ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិសេដ្ឋកិច្ចពិភពលោកបង្ខំ ឱ្យរោងចក្របិទទ្វារ កម្មកររាប់ ម៉ឺននាក់បាត់បង់ការងារ


ដើម្បីស្តាប់ព័ត៌មាននេះ

វិបត្តិសេដ្ឋកិច្ចពិភពលោកបានបង្ខំឱ្យរោងចក្រកាត់ដេរមួយចំនួនបិទទ្វារ ហើយ
កម្មករច្រើនរាប់ម៉ឺននាក់បានបាត់បង់ការងារដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់
នៅរបស់កម្មករ។

លោក Robert B. Zoellick ប្រធានធនាគារពិភពលោក បានថ្លែងនៅថ្ងៃពុធនេះ
ថា រោងចក្រកាត់ដេរចំនួន៤៨ត្រូវ បានបិទទ្វារនៅក្នុងប្រទេសកម្ពុជាចាប់តាំងពី
ឆ្នាំមុននិងកម្មកររោងចក្រកាត់ចំនួន៦២.០០០នាក់បានបាត់បង់ការងារធ្វើដោយ
សារបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោក។

លោក Robert B. Zoellick ប្រធានធនាគារពិភពលោក បញ្ជាក់នៅក្នុងសេចក្តី
ថ្លែងការណ៍ថា មនុស្សចំនួន៩០%នៃ កម្មករចំនួន ៦២.០០០នាក់ដែលបានបាត់
បង់ការងារធ្វើនៅក្នុងឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជានេះ គឺជាស្ត្រី។

លោកRobert B. Zoellick បានលើកយកករណីរបស់នាង អយ ពួន ជាកម្មករ
រោងចក្រកាត់ដេរមួយរូបនៅក្នុងប្រទេសកម្ពុជា មកបញ្ជាក់ថា ចាប់តាំងពីការប៉ះ
ពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោក ប្រាក់ខែរបស់នាងត្រូវបានកាត់ពាក់កណ្តាល
ហើយសព្វថ្ងៃនេះ នាងមិនអាចរកប្រាក់គ្រប់គ្រាន់ ដើម្បីផ្ញើរទៅផ្ទះសម្រាប់ផ្គត់
ផ្គង់គ្រួសាររបស់នាង ដែលពឹងពាក់លើប្រាក់ចំណូលរបស់នាងទេ ហើយឥឡូវ
នេះ នាងអយ ពួនបានព្រួយបារម្ភថា នាងនឹងបាត់បង់ការងាររបស់នាង។

ការរកឃើញតួលេខរបស់ធនាគារពិភពលោកអំពីការបិទរោងចក្រមានចំនួនប្រ-
ហាក់ប្រហែលគ្នានឹងចំនួនតួលេខរបស់រដ្ឋាភិបាល ប៉ុន្តែចំនួនអ្នកបាត់បង់ការងារ
មានតួលេខខុសគ្នាជិតពាក់កណ្តាល។

លោកអ៊ុំ មៀន រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា ចន្លោះឆ្នាំ២០០៨
និង៩ខែដើមឆ្នាំ២០០៩នេះ រោងចក្រកាត់ដេរចំនួន៤៧ត្រូវបិទទ្វារ និងកម្មករ
ចំនួន៣៣.០០០នាក់ បានបាត់បង់ការងារធ្វើ។

"ពីឆ្នាំ២០០៨ ដល់៩ខែ ដើមឆ្នាំ២០០៩ រោងចក្រកាត់ដេរចំនួន១៥១ ត្រូវបិទនិង
កម្មករ៥៥.០០០នាក់បានបាត់បង់ការងារ ប៉ុន្តែរយៈពេលដូចគ្នានេះ រោងចក្រ
ថ្មីចំនួន១០៤បានបើក និងផ្តល់ការងារដល់កម្មករចំនួន២២.៧០០នាក់"។

លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង
ថា សហជីពរបស់លោកបានរក ឃើញរោងចក្រកាត់ដេរបិទទ្វារចំនួន៨៧ចាប់
ពីឆ្នាំ២០០៧ដល់ដើមឆ្នាំ២០០៩ និងកម្មករចំនួន ៦៥.០០០នាក់ បានបាត់បង់
ការងារ។

លោកកាំង ម៉ូនីកា ប្រធានផ្នែកអភិវឌ្ឍន៍ធុរៈកិច្ចនៃសមាគមរោងចក្រកាត់ដេរនៅ
កម្ពុជាបានថ្លែងថា យើងមានការព្រួយបារម្ភអំពីចំនួនរោងចក្របិទ និងមនុស្ស
គ្មានការងារធ្វើ ព្រមទាំងការធ្លាក់ចុះនៃការនាំចេញ។

"ការបិទរោងចក្រនេះ គឺច្រើនដែលវាជាការព្រួយបារម្ភ ហើយតាមតួលេខ យើង
ឃើញថា មានការធ្លាក់ចុះផ្នែកនាំចេញដល់៣០%។ វាច្រើនណាស់ ហើយយើង
គិតថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើការរួមគ្នា ដើម្បីធ្វើឱ្យវិស័យកាត់ ដេរងើប
ឡើងវិញ"។

លោករដ្ឋលេខាធិការអ៊ុំ មៀនបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមានគោលនយោ
បាយសំខាន់ៗមួយចំនួនដើម្បីជំរុញវិស័យកាត់ដេរ ដោយពង្រឹងលក្ខខណ្ឌការ
ងាររបស់រោងចក្រកាត់ដេរឱ្យបានល្អ និងពង្រីកគុណភាពផលិតផលនិងគុណ
ភាពការងារ៕

XS
SM
MD
LG