅក្នុងសន្និសីទកាសែតដ៏កម្រមួយនៅឯអាកាសយានដ្ឋានអន្ដរជាតិក្រុង
ភ្នំពេញបន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១ លោកនាយក
រដ្ឋមន្ដ្រីខ្មែរបានបញ្ជាក់បន្ថែម ដោយលោកពោលសំដៅ ទៅកាន់នាយករដ្ឋមន្ដ្រី
ថៃបច្ចុប្បន្នថា លោកថាក់ស៊ីន នឹងធ្វើបាឋកថាមួយទៅកាន់ក្រុមអ្នកសេដ្ឋកិច្ច
កម្ពុជា ប្រមាណជាង៣០០នាក់ នៅថ្ងៃទី១២ ខែវិច្ឆិកា នៅក្នុងទីក្រុងភ្នំពេញ។
“ខ្ញុំសុំបញ្ជាក់ទៅអភីស៊ីតឲ្យច្បាស់។ ថ្ងៃទី១២ វេលាព្រឹក ថាក់ស៊ីននឹងធ្វើបាឋ-
កថា ចំពោះមន្ដ្រីជាន់ខ្ពស់កម្ពុជាជាង៣០០នាក់ អ្នកសេដ្ឋកិច្ចសុទ្ធ។ គាត់នឹង
ធ្វើបាឋកថានៅក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រហែលជា ២ទៅ៣ម៉ោងនៃបាឋ-
កថារបស់គាត់លើប្រធានបទសេដ្ឋកិច្ចដែលថ្មីបំផុត "។
លោក ប៉ានីតាន់ វ៉ាត់តាណាយ៉ាកន (Panitan Watanayagorn) អ្នកនាំពាក្យ
របស់នាយករដ្ឋមន្ដ្រីថៃអាភីស៊ីត វិចាជីវ៉ា មិនធ្វើអត្ថាធិប្បាយទៅលើសេចក្ដីប្រ-
កាសពីវត្តមានរបស់លោកថាក់ស៊ីន នៅប្រទេសកម្ពុជា របស់លោក ហ៊ុន សែន
នោះទេ។ ក៏ប៉ុន្ដែលោកប៉ានីតាន់ វ៉ាត់តាណាយ៉ាកន បានមានប្រសាសន៍តាមទូរ
ស័ព្ទប្រាប់ VOA សម្លេងសហរដ្ឋអាមេរិក ពីទីក្រុងបាងកកមកថា ប្រទេសថៃ
នឹងអនុវត្តតាមកិច្ចព្រមព្រៀងបត្យាប័ន ដែលប្រទេសទាំងពីមានរួចហើយដើម្បី
ស្វែងរកការបញ្ជូនខ្លួនលោកថាក់ស៊ីន មកកាន់ក្រុងបាងកកវិញ។
“យើងមិនមានការអត្ថាធិប្បាយទេនៅក្នុងពេលនេះទេ រហូតដល់ក្រសួងការបរ
ទេសរបស់យើងធ្វើសេចក្ដីសន្និដ្ឋាននិងវាយតម្លៃស្ថានភាពរួច។យើងមានសន្ធិ
សញ្ញាស្ដីពីការធ្វើបត្យាប័នជាមួយប្រទេសកម្ពុជា ដូច្នេះ ជាផ្លូវការយើងនឹងធ្វើ
ទៅតាមសន្ធិសញ្ញានោះ នៅពេលដែលថាក់ស៊ីនមកដល់ប្រទេសកម្ពុជា ។
យ៉ាងណាក៏ដោយ លោកហ៊ុន សែនបញ្ជាក់ឡើងវិញថា លោកនឹងការពារលោក
អតីតនាយករដ្ឋមន្ដ្រីថៃចំពោះការទាមទារនេះ ត្បិតលោកយល់ថា លោកថាក់
ស៊ីនជាជនរងគ្រោះនយោបាយ។
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវទម្លាក់ពីតំណែងដោយរដ្ឋប្រហារយោធាកាលពី
ឆ្នាំ២០០៦ ហើយលោកបាននិរទេសនៅក្រៅប្រទេស បន្ទាប់ពីតុលាការប្រទេស
ថៃបានផ្ដន្ទាទោសលោកពីបទអំពើពុករលួយ ។ កាលពីថ្ងៃពុធ ប្រទេសកម្ពុជា
បានសម្រេចតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាលោក ហ៊ុន សែន និង ជាទី
ប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ ការតែងតាំងនេះបានបញ្ឆេះឲ្យមានភាព
តានតឹងផ្នែកការទូត ហើយប្រទេសទាំងពីរក៏បានកោះហៅឯកអគ្គរាជទូតមក
ប្រទេសរៀងៗខ្លួន។
លោកស្រី ជា វណ្ណាត អតីតនាយិកាមជ្ឈមណ្ឌលអភិវឌ្ឈន៍សង្គម និង ជាអ្នក
វិភាគឯករាជ្យជឿថា វត្តមានរបស់លោកថាក់ស៊ីននៅកម្ពុជា នឹងធ្វើឲ្យជម្លោះនៃ
ប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរ។
"ប្រសិនបើលោក ថាក់ស៊ីន អញ្ជើញមកមែន អាហ្នឹងកាន់តែជំរុញបញ្ហាទំនាស់
រវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ កាន់តែជ្រៅទៅទៀតហើយ។ ប្រហែល
ជាអាចខាងប្រទេសថៃឡង់ រកមធ្យោ បាយឆ្លើយតបមកវិញហើយ "។
កាលពីថ្ងៃសុក្រ អគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថា
អាស៊ាន លោកស៊ូរិនពិតស៊ូវ៉ាន់ បានអំពាវនាវឲ្យប្រទេសកម្ពុជា និង ប្រទេសថៃ
បន្ធូរភាពតានតឹងនឹងគ្នាឲ្យបានច្រើនបំផុតនិងជំរុញឲ្យបណ្ដាប្រទេសសមាជិក
អាស៊ានចូលរួមរកដំណោះស្រាយសម្រាប់ប្រទេសមានជម្លោះទាំងពីរនេះ។
លោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន នៅរសៀលនេះ បានថ្លែងស្វាគមន៍គំនិត
ផ្ដួចផ្តើមនេះ ហើយបានប្រកាសដកកងទ័ពពិសេសឆ័ត្រយោងចេញពីតំបន់
ប្រាសាទព្រះវិហារដែលកំពុងតែមានការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា
និងកងទ័ពនៃប្រទេសថៃ។
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕