សូមចុចទីនេះ ដើម្បីអានព័ត៌មាននេះ
ខុសប្លែកពីសាលារៀនចំណេះទូទៅនានាក្នុងប្រទេសកម្ពុជា
អតីតវិទ្យាល័យអ៊ុម
អាល់គូរ៉ាបានបំបែកសិស្សស្រី និង សិស្សប្រុសម៉ូស្លីមឱ្យរៀននៅកន្លែងដាច់ពី
គ្នា។ មន្ត្រីនៃសាលាឥស្លាមនោះអះអាងថា
ការធ្វើបែបនេះនឹងជួយឱ្យសិស្ស
ផ្តោតទៅលើការសិក្សាបានល្អនិងជៀសផុតពីទំនាក់ទំនងស្នេហាប្រុសស្រីនៅ
ក្នុងសាលារៀន។
មុនម៉ោងចូលរៀន
ថ្នាក់រៀនមួយនៅក្នុងវិហារឥស្លាមអាល់រ៉ាហ្មានី
មានសភាព
អ៊ូអរដូចថ្នាក់រៀនផ្សេងៗទៀតដែរដោយសារតែសិស្សានុសិស្សនាំគ្នាជជែកគ្នា
លេងពីនេះពីនោះ។ ប៉ុន្តែអ្វីដែលចម្លែកនោះគឺថា នៅក្នុងថ្នាក់រៀនដែលស្ថិតនៅ
ក្នុងឃុំឫស្សីជ្រោយ
ស្រុកមុខកំពូល ខេត្តកណ្តាល
មានសុទ្ធតែសិស្សស្រីៗ។
វាពុំមែនជាការចៃដន្យទេដែលថ្នាក់រៀននេះមានតែសិស្សស្រីនោះ
ដោយសារ
នេះគឺជាវិន័យរបស់អតីតវិទ្យាល័យអ៊ុម
អាល់គូរ៉ា
ដែលបច្ចុប្បន្ននេះបានក្លាយ
ជាមជ្ឈមណ្ឌលឥស្លាមកម្ពុជា។មជ្ឈមណ្ឌលឥស្លាមកម្ពុជា
បែងចែកសិស្សប្រុស
និងសិស្សស្រីឱ្យរៀននៅកន្លែងផ្សេងពីគ្នា។
លោកពេជ្រ សូលីន
នាយកមជ្ឈមណ្ឌលឥស្លាមកម្ពុជាទទួលបន្ទុកចំណេះទូទៅ
បានប្រាប់ឱ្យដឹងថា
ការបំបែកសិស្សប្រុសនិងសិស្សស្រីឱ្យដាច់ពីគ្នានេះគឺដើម្បី
កុំឱ្យពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា
ដែលជាទង្វើខុសនឹងវិន័យសា-
សនាឥស្លាម។
“វាធម្មតាទេរឿងសិស្សប្រុសសិស្សស្រី
វាតែងតែមានទំនាក់ទំនងភេទជាមួយគ្នា
ស្នេហា ម្លោះហើយ
ការគ្រប់គ្រងរបស់យើងវាពិបាក។
អញ្ចឹងយើងញែកគ្នាដាច់
អញ្ចឹង
វាបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងរបស់យើង ។
វាមិនពិបាក
ឱ្យស្រីៗនៅតាមស្រីៗ
ប្រុសៗនៅតាមប្រុសៗ” ។
លោកពេជ្រ
សូលីនដែលមានឈ្មោះតាមសាសនាឥស្លាមថា
អាពូតាឡិបម៊ូសា
នោះ ក៏បានពន្យល់ដែរថា
ការបំបែកសិស្សប្រុសនិងសិស្សស្រីឱ្យដាច់ពីគ្នានេះ
ក៏នឹងធ្វើឱ្យសិស្សផ្ទង់អារម្មណ៍ទៅនឹងការសិក្សាបានល្អ
ហើយក៏ជាការផ្តល់
ទំនុកចិត្តដល់ឪពុកម្តាយសិស្សដែលយកកូនមកស្នាក់នៅនិងសិក្សានៅឯមជ្ឈ
មណ្ឌលឥស្លាមកម្ពុជានេះផងដែរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលឥស្លាមកម្ពុជា ឬអតីតវិទ្យាល័យអ៊ុមអាល់គូរ៉ា ដែល
បង្កើតឡើងដោយប្រទេសអារ៉ាប់ក្នុងឆ្នាំ១៩៩៨នេះមានវិន័យយ៉ាងតឹងរឹងចំពោះ
សិស្ស ដែលមកស្នាក់នៅរៀនសូត្រនៅក្នុងមជ្ឈមណ្ឌលនេះ
ដូចជាការប្រា-
ស្រ័យទាក់ទងគ្នារវាងសិស្សស្រីនិងសិស្សប្រុសជាដើមនេះ។ស្ថិតក្នុងសំលៀក
បំពាក់តាមប្រពៃណីរបស់ខ្លួន
ដោយពាក់អាវវែងៗនិងមានកន្សែងរុំក្បាលផង
នោះ
ក្រុមសិស្សនារីម៉ូស្លីមដែលមានអាយុជាង១០ឆ្នាំបា្លយចំនួនជាង ៣០នាក់
នៅក្នុងវិហារឥស្លាមអាល់
រ៉ាហ្មានី បានប្រាប់ថា
ពួកគេពេញចិត្តនឹងការរៀន
ក្នុងថ្នាក់ផ្សេងពីសិស្សប្រុសៗ
ដោយពួកគេលើកឡើងថា
ការរៀនបែបនេះមិន
សូវរញ៉េរញ៉ៃ។
យូ
សាលី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩នៃមជ្ឈមណ្ឌលឥស្លាមកម្ពុជានេះ បាន
និយាយទាំងទឹកមុខអៀនប្រៀនថា
ការរៀនតែជាមួយសិស្សស្រីៗដូចគ្នានេះគឺ
ល្អជាង
រៀនលាយជាមួយសិស្សប្រុស។
“សាសនាក៏អត់រៀនជាមួយប្រុសៗ
ខាងខ្មែរក៏អត់រៀនជាមួយប្រុសៗដែរ
មកពី
គេអត់ឱ្យរៀន ជាមួយគ្នាខ្លាចញ៉ែគ្នា”។
យូ
សាលី
ដែលមកពីខេត្តកំពង់ចាមគឺជាសិស្សស្រីម្នាក់ក្នុងចំណោមសិស្សស្រី
ជាង២០០នាក់ផ្សេងទៀតដែលកំពុងសិក្សានៅក្នុងវិហារឥស្លាមអាល់រ៉ាហ្មានី។
វិហារឥស្លាមអាល់រ៉ាហ្មានីដែលស្ថិតក្រៅមជ្ឈមណ្ឌលឥស្លាមកម្ពុជាឬអតីតវិទ្យា
ល័យអ៊ុម អាល់គូរ៉ា
ចម្ងាយប្រមាណជា៥០ម៉ែត្រពីគ្នា។
ក្រៅពីសិស្សស្រីជាង២០០នាក់ដែលកំពុងស្នាក់នៅជាមួយអ្នកភូមិឫស្សីជ្រោយ
នេះ
សិស្សម៉ូស្លីមប្រុសជាង៥០០នាក់ទៀតក៏កំពុងទទួលការបណ្តុះបណ្តាលពី
មជ្ឈមណ្ឌលឥស្លាមកម្ពុជានូវចំណេះទូទៅភាសាខ្មែរហើយនិងការអប់រំសាសនា
ឥស្លាមពីថ្នាក់ទី៧ដល់ថ្នាក់ទី១២។
សិស្សប្រុសៗទាំងនេះរៀនសូត្រ
និងស្នាក់
នៅក្នុងមជ្ឈមណ្ឌលឥស្លាមកម្ពុជានេះតែម្តង។
គឹមរ៉ី
សាហ្វឹត អាយុ១៨ឆ្នាំ
ជាសិស្សថា្នក់ទី៩ នៅមជ្ឈមណ្ឌលនេះ
បានប្រាប់ឱ្យ
ដឹងថា
ខ្លួនពិតជាចង់រៀននៅក្នុងថ្នាក់ដែលមានលាយជាមួយសិស្សស្រីៗជាង។
“ចង់ តែធ្វើម៉ិច បើទំនៀមទម្លាប់គេអត់ឱ្យរៀនជាមួយគ្នាផង"។
លោកណុះ
ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន
និងកីឡា បានមានប្រ-
សាសន៍ថា
ការបំបែកសិស្សប្រុស
និងសិស្សស្រីឱ្យរៀនដាច់ពីគ្នានេះ
ពុំមានអ្វី
ខុសពីគោលការណ៍អប់រំរបស់ក្រសួងនោះទេ
ហើយក៏ពុំប៉ះពាល់អ្វីដល់គុណ
ភាពអប់រំនោះដែរ។
“ចំពោះកម្មវិធីសិក្សាអត់ប៉ះពាល់អីទេ ។
តាមខ្ញុំដឹងកន្លងមក
គេបែងចែកតែ
សិស្សស្រី
ដាក់ម្តុំអញ្ចឹងទៅ។
ប៉ុន្តែកម្មវិធីសិក្សានៅដដែលទេ”។
តែទោះជាយ៉ាងនេះក្តី
គឹមរ៉ីសាហ្វឹត សិស្សវ័យ១៨ឆ្នាំបាននិយាយថា
ដោយ
សារការកម្រិតរបស់សាសនាឥស្លាម
ខ្លួនត្រូវតែរង់ចាំ៣ឆ្នាំទៀតរហូតដល់រៀន
ចប់ថ្នាក់ទី១២ទើបអាចចូលរៀននៅមហាវិទ្យាល័យដែលមានប្រុសស្រីលាយ
ឡំជាមួយគ្នា៕