ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលកម្ពុជា:សង្គមស៊ីវិលរិះគន់គ្មាន មូលដ្ឋានវិជ្ជាជីវៈអំពីការដេញលំនៅដ្ឋាន


រដ្ឋាភិបាលកម្ពុជាបានរិះគន់ការចោទប្រកាន់របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល
អំពីការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយថាជាការចោទប្រកាន់គ្មាន
មូលដ្ឋានវិជ្ជាជីវៈ ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល បានបដិសេធការរិះគន់នេះ។

ប្រទេសកម្ពុជា នៅថ្ងៃអង្គារនេះ បានបដិសេធការចោទប្រកាន់របស់សហគមន៍
អន្តរជាតិ និង អង្គការមិនមែនរដ្ឋាភិបាលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាអំពីភាព
គ្មានស្តង់ដារអន្តរជាតិស្តីពីបទដ្ឋានដំណោះស្រាយ ចំពោះការបណ្តេញចេញ
ដោយបង្ខំនិងការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋក្រីក្រដោយខុសច្បាប់នោះ។

ការបដិសេធនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលត្រូវបានរិះគន់អំពីការអនុវត្តគោល
នយោបាយបណ្តេញប្រជាពលរដ្ឋចេញពីសំណង់បណ្តោះអាសន្នដោយបង្ខំការ
អនុវត្តកម្មវិធីរុះរើសំណង់បណ្តោះអាសន្នទៅកន្លែងមួយចំនួន ដោយមិនគោរព
តាមស្តង់ដារអន្តរជាតិស្តីពីបទដ្ឋានដំណោះស្រាយ ការមិនចុះបញ្ចីដីសម្រាប់
សំណង់បណ្តោះអាសន្ន និង ការផ្តល់គោលនយោបាយមិនសមស្របទៅនឹង
តម្លៃទីផ្សារសេរី។

រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការចោទប្រកាន់នេះ
ពិតជាគ្មានមូលដ្ឋានវិជ្ជាជីវៈជំនាញទាល់តែសោះ ពីព្រោះវាគ្មានអ្វីដែលហៅថា
បទដ្ឋានអន្តរជាតិនោះទេ។ រដ្ឋាភិបាលកម្ពុជាបានចាត់ទុកការចោទប្រកាន់នេះ
ថា មានចរិតមិនស្ថាបនាទេ។

លោក បេង ហុងសុជាតិ ខេម៉ារ៉ូ អគ្គនាយករងនៃក្រសួងដែនដីនគរូបនីយកម្ម
និងសំណងបានថ្លែងថា ការអភិវឌ្ឍនេះមិនអាចផ្តល់ផលប្រយោជន៍១០០%
ដល់មនុស្សគ្រប់រូបទេ ប៉ុន្តែរដ្ឋាភិបាលមិនបានបោះបង់ចោលមនុស្សមួយចំនួន
តូចដែលមិនបានទទួលផលប្រយោជន៍នោះទេ។

"អ្វីដែលរាជរដ្ឋាភិបាលបានធ្វើកន្លងមកគឺជាការសម្រេចដែលផ្តល់ផលប្រយោ-
ជន៍ដល់មនុស្សភាគច្រើន ហើយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល គឺការ
សម្រេចចិត្តទៅតាមលទ្ធភាពជាក់ស្តែង"។

កាលពីខែកក្កដា ដៃគូអភិវឌ្ឍន៍រួមឌេលមានសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់
អូស្ត្រាលី ប៊ុលហ្គារី និងដិនម៉ាក ព្រមទាំងអង្គការសហប្រជាជាតិ គណៈកម្មការ
អឺរ៉ុប ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរ
ជាតិស្វីស បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ឱ្យបញ្ឈប់ការបណ្តេញចេញប្រជា
ពលរដ្ឋពីតំបន់ដីជម្លោះនានានៅក្នុងទីក្រុងភ្នំពេញនិងនៅកន្លែងផ្សេងៗទៀតនៅ
ទូទាំងប្រទេស រហូតដល់មានយន្តការសម្រាប់ដោះស្រាយជម្លោះដីធ្លីប្រកប
ដោយតម្លាភាពនិងយុត្តិធម៌។

លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក បានបញ្ជាក់ថា រដ្ឋា
ភិបាលត្រូវតែទទួលខុសត្រូវចំពោះ ជនរងគ្រោះនៃការបណ្តេញចេញដោយបង្ខំ
នេះ។

“បើយើងមិនទទួលខុសត្រូវ យើងអត់សមត្ថភាពក្នុងការទទួលខុសត្រូវ ហើយ
យើងបន្ទោសអ្នកនិយាយ (អង្គការមិនមែនរដ្ឋាភិបាល)។ គេ (អង្គការមិនមែន
រដ្ឋាភិបាល) គ្រាន់តែផ្តល់មតិឱ្យយើង ដើម្បីឱ្យយើងយកទៅពិចារណា ។ ការ
គ្រប់គ្រងរដ្ឋមួយមិនជួយតែអ្នកមានឱ្យធូរធារទេ។ យើង (រដ្ឋាភិបាល) ត្រូវជួយ
អ្នកក្រ និងអ្នកគ្មានជម្រក"។

លោក អ៊ំ សំអាត មន្ត្រីគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស
Licadho បានថ្លែងថា ប្រជាពលរដ្ឋ រដ្ឋាភិបាល និងក្រុមហ៊ុនត្រូវតែទទួលបាន
ផលប្រយោជន៍សមរម្យពីការអភិវឌ្ឍដែលជាការអភិវឌ្ឍតាមបទដ្ឋានអន្តរជាតិ។

“យើងចង់បានការអភិវឌ្ឍណាស់ ប៉ុន្តែយើងចង់បានការអភិវឌ្ឍដោយ តម្លាភាព
និងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ រដ្ឋាភិបាលនិងក្រុមហ៊ុន។ ប្រជាពលរដ្ឋទទួល
បានផលប្រយោជន៍សមរម្យ យុត្តិធម៌ និងសមស្របសម្រាប់ជីវភាពរស់នៅ និង
សិទ្ធិលំនៅដ្ឋានសមរម្យរបស់ពួកគាត់ឱ្យស្របតាមបទដ្ឋានអន្តរជាតិ"។

ដៃគូអភិវឌ្ឍន៍ទាំងនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋច្រើនរាប់ពាន់នាក់រស់នៅក្នុង
តំបន់ជម្លោះនៃទីក្រុង គឺជាលទ្ធផលនៃគោលនយោបាយ និង ការអនុវត្តមិនឆ្លុះ
បញ្ចាំងបទដ្ឋានអន្តរជាតិក្នុងដំណោះស្រាយជម្លោះ និង ការតាំងទីលំនៅជាថ្មី
ដើម្បីធានាថា សិទ្ធិរបស់ជនក្រីក្រត្រូវបានលើកកម្ពស់និងការពារ៕ ចប់

XS
SM
MD
LG