ដើម្បីស្តាប់ព័ត៌មាននេះ
រដ្ឋាភិបាលកម្ពុជាកាលពីពេលកន្លងទៅបានដាក់ផែនការពង្រីកការវិនិយោគឲ្យ
សាយភាយដល់បណ្ដាខេត្ត
ក្រុង នានាឲ្យបានច្រើន។
ក៏ប៉ុន្ដែរហូតមកទល់នឹង
ពេលនេះ
គេសង្កេតឃើញមានតែខេត្តតិចតួចបំផុតដែលទទួលបានគម្រោងវិនិ
យោគធំៗ។
ខេត្តព្រះសីហនុ
ខេត្តកែប ខេត្តសៀមរាប
ខេត្តក្រចេះ និងខេត្តកណ្តាល
គឺជា
ខេត្តតែ៥គត់
ដែលទទួលបានគម្រោងវិនិយោគច្រើន
និងធំៗបំផុតជាប់រហូត
បើធៀបទៅនឹងខេត្ដចំនួន១៨ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
ក្នុងគម្រោងវិនិយោគចាប់ពីខែមករា ឆ្នាំ២០០៩ រហូតដល់ខែសីហាឆ្នាំ ២០០៩
ទឹកប្រាក់វិនិយោគតាមបណ្តាខេត្តនានារបស់ប្រទេសកម្ពុជា មានចំនួនជាងមួយ
ពាន់លានដុល្លារនៃគម្រោងប្រាក់វិនិយោគសរុបទូទាំងប្រទេសជាង១.៥០០លាន
ដុល្លារ។
ក្នុងចំណោមនោះ ទឹកប្រាក់វិនិយោគក្នុងខេត្តទាំង៥ខាងលើមានចំនួន
ជាង៤០៨លានដុល្លារ
ដែលស្មើជិតពាក់កណ្តាលនៃការវិនិយោគសរុបនៅតាម
ខេត្ត
នេះបើយោងតាមតួលេខវិនិយោគប្រចាំខែសីហារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជា(CDC)។
របាយការណ៍ដដែលនេះបានបង្ហាញថា
ខេត្តព្រះសីហនុ
ជាខេត្តដែលទទួល
បានគម្រោងវិនិយោគច្រើនជាងគេធៀបនឹង២២ខេត្តផ្សេងទៀតរបស់កម្ពុជា។
រយៈពេល៨ខែដើមឆ្នាំ ២០០៩ខេត្ត ដែលលាតសន្ធឹងតាមផ្ទៃសមុទ្រដ៏ធំល្វឹង
ល្វើយមួយនេះទទួលបានគម្រោងវិនិយោគ៣ធំៗលើការអភវិឌ្ឍកោះនិងតំបន់
ទេសចរណ៍
ដែលមានទឹកប្រាក់សរុបជាង១២៥លានដុល្លារ។បន្ទាប់មកគឺខេត្ត
កែប
ដែលជាប់មាត់សមុទ្រដែរនោះ
មានគម្រោងវិនិយោគលើការអភិវឌ្ឍកោះ
មានទំហំទឹកប្រាក់ជាង ១១៩លានដុល្លារ។
ខេត្តសៀមរាបដែលជាជម្រកនៃ
ប្រាសាទបុរាណទាក់ទាញភ្ញៀវទេសចរណ៍នោះ
ទទួលបានការវិនិយោគផ្នែក
ពាណិជ្ជកម្ម
និងទេសចរណ៍ចំនួន២គម្រោងដែលមានទឹកប្រាក់សរុបជាង៩៧
លានដុល្លារ។
ក្នុងរយៈពេលដូចគ្នានេះដែរ
ខេត្តក្រចេះដែលគ្របដណ្តប់ដោយ
ដីក្រហមនិងស្ថិតនៅភាគឦសាននៃប្រទេសនោះ
មានទឹកប្រាក់វិនិយោគសរុប
ជាង៤៦លានដុល្លារ។គម្រោងភាគច្រើនគឺការដាំដើមកៅស៊ូអាកាស្យានិងដើម
ម៉ៃសាក់ ។ ចំណែកខេត្តកណ្តាល
ដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ សម្បូរទៅ
ដោយគម្រោងវិនិយោគផ្នែកកាត់ដេរសម្លៀកបំពាក់
ស្បែកជើង និងរោងចក្រ
ផលិតដែក
ដែលមានទឹកប្រាក់វិនិយោគសរុបជាង២២លានដុល្លារ។
ក្រៅពីការវិនិយោគនៅខេត្តទាំង៥នេះ
នៅមានខេត្ត៣ទៀតដែលមានគម្រោង
វិនិយោគតូចៗចាប់ពីជាង២លានដុល្លារ
រហូតដល់ជាង៧លានដុល្លារ
ក្នុងនោះ
រួមមានខេត្តកំពង់ចាម
កំពង់ស្ពឺ និងកំពត។
ក្រុមហ៊ុនដែលបោះទុនវិនិយោគនៅតាមបណ្តាខេត្តទាំងអស់ខាងលើនេះ
ភាគ
ច្រើនមកពីប្រទេសចិន
វៀតណាម កូរ៉េ និងថៃ។
លោក
សុខ ចិន្តា
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
បានចាត់ទុកការ
បណ្តាក់ទុននៅតាមបណ្តាខេត្តទាំងនេះ គឺ ជាជោគជ័យមួយនៃកិច្ចខិតខំប្រឹង
ប្រែងបញ្ចៀសការប្រមូលផ្តុំការវិនិយោគនៅភ្នំពេញ ដែលនឹងចូលរួមបង្កើតការ
ងារធ្វើនៅតំបន់ទាំងនោះ។
“គោលបំណងយើងហ្នឹង
គឺថា
ចង់ទាក់ទាញអ្នកវិនិយោគដើម្បីបង្កើតការងារ
នៅគ្រប់ទូទាំងប្រទេសដល់បងប្អូន
ទាំងប្រុសទាំងស្រី
ធ្វើឲ្យបងប្អូនមានការងារ
ដោយមិនចាំបាច់លះបង់ឳពុកម្តាយ
ភូមិកំណើតមកភ្នំពេញ”។
គួរកត់សម្គាល់ថា
ជាផ្នែកមួយនៃការទាក់ទាញឲ្យមានការវិនិយោគតាមបណ្តា
ខេត្តនានា
រដ្ឋាភិបាលខ្មែរ កន្លងមកបានបង្កើតអនុគណៈកម្មាធិការវិនិយោគ
ប្រចាំខេត្តនិមួយៗ
ដែលផ្ទេរសិទ្ធិឲ្យខេត្តធ្វើការអនុម័តលើសំណើសុំវិនិយោគ
ដែលមានទឹកប្រាក់ក្រោម២លានដុល្លារ។ការធ្វើបែបនេះអាចកាត់បន្ថយពេល
វេលា
និងការចំណាយរបស់វិនិយោគគិន
តាមរយៈការមិនឆ្លងកាត់ការស្នើសុំ
នៅថ្នាក់ជាតិ ។
ក៏ប៉ុន្តែ រហូតមកទល់នឹងពេលនេះ
ខេត្តភាគច្រើននៅតែមិន
មានការវិនិយោគដដែល។
តួលេខវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅខែសីហាឆ្នាំ២០០៩នេះបាន
បង្ហាញថា ខេត្តចំនួន១៥
មិនមានការវិនិយោគធំៗនោះទេ។
ក្នុងនោះមាន ខេត្ត
ព្រៃវែង
ស្វាយរៀង តាកែវ ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង
ពោធិសាត់ កំពង់ឆ្នាំងកំពង់ធំ មណ្ឌលគីរី ស្ទឹងត្រែង រតនៈគីរី
ខេត្តព្រះវិហារនិង
កោះកុង។
លោក
សរ ចំរុង អភិបាលរងខេត្តបន្ទាយមានជ័យ
និយាយថា
អនុគណៈកម្មាធិ
ការវិនិយោគខេត្ត ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៥មកនោះ
នៅមិនទាន់មាន
សិទ្ធិសម្រេចដោយខ្លួនឯងចំពោះគម្រោងស្នើសុំវិនិយោគមួយចំនួននៅឡើយ។
“អនុគណៈកម្មាធិការវិនិយោគនៅខេត្តហ្នឹងអត់ដើរទេ ដោយសារតាមបណ្តាមន្ទីរ
ដែលជាសមាជិកនៅក្នុងគណៈកម្មាធិការវិនិយោគហ្នឹង
គាត់អត់ទាន់ទទួលបាន
ការប្រទានសិទ្ធិពីថ្នាក់កណ្តាលរបស់គាត់។
អីចឹង ប្រធានមន្ទីរមួយចំនួនគាត់អត់
ហ៊ានសម្រេច
ត្រូវសុំយោបល់មកថ្នាក់ក្រសួង ។
អីចឹង បញ្ហានៅថ្នាក់ខេត្តវាជួប
ការលំបាកកន្លែងហ្នឹងឯង”។
លោក
ចំរុង បញ្ជាក់បន្ថែមថា
នៅពេលដែលមិនមានគម្រោងវិនិយោគធំៗនោះ
គម្រោងវិនិយោគតូចៗក៏មានតិចតួចដែរ។
ចំណែក ការវិនិយោគនៅតំបន់សេដ្ឋ
កិច្ចពិសេស
ជាប់ព្រំដែនថៃនោះ
មិនទាន់មានដំណើរការទេនៅពេលនេះ
ដោយ
សារបញ្ហាជម្លោះព្រំដែននិងការធ្លាក់ចុះនៃសេដ្ឋកិច្ច។
លោក
សួន សិទ្ធី ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ
បានឲ្យដឹងថា នៅ
ឆ្នាំ២០០៨
ទឹកប្រាក់វិនិយោគសរុបនៅក្នុងខេត្តនេះមានចំនួនប្រហែល២,៥លាន
ដុល្លារ ហើយគិតត្រឹមពាក់កណ្តាលឆ្នាំ ២០០៩នេះ ការវិនិយោគមានចំនួន
ជិត៥សែនដុល្លារប៉ុណ្ណោះ។
ចំណែកនៅខេត្តស្វាយរៀងវិញ
លោកអភិបាលខេត្តជៀង អំ
បានថ្លែងថា ការ
វិនិយោគនៅខេត្តរបស់លោក នៅតិចតួចនៅឡើយ
បើធៀបនឹងខេត្តធំៗមួយ
ចំនួនទៀត
ដែលបណ្តាលមកពីខេត្តស្វាយរៀងមិនសូវមានឱកាស
បង្ហាញពី
សក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន
ទៅដល់ដៃគូអភិវឌ្ឍន៍ធំៗ។
“ មកពីការផ្សព្វផ្សាយរបស់យើង
ឬក៏ការទំនាក់ទំនងរបស់យើងមិនទាន់ផ្តល់
ឱកាស
ឬបើកទូលាយឲ្យគេ។ ដូច្នេះ
សូមឲ្យការផ្សព្វផ្សាយរបស់យើងឲ្យបាន
ទូលំទូលាយ
គេអាចដឹង គេអាចមកទស្សនកិច្ចស្រុកយើង
ជាពិសេសគឺអ្នកវិនិ
យោគផង
ហើយអ្នកទេសចរណ៍ផង។
លោកជៀង អំ បន្ថែមថា
បច្ចុប្បន្នខេត្តស្វាយរៀងមានការវិនិយោគតូចៗ
ដូចជា
ការកសាងកាស៊ីណូ សណ្ឋាគារ
និង រោងចក្រ
និងមានតំបន់សេដ្ឋកិច្ចពិសេស
ចំនួន២ដែលអាចផ្តល់ការងារឲ្យកម្មករចំនួន
១៣.០០០នាក់
ក្នុងចំណោមប្រជា
ជនសរុបប្រហែល៥សែននាក់។
លោក
រស់ ស៊ីលវ៉ា អគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច
និងហរិញ្ញវត្ថុ បាន
ទទួលស្គាល់ថា
ការវិនិយោគពិតជាសម្បូរតែនៅតាមខេត្តធំៗមួយចំនួន
រួមទាំង
ក្រុងភ្នំពេញផង
ដោយសារតំបន់ទាំងនេះមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់
ជាងតំបន់ផ្សេងៗ។
ទោះយ៉ាងណា
នៅក្នុងពេលសេដ្ឋកិច្ចកំពុងដាំក្បាលចុះនេះ
ការវិនិយោគនៅ
តាមបណ្តាខេត្តក៏ធ្លាក់ចុះយ៉ាងគំហុកដែរ។
ជាក់ស្តែង
គម្រោងប្រាក់វិនិយោគ
តាមខេត្តបានស្រុតចុះពីជាង ៤.២០០លានដុល្លារ នៅពាក់កណ្តាលឆ្នាំ២០០៨
មកត្រឹមជាង៧៧១លានដុល្លារ
នៅពាក់កណ្តាលឆ្នាំ២០០៩នេះ។
ផ្ទុយទៅវិញ
នៅរាជធានីភ្នំពេញដែលប្រមូលផ្តុំដោយការវិនិយោគបែបពាណិជ្ជ
កម្មនិងឧស្សាហកម្មកាត់ដេរច្រើនជាងបណ្តាខេត្តទាំងអស់នោះ
គម្រោងប្រាក់
វិនិយោគបានកើនឡើងពីជាង២០លានដុល្លារនៅពាក់កណ្តាលឆ្នាំ២០០៨ រហូត
ដល់ជាង៤៥១លានដុល្លារនៅពាក់កណ្តាលឆ្នាំ២០០៩នេះ៕
ចប់