ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍តម្កល់សាលក្រមតុលាការក្រុងអំពី បណ្តឹងលោកហ៊ុនសែនប្តឹងលោកស្រី មួរសុខហួរ


ដើម្បីស្តាប់ព័ត៌មាននេះ

សាលាឧទ្ធរណ៍តម្កល់សាលដីការបស់តុលាការក្រុងលើករណីលោកស្រីមួរ សុខ
ហួរ ឱ្យនៅដដែលពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

សាលាឧទ្ធរណ៍របស់ប្រទេសកម្ពុជានៅថ្ងៃពុធនេះបានសម្រេចសាលដីការបស់
តុលាការទីក្រុងភ្នំពេញឲ្យនៅដដែលលើករណីលោកស្រីមួរ សុខហួរ អ្នកតំណាង
រាស្រ្តគណបក្សសម រង្ស៊ី ពីបទជាប់ពាក់ព័ន្ធថា បានបរិហារកេរ្តិ៍លោកនាយករដ្ឋ
មន្រ្តីហ៊ុន សែន។

កាលពីថ្ងៃទី៤ខែសីហាកន្លងទៅនេះ តុលាការក្រុងភ្នំពេញបានសម្រេចឲ្យលោក
ស្រីមួរ សុខហួរ អាយុ៥៥ឆ្នាំ អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ឲ្យបង់ប្រាក់
ពិន័យប្រមាណ ៤.០០០ដុល្លារសហរដ្ឋអាមេរិកពីបទថា បានបរិហារកេរ្តិ៍លោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន តាមមាត្រា៦៣ថ្មីនៃច្បាប់ស្តីពីការធ្វើវិសោធនកម្ម
មាត្រា៦៣ថ្មីនៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ហើយក្រោយមកលោកស្រីមួរ សុខ
ហួរ បានប្តឹងសាទុក្ខទៅសាលាឧទ្ធរណ៍។

លោក សេង ស៊ីវុត្ថា ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានប្រកាស
តម្កល់សាលដីការបស់តុលាការក្រុងភ្នំពេញលើករណីលោកស្រីមួរ សុខហួរ ឲ្យ
នៅដដែលតែប្រកាសបើកផ្លូវឲ្យលោកស្រីមួរ សុខហួរ ប្តឹងទាស់ទៅតុលាការ
កំពូលបន្តទៀត។

បន្ទាប់ពីប្រកាសសាលក្រមចប់ លោកស្រីមួរ សុខហួរ បានឈរសម្លឹងមុខប្រ-
ធានអង្គជំនុំជម្រះនៃសាលាឧទ្ធរណ៍នៅក្នុងរង្វង់ក្រចកសេះ ហើយក្រោយមក
លោកស្រីបានថែ្លងបា្រប់ក្រុមអ្នកកាសែតនៅក្រៅបន្ទប់សវនាការថា ការសម្រេច
របស់តុលាការនេះគឺទៅតាមសម្ពាធនយោបាយ។

"ជាសេចក្តីសម្រេចមួយ ដែលលោកបានសម្រេចដោយមិនផ្តល់នូវឱកាសឲ្យប្រ-
ព័ន្ធយុត្តិធម៌ខ្មែរយើង ដែលប្រជាពលរដ្ឋព្រមទាំងអន្តរជាតិយល់ឃើញថា ជា
ប្រព័ន្ធយុត្តិធម៌មួយដែលពោរពេញដោយភាពនយោបាយការគាបសង្កត់"។

ផ្ទុយពីការលើកឡើងរបស់លោកស្រីមួរ សុខហួរ លោកគី តិច មេធាវីរបស់រដ្ឋាភិ
បាលនិយាយថា ការប្រកាសសាលក្រមនៅថ្ងៃនេះ គឺលោកអាចទទួលយកបាន
ហើយលោកសូមស្វាគមន៍ ប្រសិនណាបើលោកស្រី មួរ សុខហួរ ប្តឹងទាស់ទៅ
តុលាការកំពូលបន្តទៀត ។

"ការសម្រេចតាមគតិច្បាប់ គឺត្រឹមត្រូវអស់ហើយ គឺគេអនុវត្តត្រឹមត្រូវរបស់គេ
ហើយជាពិសេសគឺពីរសាលាហើយ ដែលសមេ្រចសេចក្តីហ្នឹងមិនខុសគ្នាទេគឺ
ដូចគ្នា។ អញ្ចឹងចំពោះខ្ញុំ ខ្ញុំគិតថា វាមានយុត្តិធម៌សម្រាប់សម្តេចហ៊ុន សែន"។

ចំណែកលោក ចាន់ សាវ៉េត មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្ស
ADHOC វិញ បានបញ្ជាក់ថា តុលាការទាំងពីរថ្នាក់នៅក្នុងប្រទេសកម្ពុជាពុំបាន
ផ្តល់ឱកាសធ្វើការស៊ើបអង្កេតស្រាវជ្រាវជុំវិញបញ្ហាបណ្តឹងលោកស្រី មួរ សុខ
ហួរ ទេ ។

លោកបានមានប្រសាសន៍ថា សហគមន៍អន្តរជាតិនឹងមើលឃើញថា ប្រព័ន្ធ
តុលាការខ្មែរ ហាក់បីដូចជាមិនឯករាជ្យដោយសារតែមានការលូកលាន់យ៉ាង
ច្រើនពីអាជ្ញាធរនីតិប្រតិបត្តិ។

"ពាក់ព័ន្ធជាមួយបណ្តឹងសាលាឧទ្ធរណ៍ត្រូវតែធ្វើការស៊ើបអង្កេតឲ្យលើសពីអ្វី
ដែលសាលាដំបូងបានធ្វើ ហើយបើសិនសាលាដំបូងបានធ្វើប៉ុណ្ណា សាលា
ឧទ្ធរណ៍សម្រេចប៉ុណ្ណឹង មានន័យថា ប្តឹងឧទ្ធរណ៍វាមិនខុសគ្នាពីសាលាដំបូង
មិនអញ្ចឹង"។

នៅក្នុងបន្ទប់សវនាការនៃសាលាឧទ្ធរណ៍ លោកស្រីមួរ សុខហួរ ពុំបានឆ្លើយ
ទៅនឹងសំណួរអ្វីទាំងអស់តាមការសាកសួររបស់លោក សេង ស៊ីវុត្ថា ប្រធាន
ជំនុំជម្រះនៃសាលាឧទ្ធរណ៍ ដោយសារតែលោកស្រីគ្មាន មេធាវីការពារផ្ទាល់
ខ្លួន។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG