ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេចឳចង់សោយទីវង្គត ឲ្យបានឆាប់


ដើម្បីស្តាប់ព័ត៌មាននេះ

អតីតព្រះមហាក្សត្រខ្មែរមានព្រះរាជបំណងចង់សោយទីវង្គតឲ្យបានឆាប់។ ព្រះ
រាជបំណងនេះ ស្របពេលដែលសហមេធាវីរបស់លោក នួន ជា ចង់ឲ្យព្រះអង្គ
បំភ្លឺអំពីរឿងរ៉ាវមួយចំនួននៅក្នុងរបបពួក ខ្មែរក្រហម។

"អ្វីដែលខ្ញុំចង់បានគឺការសោទីវង្គតឲ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន"នេះ
ជាក្ដីប្រាថ្នារបស់សម្ដេចឪព្រះមហាវីរក្សត្រនរោត្ដមសីហនុ ដែលផ្សាយជាសា-
ធារណៈកាលពីថ្ងៃពុធ ម្សិលមិញនេះ។

ក្នុងព្រះរាជសំណេរដោយព្រះហស្ថរបស់ព្រះអង្គជាភាសាបារាំងពីទីក្រុងប៉េកាំង
សម្ដេចឪ ដែលនឹងមានព្រះជន្មពេញបរិបូណ៌គម្រប់ ៨៧ ព្រះវស្សានៅដំណាច់
ខែតុលានេះ ព្រះអង្គទ្រង់មានព្រះរាជឱង្កាថា "ព្រះជន្មដ៏យឺនយូរនេះគឺជាទម្ងន់
មួយដែលពិបាកទ្រាំទ្រសម្រាប់ព្រះអង្គ" ។

សម្ដេចឪ នរោត្ដមសីហនុ មានជំងឺមហារីកចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ ប៉ុន្ដែ
ជំងឺដ៏សាហាវនេះត្រូវបានព្យាបាលជាទៅវិញ ដោយក្រុមគ្រូពេទ្យជំនាញរបស់
ប្រទេសចិនមុននឹងជំងឺដដែលនេះកើតឡើងវិញម្ដងទៀតជាលើកទី ២នៅក្នុង
អំឡុងឆ្នាំ២០០៥ និងកើតឡើងជាលើកទីបីនៅឆ្នាំ២០០៩នេះ។

ក្រុមមន្ដ្រីព្រះរាជវាំងមិនអាចធ្វើទំនាក់ទំនងដើម្បីស្នើសុំការពន្យល់អំពី ព្រះរាជ
តម្រិះចង់សោយទីវង្គតឲ្យបានឆាប់របស់អតីតព្រះមហាក្សត្រនេះ។

ដោយឡែកលោកស្រីពុង ឈីវហ្គិច ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ
មានប្រសាសន៍ថា ព្រះរាជបន្ទូលនេះទំនងជាបង្ហាញពីឥរិយាបថរបស់មនុស្ស
ចាស់ ក៏ប៉ុន្ដែលោកស្រីមិនអាចសន្និដ្ឋានថា តើព្រះរាជបំណងនេះអាចបណ្ដាល
មកពីភាពតានតឹងអំពីព្រះរាជសុខភាព ឬអំពីបញ្ហានយោបាយនោះទេ។

“ខ្ញុំតាមដានមើលចាស់ៗ តែងតែមានគំនិតអញ្ចឹង ជួនកាល។ យើងទាំងអស់
គ្នា យើងនិយាយថា យើងសុំកុំឲ្យលោកមានព្រះបន្ទូលអញ្ចឹង។ សុំឲ្យលោក
មានព្រះបន្ទូលថា លោកសព្វព្រះរាជហរទ័យនៅជាមួ យពួកយើងឲ្យបានយូរ
ទៅវិញ"។

កាលពីថ្ងៃពុធ សហមេធាវីកម្ពុជារបស់ជនជាប់ចោទ នួន ជា អតីតប្រធានសភា
ខ្មែរក្រហម គឺលោកសុន អារុណបានបន្ដទទូចចង់ឲ្យសម្ដេចឪ នរោត្តម សីហនុ
ចូលរួមបំភ្លឺរឿងរ៉ាវទាក់ទិន នៅក្នុងសម័យខ្មែរក្រហម។ លោកសុន អារុណជឿ
ថា ការបំភ្លឺនេះអាចនឹងមានប្រយោជន៍សម្រាប់កូនក្ដីរបស់លោក។

ចេតនារបស់សហមេធាវីកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងព្រះបរមរាជវាំង
បានបញ្ជូនត្រឡប់មកវិញកាលពីដើមខែកញ្ញា នូវលិខិតរបស់លោកសហចៅ
ក្រមស៊ើបអង្កេត ម៉ាកសែល ឡឺម៉ុង (Marcel Lemonde)។នៅក្នុងលិខិតនោះ
លោកម៉ាកសែល ឡឺម៉ុង បានទូលសុំដល់ព្រះមហាវីរក្សត្រឲ្យជួយផ្ដល់សក្ខីកម្ម
ស្ដីពីរបប ខ្មែរក្រហមដែលបង្កឲ្យប្រជាជនកម្ពុជាយ៉ាងហោចណាស់ចំនួន១,៧
លាននាក់ស្លាប់បាត់បង់ជីវិត។

ក៏ប៉ុន្ដែលោក គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជ
វាំង បានផ្ញើលិខិតនោះត្រឡប់មកវិញដោយបញ្ជាក់ថា ក្រសួងព្រះបរមរាជវាំង
មិនទាំងបានបើកលិខិតនោះមើលផង។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា ព្រះមហា
វីរក្សត្របានទ្រង់ព្រះសំណេរនូវសៀវភៅចំនួន ២ក្បាល ដែលទាក់ទងរបបខ្មែរ
ក្រហម ហើយសាលាក្ដីខ្មែរក្រហមអាចយកព្រះសំណេរនេះទៅប្រើជាមូលដ្ឋាន
សម្រាប់ដំណើរការក្ដីបាន។

អតីតព្រះមហាក្សត្រខ្មែរបានយាងចាកចេញពីប្រទេសកម្ពុជាកាលពីដើមខែកញ្ញា
កន្លងទៅនេះ ដើម្បីទៅបន្តព្យាបាលព្រះរោគមហារីក ក្នុងទីក្រុងប៉េកាំងប្រទេស
ចិន។ យោងតាមព្រះរាជសាររបស់សម្ដេចឪ នរោត្តម សីហនុ កាលពីខែពីប៉ុន្មាន
ខែមុននេះ ព្រះអង្គអាចនឹងគង់នៅប្រទេសចិនដើម្បីព្យាបាលព្រះរោគរហូតដល់
រយៈពេល៦ខែ។ ដូច្នេះសម្ដេចឪនឹងអាចយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ
ក្នុងអំឡុងខែកុម្ភៈឆ្នាំ២០១០៕

XS
SM
MD
LG