តុលាការខេត្តសៀមរាប
បានផ្តន្ទាទោសអ្នកភូមិពីរនាក់ឲ្យជាប់ពន្ធនាគារចំនួន
១ឆ្នាំ
នៅថ្ងៃ អង្គារនេះ។
អ្នកភូមិទាំងពីរត្រូវចាប់ខ្លួនក្នុងទំនាស់ដីធ្លីមួយនៅក្នុង
ស្រុកជីក្រែង។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
លោកឆេង
សាវឿន អាយុ២៨ឆ្នាំ និងលោកចាន់
នន អាយុ២២ឆ្នាំ ត្រូវតុលាការ
ខេត្តសៀមរាប
សម្រេចផ្ដន្ទាទោស នៅថ្ងៃអង្គារនេះ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ
ចំនួន១ឆ្នាំ
និងពិន័យជាប្រាក់ម្នាក់ៗចំនួន១,៥លានរៀល។
ប្រជាពលរដ្ឋទាំងពីរ
ជាប់ចោទពីបទបង្ករបួសស្នាមលើអ្នកភូមិចំនួន២នាក់ផ្សេងទៀតនៅក្នុងទំនាស់ដី
ធ្លីដ៏តានតឹងមួយរវាងប្រជាជនមកពីឃុំចំនួន២ គឺឃុំជីក្រែង និង ឃុំអន្លង់សំណ
ក្នុងស្រុកជីក្រែង
កាលពីខែមិនាកន្លងទៅ។
លោកចៅក្រមសួស
ឡា ប្រធានជំនុំជម្រះរបស់សាលាដំបូង
មានប្រសាសាន៍
ថា តុលាការមានភស្ដុតាងគ្រប់គ្រាន់នៅក្នុងការដាក់ពិរុទ្ធជនជាប់ចោទទាំងពីរ។
“គាត់
មានភស្ដុតាង និងសាក្សី
ព្រមទាំងគាត់ខ្លួនគាត់ក៏បានសារភាពហើយ
ដែរ។ ប៉ុន្ដែពេលសវនាការ គាត់បានបដិសេធ។
ប៉ុន្ដែចម្លើយបដិសេធរបស់គាត់
មិនមានភស្ដុតាងផ្ទុយពីមុនទេ
"។
អ្នកភូមិមកពីឃុំទាំងពីរបានឈ្លោះប្រកែកដណ្ដើមគ្នាកាន់កាប់ដីស្រែប្រាំងចំនួន
៤៧៥ហិចតា
ចាប់តាំងពីឆ្នាំ២០០៥មកម៉្លេះ
មុនឈានដល់ការផ្ទុះកំហឹង
ហិង្សា
ដាក់គ្នា កាលពី៧
ខែមុននេះ ។ ហើយក្រោយមកក្រុមប្រដាប់អាវុធបានអន្ដរា-
គមន៍និងបានបាញ់ឲ្យប្រជាជនចំនួន៤នាក់រងរបួស
ក្នុងនោះ ៣នាក់របួសធ្ងន់។
គូទំនាស់ចំនួន៩នាក់ត្រូវចាប់ខ្លួន
និងចោទប្រកាន់ពីបទបង្ករបួសស្នាម
និង បទ
ប្លន់ទាក់ទិនទៅនឹង
ការបាត់ស្រូវចំនួន៦០បាវ។
ក៏ប៉ុន្ដែក្រោយពីបើកសវនាការ
កាលពីសប្ដាហ៍មុន
នៅព្រឹកមិញនេះ
តុលាការខេត្តសៀមរាបបានសម្រេចលើក
លែងការចោទប្រកាន់ពីបទប្លន់និងសម្រេចលើកលែងការចោទប្រកាន់ប្រជាជន
ចំនួន៧នាក់
និងបានដោះលែងឲ្យមានសេរីភាពឡើងវីញ
ដោយសារតុលាការ
មិនមានភស្ដុតាងគ្រប់គ្រាន់។
លោកមេធាវី
កៅ ស៊ូផា មានប្រសាសន៍ថា
ការដាក់ទោសនេះអាចទទួលយក
បាន
ហើយបានផ្ដល់
យុត្តិធម៌មួយផ្នែកដល់កូនក្ដីរបស់លោកដែរ។
“បានផ្ដល់យុត្តិធម៌ខ្លះ
មិនទាំងអស់ពេកទេ ទៅលើកូនក្ដីរបស់ខ្ញុំ
ពីព្រោះថា កូន
ក្ដីរបស់ខ្ញុំត្រូវអាជ្ញាធរ
សមត្ថកិច្ច នៅស្រុកជីក្រែងហ្នឹង
គាត់បានលាបពណ៌ បិទ
បាំងកំហុសរបស់ខ្លួន
ខំកែច្នៃសំណុំរឿង
ដើម្បីទម្លាក់កំហុសដល់ប្រជាពលរដ្ឋ
ដែលស្លូតត្រង់
ហើយក្រីក្រដើម្បីកុំឲ្យគ្នាមានឱកាសរួចចេញ
"។
លោកសួស
ណារិន អ្នកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស
អាដហុក
មិនហ៊ានអត្ថាធិប្បាយច្រើនទេ ក៏ប៉ុន្ដែលោកគិតថា
តុលាការបានដោះលែង
ប្រពលរដ្ឋចំនួន៧នាក់ឲ្យមានសេរីភាពឡើងវិញនេះគឺជាជោគជ័យមួយផ្នែកដែរ
សម្រាប់ប្រជាជន។
នៅក្នុងពេលនេះលោកមេធាវី
កៅ ស៊ូផា នៅមិនទាន់ច្បាស់នៅឡើយទេថា
តើ
កូនក្ដីរបស់លោកត្រូវប្ដឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចដាក់ទោសពួកគេឲ្យ
ជាប់គុកចំនួន១ឆ្នាំក្នុងម្នាក់ៗរបស់
តុលាការខេត្តសៀមរាប ឬយ៉ាងណា។
យ៉ាង
ណាក៏ដោយ នៅសល់តែប្រមាណជា៥ខែទៀត
ប៉ុណ្ណោះ គិតចាប់តាំងពីថ្ងៃចាប់
ខ្លួន
ជនជាប់ចោទទាំងពីរនឹងត្រូវផុតរយៈពេលឃុំខ្លួន។
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕