ដើម្បីស្តាប់ព័ត៌មាននេះ
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន
បានណែនាំឱ្យកងកម្លាំងសន្តិសុខការពារសន្តិ
សុខសម្រាប់ព្រះរាជ
ពិធីបុណ្យប្រណាំងទូកឱ្យបានល្អ។
លោក ជន សក្តា សូមជូនសេចក្តីពិស្តារអំពីព័ត៌មាននេះ៖
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន នៅថ្ងៃអង្គារនេះបានបញ្ជាឱ្យកងកម្លាំងសន្តិសុខ
ទាំងអស់ចាត់វិធានការការពារសន្តិសុខ និង សណ្តាប់ធ្នាប់សម្រាប់ព្រះរាជពិធី
បុណ្យប្រណាំងទូកនៅសប្តាហ៍ក្រោយនេះ ដែលមនុស្សជាង៥លាននាក់នឹងមក
ចូលរួមទស្សនា។
ពិធីបុណ្យប្រណាំងទូកនេះ
នឹងត្រូវធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅ
មុខព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញ
ដែលជាទីប្រសព្វនៃទន្លេសាប
និងទន្លេ
មេគង្គ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែវិច្ឆិកា
ដើម្បីរំឭកដល់ជ័យជំនះរបស់កងទ័ព
ជើងទឹកខ្មែរលើកងទ័ពចាមនិងដើម្បីដឹងគុណដល់ព្រះគង្គានិងព្រះធរណីដែល
បាននាំ
យកដីដ៏មានជីរជាតិសម្រាប់វិស័យកសិកម្មរបស់ប្រទេសកម្ពុជា។
ក្រុមអាជ្ញាធរទីក្រុងភ្នំពេញបានប៉ាន់ប្រមាណថា
មនុស្សចំនួនជាង៥លាននាក់
នឹងមកទស្សនាព្រះរាជពិធីបុណ្យប្រណាំងទូកនេះ។
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រថា
សុវត្ថិ
ភាពនៅក្នុងទីក្រុងភ្នំពេញ ត្រូវតែការពារឱ្យបាននិងកងកម្លាំងប្រដាប់អាវុធត្រូវ
ខិតខំការពារប្រជាពលរដ្ឋរបស់យើងក្នុងការកម្សាន្តសម្បាយនេះ។
"ខ្ញុំសុំអំពាវនាវដល់កម្លាំងអាជ្ញាធរដែនដីនៅក្នុងរាជធានីភ្នំពេញរបស់យើងនិង
ខេត្តនៅជុំវិញរាជធានីភ្នំពេញផ្តល់សុវត្ថិភាពដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋ។
បណ្តាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ត្រូវតែការពារសុវត្ថិភាពនៅក្នុង
ទីក្រុងនេះឱ្យបាន។ពិធីបុណ្យអុំទូក
ប្រជាពលរដ្ឋពីជនបទចូលមកក្នុងទីក្រុង
ណែនទាំងអស់"។
កាលពីឆ្នាំមុន
មនុស្សប្រមាណ៥លាននាក់ពីទូទាំងប្រទេស
បានចូលមកទីក្រុង
ភ្នំពេញ
ដើម្បីទស្សនាព្រះរាជពិធីបុណ្យប្រណាំងទូកនេះ។
លោកនាយករដ្ឋមន្ត្រី
ហ៊ុន
សែនបានថ្លែងថា
ចំនួនមនុស្សនៅក្នុងឆ្នាំនេះនឹងកើន
លើសឆ្នាំមុន។
យោងតាមរបាយការណ៍
ទូកចំនួនជាង៣០០នឹងចូលរួមប្រណាំងនៅក្នុងព្រះរាជ
ពិធីបុណ្យនេះ។
យោងតាមរបាយការណ៍
កងកម្លាំងសន្តិសុខចំនួន៦.៥៣០នាក់
ដែលរួមមាន
កម្លាំងប៉ូលិស
និងកងរាជអាវុធហត្ថ
នឹងត្រូវបានដាក់ពង្រាយនៅទីក្រុងភ្នំពេញ
ដើម្បីថែរក្សាសន្តិសុខ
និង សណ្តាប់ធ្នាប់នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃ
អាទិត្យខាងមុខនេះ។
លោកឧត្តមសេនីយ៍ត្រីទូច
ណារ៉ុថ ស្នងការប៉ូលិសក្រុងភ្នំពេញ
បានបញ្ជាក់ថា
យើងមានកងកម្លាំងប៉ូលិស
និងកងរាជអាវុធហត្ថគ្រប់គ្រាន់
ដើម្បីការពារសន្តិ
សុខនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។
"យើងបានរៀបចំកម្លាំងត្រៀមល្បាតអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅពេលប្រ-
ជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ។
ទីមួយយើងទប់ស្កាត់បទល្មើស។
ទីពីរ យើង
បង្ការការកកស្ទះចរាចរណ៍
ឬគ្រោះថ្នាក់ចរាចរណ៍"។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា
កាលពីឆ្នាំមុន ករណីចោរឆក់
ចោរលូក
ហោប៉ៅ និងករណីបាត់កូន
គឺជាបញ្ហាដែលយើងត្រូវតែព្យាយាមបញ្ចប់នៅក្នុង
ឆ្នាំនេះ។លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការ
ប្រុងប្រយ័ត្នលើបញ្ហាអនាម័យ
បញ្ហាឆ្លងជំងឺគ្រុនផ្តាសាយប្រភេទ H1N1 ដែល
បានសម្លាប់មនុស្សចំនួន៣នាក់
និងមនុស្សជាង១០០នាក់ផ្សេងទៀត
បានឆ្លង
មេរោគនេះ និងបញ្ហាចម្លងជំងឺ
AIDs។
រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕