ដើម្បីស្តាប់ព័ត៌មាននេះ
ប្រទេសកម្ពុជានឹងមិនធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីThaksinនៅពេលដែល
លោកស្នាក់នៅក្នុងទឹកដីកម្ពុជានោះទេ។
លោក ជន សក្តា សូមជូនព័ត៌មានពិស្តារដូចតទៅ៖
ប្រទេសកម្ពុជាបានប្រកាសនៅថ្ងៃសុក្រនេះថា
រដ្ឋាភិបាលទីក្រុងភ្នំពេញនឹងមិន
ធ្វើបត្យាប័នលោកអតីតនាយករដ្ឋមន្ត្រីថៃ Thaksin
Shinawatra ទៅកាន់ប្រ-
ទេសថៃវិញទេ
បើលោកបានតាំងជម្រកនៅក្នុងប្រទេសកម្ពុជានោះ ។ ការប្រ-
កាសនេះបន្ថែមទៅលើការតម្លើងសង្គ្រាមពាក្យសម្តីរវាងទីក្រុងភ្នំពេញនិងទីក្រុង
បាងកក។
ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថៃ Abhisit
Vejjajiva
បាននិយាយកាលពីថៃ្ងព្រហស្បតិ៍ថា រដ្ឋាភិបាលថៃនឹងស្វះស្វែងរកការធ្វើបត្យា
ប័នលោក Thaksin
Shinawatra បើលោកបានជ្រកកោននៅប្រទេសកម្ពុជា
និងបានស្តីបន្ទោសលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនចំពោះការផ្តល់ជម្រកដល់
លោកThaksin ។
'សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា
សូមប្រកាសយ៉ាងម៉ឺង
ម៉ាត់នូវជំហររបស់ខ្លួនថា
កម្ពុជានឹងមិនធ្វើបត្យាប័នតាមសំណើជាយថា ហេតុ
ណាមួយរបស់រដ្ឋាភិបាលថៃក្នុងករណី ដែលឯកឧត្តមអតីតនាយករដ្ឋមន្ត្រីថៃ
Thaksin សម្រេចចិត្តមកស្នាក់នៅក្នុងទឹកដីកម្ពុជា'។
លោក Thaksin ត្រូវបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារមិនបង្ហូរឈាម
មួយកាលពីឆ្នាំ២០០៦និងបន្តរស់នៅនីរទេសខ្លួននៅ Dubai បន្ទាប់ពីលោក
បានរត់គេចចេញពីការជាប់ពន្ធនាគារចំនួន២ឆ្នាំអំពីអំពើពុក
រលួយកាលពីឆ្នាំ
មុន។
លោកផៃ
ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាន
ថ្លែងយ៉ាងដូច្នេះថា "រដ្ឋាភិបាលកម្ពុជាស្វាគមន៍រាល់ការសម្រេចរបស់អតីតនា-
យករដ្ឋមន្ត្រីThaksinអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា
ហើយក្នុងជំហរនេះ
កម្ពុជានឹងមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចស្វាគមន៍ អតីតនាយករដ្ឋមន្ត្រី
Thaksin ដែលធ្លាក់ពីអំណាចដោយសាររដ្ឋប្រហារ។
យើងមានសិទ្ធិគ្រប់គ្រាន់
ក្នុងការមិនធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រី Thaksin ទៅប្រទេសថៃ
តាមការ
ទាមទារជាយថាហេតុណាមួយ"។
សេចក្តីថ្លែងការណ៍នេះបានពន្យល់ថា
យោងតាមប្រការ៣
នៃសន្ធិសញ្ញាស្តីពី
ការធ្វើបត្យាប័នរវាងប្រទេសកម្ពុជា
និងប្រទេសថៃនៅថ្ងៃទី១៧
ខែកក្កដា ឆ្នាំ
១៩៩៩ បានថែ្លងថា
ភាគីទទួលសំណើមានមូលដ្ឋានបដិសេធ
ដាច់ខាតក្នុង
ការធ្វើបត្យាប័នក្នុងករណីដូចជាបទល្មើសនយោបាយ និង គោលបំណងប្រ-
ឆាំងប្រើនីតិវិធីព្រហ្មទណ្ឌ
ឬអនុវត្តទណ្ឌកម្មទៅលើបុគ្គលដែលត្រូវបានចោទ
ប្តឹង
ដោយមូលហេតុពូជសាសន៍ សាសនា
សញ្ជាតិ ឬទស្សនៈនយោបាយ
របស់បុគ្គលនោះ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា
ចំណុចទាំង២នេះ
រដ្ឋាភិបាលកម្ពុជាមាន
សិទ្ធិបកស្រាយថា
ករណីលោក Thaksin ជាករណីនយោបាយ
ឬ មិនមែនជា
ករណីនយោបាយ។
កាលពីថ្ងៃពុធ
ក្រោយពីបានជួបជាមួយលោកអតីតនាយករដ្ឋមន្ត្រី Chavalit
Yongchaiyudh ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោកThaksinនោះ លោក
នាយករដ្ឋមន្ត្រីហ៊ុន
សែនបានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិថា
លោកThaksin
ជាជនរងគ្រោះនយោបាយ
ហើយលោកបានរៀបចំគេហដ្ឋានមួយដែលលោក
Thaksin អាចមកស្នាក់នៅពេលណាក៏បាន។
លោកនាយករដ្ឋមន្ត្រីថៃ Abhisit
Vejjajiva បានបញ្ជាក់ថា បើប្រទេសកម្ពុជា
មិនបានអនុវត្តតាមសន្ធិសញ្ញាស្តីពីបត្យាប័ននេះទេ
នោះនឹងកើតមានរឿងមួយ
ផ្សេងៗទៀត។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា
ការអនុញ្ញាតឱ្យលោកថាក់ ស៊ីនបានស្នាក់
នៅក្នុងប្រទេសកម្ពុជាគឺជាកាយវិការប្រកបដោយគុណធម៌ក្នុងនាមលោកនាយក
រដ្ឋមន្ត្រីហ៊ុន
សែន និងលោកThaksinជាមិត្តភក្តិចាស់
ដែលត្រូវជួយគ្នាក្នុងគ្រា
លំបាក
ហើយឥរិយាបថប្រកបដោយសីលធម៌នេះ
មិនមានន័យថា
ការលូកដៃ
ចូលកិច្ចការផ្ទៃក្នុងរបស់ថៃទេ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា
រដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរឥត
ងាករេ
ក្នុងការរក្សាចំណងមិត្តភាព
និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ
រវាងប្រទេសកម្ពុជា
និងប្រទេសថៃ។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអា-
ស៊ាននៅហួរហ៊ីន
ប្រទេសថៃ នៅថ្ងៃសុក្រនេះ
ជាកន្លែងដែលលោកនឹងជួប
ពិភាក្សាជាមួយសមភាគីថៃ Abhisit
Vejjajiva ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕