ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងសុខាភិបាល:បញ្ជូនអ្នកជំងឺ AH1N1មកមន្ទីរពេទ្យរដ្ឋ


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រសួងសុខាភិបាលបានណែនាំបណ្តាគ្លីនីកឯកជននៅទូទាំងប្រទេសកម្ពុជា
ទាំងអស់ឲ្យបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យរដ្ឋ ប្រសិនបើសង្ស័យថា មាន
ផ្ទុកមេរោគ AH1N1។

បន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតដោយសារ
តែជំងឺគ្រុនផ្តាសាយថ្មី AH1N1នេះ។ ក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា
នៅថ្ងៃពុធនេះ បានធ្វើការណែនាំដល់បណ្តាគ្លីនីកឯកជននៅទូទាំងប្រទេស
កម្ពុជាទាំងអស់ឲ្យបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យរដ្ឋ ប្រសិនណាបើសង្ស័យ
ថា មានរោគសញ្ញា AH1N1 ឬ ហៅថា មេរោគគ្រុនផ្តាសាយជ្រូក។

មេរោគ AN1H1គឺជាមេរោគផ្តាសាយប្រភេទថ្មីមួយ ដែលមានកម្រិតចម្លង់ខ្ពស់
ដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម ។ មនុស្សជាច្រើននៅក្នុងសហ-
គមន៍មានភាពស៊ាំតិចតូចឬគ្មានភាពស៊ាំទាល់តែសោះទៅនឹងមេរោគផ្តាសាយ
ប្រភេទថ្មី AH1N1 នេះ នេះបើតាមការបញ្ជាក់នៅក្នុងព្រឹត្តិប័ត្រព័ត៌មានរបស់
ក្រសួងសុខាភិបាលអំពីជំងឺឆ្លង។

លោកវេជ្ជបណ្ឌិតសុខ ទូច ប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លង​នៃ​ក្រសួងសុខា
ភិបាល បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាល​នៃជំងឺផ្តាសាយប្រភេទ
ថ្មីAH1N1 នេះ បណ្តាគ្លីនីកឯកជនទាំងអស់​ត្រូវតែ បញ្ជូនអ្នកជំងឺមកកាន់មន្ទីរ
ពេទ្យរដ្ឋឲ្យបានទាន់ពេលវេលា បើសិនសង្ស័យថា មានផ្ទុកមេរោគ AH1N1។

"អ្នកដែលមានជំងឺហ្នឹង ហើយមានក្នុងចង្កោមអ្នកដែលមានគ្រោះថ្នាក់ ដូចជា
អ្នកកើតហឺត ជំងឺប្រចាំកាយនិងជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺសួតឬថ្លើមគឺថា
យើងត្រូវតែបញ្ជូនទៅមន្ទីរពេទ្យ។ ជាពិសេសមន្ទីរពេទ្យបានរៀបចំជាមុនដើម្បី
ព្យាបាលករណី AH1N1 ។ ពីព្រោះការវិវត្តរបស់អ្នកជំងឺប្រឈមមុខ គឺថា អាច
មិនធម្មតាដូចអ្នកដែលមិនមានករណីទាំងនោះ"។

លោកវេជ្ជបណ្ឌិត សុខ ទូច បានបញ្ជាក់ទៀតថា កម្ពុជាយើងនឹងធ្វើឲ្យអស់
លទ្ធភាពដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការកាត់បន្ថយអត្រាស្លាប់
ឲ្យនៅទាបបំផុត។

"ក្នុងករណីដែលយើងមានជំងឺSwin Flueនេះគឺថា ការវិវត្តហ្នឹង មិនអាចព្រាង
ទុក ហើយយើងកុំយល់ថា អត្រាស្លាប់ ដែលយើងឃើញជាទូទៅក្នុងសកល
លោក១%នោះគឺជាលក្ខណៈមួយដូចកម្ពុជាយើងដែរគឺថា មិនអាចទៅបានទេ
ពីព្រោះលក្ខណៈរបស់យើងអាចខុសពីគេ ដូច្នេះត្រូវប្រយ័ត្ន"។

យោងតាមព្រឹត្តិប័ត្រព័ត៌មានរបស់ក្រសួងសុខាភិបាលអំពីជំងឺឆ្លង បានឲ្យដឹង
ថា រោគសញ្ញាជំងឺផ្តាសាយប្រភេទ AH1N1នេះ ស្រដៀងគ្នានឹងជំងឺផ្តាសាយ
ធម្មតាដែរ ហើយរោគសញ្ញានេះ មានដូចជាកំដៅនៅក្នុងខ្លួនកើនឡើងភ្លាមៗ
រហូតដល់៣៨អង្សារ ឈឺក្បាល រហិតរហៃ ក្អក ឈឺក ហៀរសម្បោរ រកកល
ចង់ក្អួត ក្អួតនិងរាករូសជាដើម។

នៅក្នុងប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយ AH1N1 នេះ
បានកើនឡើងរហូតដល់ ៣នាក់ហើយ គឺស្រ្តី ២នាក់ និង បុរសម្នាក់ នៅក្នុង
ខណៈពេលដែលចំនួន១២០នាក់ផ្សេងទៀត ត្រូវបានធ្វើតេស្តរកឃើញថា មាន
ផ្ទុកមេរោគAH1N1 ដែលហៅថា ជំងឺគ្រុនផ្តាសាយជ្រូក៕

XS
SM
MD
LG