ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកJimmy Carter នឹងមកកម្ពុជានិងប្រទេស៤ទៀត


អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោកJimmyCarterនឹងមកបំពេញទស្សន
កិច្ចនៅក្នុងប្រទេសចំនួន៥ក្នុងទ្វីបអាស៊ី នៅខែក្រោយនេះ ក្នុងនោះរួមទាំងប្រ-
ទេសកម្ពុជាផងដែរ។ នៅប្រទេសកម្ពុជា លោក Carter នឹងចំណាយការស្នាក់
នៅរយៈពេលខ្លី ដើម្បីសកម្មភាពមនុស្សធម៌ និងជួយដល់ជនទីទ័លក្រ។

លោកគង់ សុឋានរិទ្ធ រាយការណ៍លម្អិតពីទីក្រុង ភ្នំពេញ ដូចតទៅ៖

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោកJimmy Carterនឹងមកបំពេញទស្សន
កិច្ចនៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលខ្លី នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ
ដើម្បីសកម្មភាពមនុស្សធម៌។លោកCarterនឹអញ្ជើញទៅពិនិត្យកន្លែងសាងសង់
ផ្ទះសម្រាប់ជនក្រីក្រកម្ពុជាចំនួន២១ គ្រួសារ នៅក្នុងស្រុកឧដុង្គ ខេត្តកណ្ដាល
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការលំនៅដ្ឋានសម្រាប់មនុស្សធម៌
កម្ពុជា Habitat for Humanity Cambodia ដែលVOAសម្លេងសហរដ្ឋអាមេរិក
ទទួលបានកាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះ ។ អង្គការនេះរៀបចំដំណើរទស្សនកិច្ច
របស់លោក Carter ។

លោកស្រី មឹលីសាក្រូនីន មន្ដ្រីផ្នែកទំនាក់ទំនង និងធនធានរបស់អង្គការលំនៅ
ដ្ឋានសម្រាប់មនុស្សធម៌កម្ពុជាមានប្រសាសន៍ថា នេះជាដំណើរទស្សនកិច្ចរបស់
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩នេះសម្រាប់មនុស្សធម៌ជាលក្ខណៈ
ពិសេសនៅក្នុងតំបន់អាស៊ី ។

"ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨៤មក អតីតប្រធានាធិបតីសហរដ្ឋអាមេរិក
បានចំណាយពេលមួយសប្ដាហ៍ដោយធ្វើការដោយស្ម័គ្រចិត្តជាមួយអង្គការលំនៅ
ដ្ឋានសម្រាប់មនុស្សធម៌ នៅកន្លែងណាមួយក្នុងពិភពលោក។ ហើយឆ្នាំនេះមាន
លក្ខណៈពិសេស ពីព្រោះពួកគាត់នឹងធ្វើគម្រោងការងារ Jimmy និង Rosalin
Carter ក្នុងប្រទេសចំនួន៥ក្នុងពេលតែមួយ រាប់បញ្ចូលទាំងប្រទេសកម្ពុជាផង
ដែរ ។ ដូច្នេះគាត់មកមើលអ្នកស្ម័គ្រចិត្ត ជួបជាមួយប្រជាជនដែលជាម្ចាស់ផ្ទះ
និងដើរមើលទីតាំងសាងសង់ផ្ទះនៅឧដុង្គ។

ការមកកាន់ប្រទេសកម្ពុជានេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេលមួយ
សប្ដាហ៍ដោយរាប់ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ខែតុលា នៅក្នុងបណ្ដាប្រ-
ទេសចំនួន៥នៅតាមដងទន្លេមេគង្គ។អតីតប្រធានាធិបតីសហរដ្ឋអាមេរិកនិងជា
ជ័យលាភីរង្វាន់ណូបែលសន្ដិភាព លោកJimmy Carterនិងភរិយារបស់លោកគឺ
លោកRosalinធ្វើទស្សនកិច្ចក្នុងក្របខ័ណ្ឌនៃគម្រោងការងារJimmyនិងRosalin
Carter ដែលជាគម្រោងសាងសង់លំនៅដ្ឋានសម្រាប់ជនក្រីក្រ។

នៅក្នុងប្រទេសទាំង៥នេះ ដែលរួមមានប្រទេសកម្ពុជា វៀតណាម ឡាវ ប្រទេស
ថៃនិងប្រទេសចិន លោក Jimmy Carter និងភរិយារបស់លោក រួមជាមួយ និង
អ្នកស្ម័គ្រចិត្តដែលធ្វើការអង្គការលំនៅដ្ឋានសម្រាប់មនុស្សធម៌ ចំនួន៣.០០០
នាក់នឹងសាងសង់និងជួសជុលផ្ទះចំនួន១៦៦ខ្នងសម្រាប់គ្រួសារទីទ័លក្រដោយ
រាប់បញ្ចូលផ្ទះសង់ថ្មីចំនួន២១នៅកម្ពុជាផងដែរ។ ប៉ុន្ដែប្រជាពលរដ្ឋដែលទទួល
ជំនួយទាំងនោះត្រូវធ្វើការសងរម្លស់ទៅកាន់អង្គការលំនៅដ្ឋានវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការលំនៅដ្ឋាន សម្រាប់មនុស្សធម៌
កម្ពុជាបានឲ្យដឹងថា ជិត១ភាគ៥ នៃប្រជាពលរដ្ឋក្នុងតំបន់អាងទន្លេមេគង្គរស់
នៅក្នុងភាពក្រីក្រ។

អតីតប្រធានាធិបតី Jimmy Carter មានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌
មានថា "នៅក្នុងតំបន់មួយ របស់ពិភពលោកដែលប្រជាពលរដ្ឋរស់នៅក្នុងលក្ខ
ខណ្ឌដ៏គួរឲ្យអាណិតនោះ យើងមានឱកាសជួយក្រុមគ្រួសារទាំងនោះដើម្បីធ្វើ
ឲ្យផ្ទះសម្បែងរបស់ពួកគេប្រសើរឡើង "។

លោក Jimmy Carterបានជាប់ឆ្នោតជាប្រធានាធិបតីទី៣៩ របស់សហរដ្ឋអា-
មេរិកនៅឆ្នាំ១៩៧៧ ហើយបានដឹកនាំសហរដ្ឋអាមេរិកចំនួន៤ឆ្នាំគឺមួយអា-
ណត្តិគត់រហូតដល់ឆ្នាំ១៩៨១។អាណត្តិរបស់លោកបានត្រូវបានកត់សម្គាល់
តាមរយៈជោគជ័យដ៏ធំធេងក្នុងវិស័យនយោបាយក្រៅប្រទេស។

អង្គការលំនៅដ្ឋានសម្រាប់មនុស្សធម៌កម្ពុជា Habitat for Humanity
Cambodia គឺជាផ្នែកមួយរបស់អង្គការលំនៅដ្ឋានសម្រាប់មនុស្សធម៌អន្ដរជាតិ
Habitat for Humanity International មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ជារៀងរាល់ឆ្នាំ គឺជាង ២៦ឆ្នាំមកហើយ លោក Jimmy Carter រួមវិភាគទាន
ផ្នែកមនុស្សធម៌នៅក្នុងពិភពលោកជាមួយ និង អង្គការលំនៅដ្ឋានសម្រាប់
មនុស្សធម៌។

លោក ជូណាថាន់ រ៉ិចហ្វត នាយកប្រតិបត្តិរបស់អង្គការលំនៅដ្ឋានសម្រាប់
មនុស្សធម៌មានប្រសាសន៍ថា ជម្រកត្រឹមត្រូវជួយប្តូរជីវភាព និងសហគមន៍ទាំង
មូលរបស់ប្រជាជន។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG