ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតីកូរ៉េខាងត្បូង គ្រោងមកទស្សនកិច្ចកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងនឹងមកបំពេញទស្សន កិច្ចប្រទេសកម្ពុជានៅ
សបា្តហ៍ក្រោយនេះ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

លោកប្រធានាធិបតីកូរ៉ខាងត្បូង លី ម្យុងបាក់( Lee Myung Bak )គ្រោងនឹង
មកទស្សនកិច្ចជាផ្លូវការ ចំនួន២ថ្ងៃនៅក្នុងប្រទេសកម្ពុជា នៅសប្តាហ៍ក្រោយ
នេះតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីហ៊ុន សែន នេះបើយោងតាមសេចក្តី
ប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញផ្សាយកាលពីថ្ងៃព្រ-
ហស្បតិ៍នេះ ។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា លោក
Lee នឹងមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ហើយលោកគ្រោង នឹងចូលគ្រាបបង្គំគាល់ព្រះករុណាសម្តេចបរមនាថ នរោត្តម សីហមុនី លោក
ជា ស៊ីម ប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា ហើយលោកLee
គ្រោងនឹងមានជំនួបដោយឡែកមួយជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
នៅក្នុងជំនួបកំពូលទ្វេភាគីផងដែរ ។

លោកកុយ គួង បានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចរបស់លោក ប្រធានាធិ-
បតីកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជាលើកនេះ គឺធ្វើឡើងជាលើកទី២ហើយ
បន្ទាប់ពីលោក រ៉ូមូ យន់ អតិតប្រធានាធិបតីកូរ៉េខាងត្បូង ដែលបានស្លាប់បាត់
បង់ជីវិតដោយសារតែការធ្វើអត្តឃាដ។

លោក កុយ គួង បានហៅទំនាក់ទំនងរវាងប្រទេសកម្ពុជា និង ប្រទេសកូរ៉េខាង
ត្បូងថា ទទួលបានលទ្ធផលល្អប្រសើរលើគ្រប់វិស័យទាំងអស់ ទាំងនយោបាយ
និងសេដ្ឋកិច្ច។

"ដំណើទស្សនកិច្ចរបស់ឯកឧត្តមលីម្យុងបាក់ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ
នេះគឺថា សំខាន់ដើម្បីពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យរវាងទំនាក់ទំនងកម្ពុជា និងកូរ៉េ មានន័យថា កិច្ចសហប្រតិបត្តិការទំនាក់
ទំនងទ្វេភាគី"។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា
លោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងលោកលី ម្យុងបាក់ នឹងធ្វើជាសាក្សីនៅក្នុង
ពិធីចុះហត្ថលេខលើកិច្ចព្រមព្រៀងចំនួនពីរ ដែលចុះហត្ថលេខា ដោយលោក
ឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក
យូ ម្យុងវ៉ាន រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ លើកិច្ចព្រមព្រៀងស្តីអំពីបត្យាប័ន
និងកិច្ចព្រមព្រៀងក្រមខណ្ឌស្តីអំពីហិរញ្ញប្បទាន ឥទាន មូលនិធិ នៃកិច្ចសហ
ប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០០៩ និងឆ្នាំ ២០១២។

ប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូងនៅក្នុងអំឡុងទស្សនកិច្ចរបស់លោក
Lee និងមានចុះហត្ថលេខាលើឯកសារចំនួន៥ផ្សេងទៀត ដែលរួមមានកិច្ច
ព្រមព្រៀងស្តីអំពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម
នៃសាធារណរដ្ឋកូរ៉េ និងសភាពាណិជ្ជកម្មកម្ពុជា ។ កិច្ចព្រមព្រៀងស្តីអំពីការ
សហការផលិតកម្មកម្មវិធី ផ្សព្វផ្សាយអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី
កិច្ចសហប្រតិបត្តិការ លើការរុករករ៉ែរួមគ្នាអនុស្សរណៈយោគយល់គ្នាស្តីអំពី
កិច្ចសហប្រតិបត្តិការព្រៃឈើ វិនិយោគក្នុងការដាំព្រៃឈើ និង ការប្រែប្រួល
អាកាសធាតុ។

រាយការណ៍ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG