ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមវេជ្ជបណ្ឌិតរកឃើញថា
មនុស្សព្រៃខេត្តរតនៈគីរីមានជំងឺសរសៃប្រសាទ
យ៉ាងធ្ងន់ធ្ងរ
ក្រោយពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ
។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖
លោកសំ
បារមី
ប្រធានផ្នែកពិគ្រោះជំងឺផ្លូវចិត្តនៃមន្ទីរពេទ្យបង្អែកខេត្តរតនៈគីរី
បានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា
នាង រជំ ភាង
មនុស្សព្រៃដែលបានរក
ឃើញកាលពីឆ្នាំ២០០៨កន្លងទៅនោះ
ឥឡូវនេះនាងមានវិបត្តិជំងឺផ្លូវចិត្តយ៉ាង
ធ្ងន់ធ្ងរបន្ទាប់ពីបានសម្រាកព្យាលបាលនៅមន្ទីរពេទ្យ
។
នាងរជំ ភាង អាយុ២៨ឆ្នាំ
ត្រូវបានក្រុមគ្រួសារនាំយកមកកាន់មន្ទីរពេទ្យបង្អែក
ខេត្តរតនៈគីរី
កាលពីថ្ងៃទី២៦ កន្លងទៅនេះ
ក្រោយពីនាងបានធ្លាក់ខ្លួនឈឺជា
ទម្ងន់ដោយពុំបានទទួលទានអាហារអស់រយៈពេលជាង១ខែកន្លងមកនេះ
បើ
តាមការបញ្ជាក់របស់លោកសល
លូ ឳពុករបស់នាង រជំ ភាង ។
លោកវេជ្ជបណ្ឌិតសំ បារមី បានមានប្រសាសន៍ថា
ក្រុមគ្រួពេទ្យបានបូមឈាម
យកទៅវិភាគ
ពុំមានឃើញរោគសញ្ញាអ្វីទាំងអស់
ក្រោយពីនាង រជំ ភាង បាន
ធ្លាក់ខ្លួនឈឺ
។
លោកបានមានប្រសាសន៍ថា
នាងមានជំងឺសរសៃប្រសាទម្យ៉ាង
យ៉ាងធ្ងន់ធ្ងរ
បន្ទាប់ពីបានបាត់ខ្លួននៅក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំ
។
"ពេលចូលដំបូងយើងឲ្យថ្នាំប្រភេទសរសៃប្រសាទហ្នឹង
ឃើញវាធូរ ថ្នាំសរសៃ
ប្រសាទហ្នឹង។
ហើយយើងរើសយកថ្នាំដែលមានជាតិងងុយ
ដល់ពេលវាដេក
បានអី
បានយើងបញ្ឈប់ថ្នាំងងុយខ្លះទៅ
វាបែរជាអត់ដេកវិញ"។
លោកសល
លូ អាយុ៤៥ ឆ្នាំ ជនជាតិចារាយ
រស់នៅក្នុងភូមិតាកុកចារាយ
ឃុំ
បរខាំ ស្រុកអូរយ៉ាដាវ
ខេត្តរតនៈគីរី បានថ្លែងប្រាប់
VOA
សម្លេងសហរដ្ឋអា-
មេរិក
តាមរយៈទូរស័ព្ទមកថា
កូនស្រីរបស់លោកអត់ទទួលទានអាហារអស់
រយៈពេលជាង
១ខែមកហើយ។
លោកបានបញ្ជាក់ថា
នាងរជំ ភាងបានស្រកទម្ងន់ពី៥០គ.ក្រ.មកនៅត្រឹមជាង
៣០គ.ក្រ.
ដោយសារពុំបានទទួលទានអាហារ។
លោកបានបញ្ជាក់ថា
នាងបានធ្លាក់ខ្លួនឈឺគ្រុនក្តៅកាលពីពីរសប្តាហ៍មុនបន្ទាប់
ពីបានរត់ចេញពីផ្ទះទៅនៅក្នុងព្រៃ
ទើបលោកនាំយកមកកាន់មន្ទីរពេទ្យ
ដើម្បី
សម្រាកព្យាបាល ។
"ឥឡូវស្គមមែនទែន
អត់ហូបបាយសោះ។មួយខែហើយអត់ហូបបាយ។បញ្រ្ចក់ៗ
វា ហើយព្រួសចេញ។
វាបិទមាត់វាជិតតែម្តង
អត់ហារបន្តិចទេ"។
លោកហ៊ីង ផានសុគន្ឋា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនៈគីរី បានបញ្ជាក់ថា យើងត្រូវការពេលវេលាជាច្រើនសប្តាហ៍ដើម្បីតាមដានជំងឺរបស់នាងរជំ ភាង។
លោកបានមានប្រសាសន៍ថា
ក្រុមគ្រូពេទ្យបានប្រើថ្នាំ
Chlopromazine
និងថ្នាំ
ងងុយដេក
ដើម្បីជួយកាត់បន្ថយជំងឺសរសៃប្រសាទរបស់នាង
។
"ព្យាបាល
យើងឲ្យថ្នាំសុខភាពផ្លូវចិត្ត ។ ខាងពេទ្យយើងគ្រាន់តែបានការព្យា-
បាលការអីទេ។
ក៏ប៉ុន្តែបើការនិយាយស្តីអប់រំអី
អប់រំអត់បានទេ ព្រោះវាអត់ស្តាប់
គ្នាបានផង។
វាអត់ចេះផង បានតែឳពុកម្តាយទេ ។
យើងគ្រាន់តែបានអប់រំទៅ
ឳពុកម្តាយ
ជួយការថែទាំ មើលការខុសត្រូវអញ្ចឹងណាស់"។
នាងរជំ
ភាង ដែលមានឳពុកជាជនជាតិចារាយ
ម្តាយជាជនជាតិព្នង
បានបាត់
ខ្លួនទៅអស់រយៈពេល១៨ឆ្នាំ
ហើយក្រោយមកត្រូវបានក្រុមគ្រួសាររកឃើញ
កាលពីថ្ងៃទី០១ខែមករា
ឆ្នាំ២០០៨ កន្លងទៅនេះ។
លោកសល
លូ ឳពុករបស់នាង រជំ ភាង
បាននិយាយថា
បន្ទាប់ពីបានមករស់
នៅក្នុងក្រុមគ្រួសារអស់រយៈពេល២ឆ្នាំកន្លងមកនេះ
នាងរជំ ភាង នៅតែមាន
អាកប្បកិរិយាដូចសត្វស្វាដដែល ហើយលោកបានអំពាវនាវឲ្យអង្គការក្រៅរដ្ឋា
ភិបាលមេត្តាយកនាងរជំ
ភាងទៅអប់រំដើម្បីឲ្យនាងមានសតិល្អដូចមនុស្សដទែ
ទៀតដែរ។
ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕