ដើម្បីស្តាប់ព័ត៌មាននេះ
រដ្ឋសភាបានអនុម័តច្បាប់ក្រមព្រហ្មទណ្ឌ
ដែលគណបក្សប្រឆាំង
និង អង្គការ
សង្គមស៊ីវិលបានរិះគន់ថា បានបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលធានា
ដោយរដ្ឋធម្មនុញ្ញ។
រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ក្រមព្រហ្មទណ្ឌថ្មីហើយ នៅថ្ងៃច័ន្ទនេះ ដែល
ក្រុមអ្នករិះគន់បាននិយាយថា
មាត្រាមួយចំនួនបានបំផ្លាញដល់សិទ្ធិសេរីភាព
នៃការបញ្ចេញមតិ
ការធ្វើបាតុកម្ម និងការជួបប្រជុំ។
សមាជិកសភាចំនួន ៩៩រូបនៃសមាជិកវត្តមានចំនួន ១០២រូប
បានបោះឆ្នោត
អនុម័តច្បាប់ក្រមព្រហ្មទណ្ឌថ្មីដែលមាន៦៧២មាត្រា បន្ទាប់ពីបានពិភាក្សាអស់
រយៈពេល៨ថ្ងៃកន្លងមកនេះ។
លោកអង្គ វង្សវឌ្ឍនា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
បានថ្លែងប្រាប់សម័យប្រជុំសភា
បន្ទាប់ពីការអនុម័ថា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលរដ្ឋសភាបានអនុម័តច្បាប់
ក្រមព្រហ្មទណ្ឌសម្រាប់ប្រទេសកម្ពុជា
ទ្រទ្រង់ដំណើរការនីតិរដ្ឋ។
"ការអនុម័តក្រមព្រហ្មទណ្ឌថ្មីនេះគឺជាការបង្ហាញនូវការប្តេជ្ញាចិត្តប្រកបដោយ
ឆន្ទៈមុះមុតរបស់រដ្ឋាភិបាលក្នុងការកសាងក្របខណ្ឌច្បាប់ឱ្យបានរឹងមាំនិងគ្រប់
ជ្រុងជ្រោយដើម្បីជាមូលដ្ឋានគ្រឹះនៃនីតិរដ្ឋរបស់ប្រទេសយើង”។
លោក
យឹម សុវណ្ណ តំណាងរាស្ត្រ
និងជាអ្នកនាំពាក្យគណបក្សសម
រង្សី បាន
ថ្លែងប្រាប់សម័យប្រជុំសភាថា
ច្បាប់ក្រមព្រហ្មទណ្ឌថ្មីនេះនឹងចូលរួមការអនុវត្ត
នីតិរដ្ឋការពារលទ្ធិប្រជាធិបតេយ្យ
និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ បើទោះ
ជាតំណាងរាស្ត្រគណបក្ស សម
រង្សី នៅតែព្រួយបារម្ភចំពោះមាត្រាមួយចំនួន
ដែលប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ
និងការជួបប្រជុំក៏ដោយ។
"តំណាងរាស្ត្រគណបក្ស
សម រង្សី
យើងខ្ញុំសូមធ្វើការគាំទ្រទាំងស្រុងចំពោះ
ក្រមព្រហ្មទណ្ឌដែលយើងខ្ញុំ
និង អង្គសភាទាំងមូលយល់ឃើញថា
ជាច្បាប់
មួយដ៏មានសារៈសំខាន់
ហើយជាច្បាប់ដែលដកហូតសិទ្ធិជនល្មើស ដែល
បានប្រព្រឹត្តបទឧក្រិដ្ឋគ្រប់ជាន់ថ្នាក់។
ក៏ប៉ុន្តែយើងខ្ញុំនៅតែមានការព្រួយបារម្ភ
ចំពោះមាត្រា ដែលទាក់ទងនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និង ការជួប
ប្រជុំ"។
លោក
កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស
ដែលតំណាងរាស្រ្តទាំង៣រូប
របស់លោកមិនបានបោះឆ្នោតគាំទ្រការអនុមត័ច្បាប់នេះ
បានថ្លែងថា៖
“ច្បាប់ក្រមព្រហ្មទណ្ឌដែលរដ្ឋសភាទើបបានអនុម័តថ្ងៃនេះគឺជាអាវុធមុខពីរ៖ទី
មួយហេតុផលល្អគឺអាចទប់ស្កាត់បង្ក្រាប និង ផ្តន្ទាទោសដល់ជនល្មើស ដែល
បានប្រព្រឹត្តអំពើឧក្រិដ្ឋ
និងទីពីរហេតុផលមិនល្អគឺអាចប៉ះពាល់ដល់សិទ្ធិសេរី
ភាពសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរ ។ យើងគិតថា មានមាត្រាមួយចំនួនល្អ
ប៉ុន្តែមាត្រាមួយចំនួនទៀតអត់ល្អ។
អញ្ចឹង យើងមិនបោះឆ្នោតគាំទ្រច្បាប់ក្រម
ព្រហ្មទណ្ឌទាំងមូលទេ ។
មូលហេតុ
ដោយសារមាត្រាមួយចំនួនប៉ះពាល់ដល់
សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
ដូចជាចំណុចសំខាន់ គឺពាក់ព័ន្ធនឹងការបក
ស្រាយមិនច្បាស់លាស់នូវបទបរិហារកេរ្តិ៍
បទប្រមាថនិងបទញុះញ៉ង់ ពីព្រោះ
ក្នុងច្បាប់នេះ
មិនបានពន្យល់ឱ្យបានច្បាស់លាស់។
អញ្ចឹង វាអាចរងគ្រោះដល់
អ្នកទន់ខ្សោយនិងអ្នកនយោបាយប្រឆាំង"។
លោកសុខ ឦសាន សមាជិកសភាគណបក្សប្រជាជនកម្ពុជា
បានថ្លែងនៅ
ក្នុងសម័យប្រជុំសភាថា
ច្បាប់ក្រមព្រហ្មទណ្ឌថ្មី ដែលបានអនុម័តនេះ គឺជា
មោទនភាពរបស់ជាតិ
និងប្រជាពលរដ្ឋរបស់យើង។
"យើងមានក្តីសង្ឃឹមយ៉ាងមុតមាំថា
បទល្មើសធ្ងន់ធ្ងរផ្សេងៗ ដែលធ្លាប់កើត
ឡើងជាពិសេសបទល្មើស ដែលចេញអំពីការនិយាយបញ្ចេញមតិ ដោយគ្មាន
ព្រំដែន រំលោភទៅលើរដ្ឋធម្មនុញ្ញ
ការបញ្ចេញមតិដែលមានលក្ខណៈមិនពិត
ការបញ្ចេញមតិដោយបរិហារកេរ្តិ៍
និង ការបញ្ចេញមតិដោយមានអត្ថន័យញុះ
ញ៉ង់នឹងត្រូវលុបបំបាត់ជាមូលដ្ឋាន
ដោយឥទ្ធិពលនៃច្បាប់ក្រមព្រហ្មទណ្ឌ
នេះ"។
លោកសុខ សំអឿន
នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្សកម្ពុជា
បានបញ្ជាក់ថា
យើងមានការព្រួយបារម្ភចំពោះការចាប់ខ្លួនដោយភាពច្របូក
ច្របល់ដោយសារក្រមព្រហ្មទណ្ឌនេះ
និងតុលាការរបស់យើង មិនទាន់រឹងមាំ។
“យើងគ្រាន់តែផ្ញើការបារម្ភរបស់យើង ប៉ុន្តែបើសិនជាអង្គនីតិបញ្ញត្តិយល់ថា មិន
អ្វីទេ។
យើងចាំមើលការអនុវត្តច្បាប់ក្រមព្រហ្មទណ្ឌ
យ៉ាងម៉េច"។
ការអនុម័តច្បាប់ក្រមព្រហ្មទណ្ឌនេះធ្វើឱ្យប្រទេសកម្ពុជាមានក្រមមូលដ្ឋានចំនួន
៤
ដ៏មានសារៈសំខាន់សម្រាប់ទ្រទ្រង់ដំណើរការនីតិរដ្ឋគឺក្រមនីតិវិធីព្រហ្មទណ្ឌ
ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីរដ្ឋប្បវេណី
និងក្រមរដ្ឋប្បវេណី។
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ធ្លាប់បានថ្លែងថា
ការអនុម័តច្បាប់ក្រមព្រហ្ម
ទណ្ឌនេះនឹងនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ
ដែលកំពុងតែទន្ទឹងរង់ចាំនេះ។
រាយការណ៍ពីរដ្ឋធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕