ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិសរារាំងក្បួនតវ៉ារបស់គ្រួបង្រៀន


ដើម្បីស្តាប់ព័ត៌មាននេះ

អាជ្ញាធរប៉ូលិសរារាំងក្បួនដង្ហែដោយសន្តិវិធីដឹកនាំដោយសមាគមគ្រួបង្រៀន
ឯករាជ្យកម្ពុជាចំពេលទិវាគ្រូបង្រៀនពិភពលោក។

ក្រុមអាជ្ញាធរប៉ូលិសប្រមាណជាង១០០នាក់ប្រដាប់ដោយខែល ដំបងឆក់និង
កាំភ្លើងស្វ័យប្រវត្តិ បានរារាំងក្បួនដង្ហែដោយសន្តិវិធី ដែលដឹកនាំដោយសមា-
គមគ្រួបង្រៀនឯករាជ្យកម្ពុជា និង សហជីពសេរីកម្មកររបស់ប្រទេសកម្ពុជា
ដែលមានលោកគ្រួអ្នកគ្រួចូលរួមប្រមាណជាង៥០នាក់ ចំពេលទិវាគ្រួបង្រៀន
ពិភពលោក នេះបើតាមការបញ្ជាក់ពីសាក្សីឃើញផ្ទាល់ភ្នែក ។

ការរារាំងនេះបានកើតមានឡើងនៅពេលដែលលោកគ្រួអ្នកគ្រួបានលើកបដា
និងឧគ្ឃោសនស័ព្ទបំពងសម្លេង គ្រោងនិងចេញដំណើរពីការិយាល័យរបស់
សមាគមគ្រួបង្រៀនឯករាជ្យកម្ពុជា ដែលមានទីតាំងនៅសង្កាត់បឹងកេងកង៣
ខ័ណ្ឌចំការមនឆ្ពោះទៅកាន់អតីតអគាររដ្ឋសភាជាតិ។ក៏ប៉ុន្តែទោះជាយ៉ាងណា
ក៏ដោយ ពុំមានការប៉ះទង្គិចគ្នាណាមួយកើតមានឡើងរវាងក្រុមប៉ូលិស និង
ក្រុមគ្រួបង្រៀនទេ។ ក្រុមគ្រួបង្រៀនបានសម្រេចស្រែកទាមទារនិងថ្លែងសុន្ទរ
កថាម្នាក់ម្តងៗ នៅលើកំណាត់ផ្លូវក្បែរការិយាល័យរបស់សមាគមគ្រូបង្រៀន
ឯករាជ្យកម្ពុជាតែប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសបានរារាំងមិនឲ្យពួកគេដើរក្បួន
ដង្ហែដោយស្ងាត់ស្ងៀមទៅកាន់អតីតអគាររដ្ឋសភាជាតិ។

លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា
លោកនឹងមិនអនុញ្ញាតឲ្យមានក្បួនដង្ហែណាមួយកើតមានឡើងដោយអត់ច្បាប់
ទេ។

"បាទ ព្រោះជាបាតុកម្មគ្មានច្បាប់អនុញ្ញាត។ច្បាប់ឲ្យធ្វើនៅទីស្នាក់ការ តែគាត់
ហែរ។ វាខុសនឹងការអនុញ្ញាត ដូច្នេះការឃាត់របស់សមត្ថកិច្ចនគរបាល គឺជា
ការត្រឹមត្រូវ បាទ"។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រួបង្រៀនឯករាជ្យកម្ពុជា បានសម្តែងការខក
ចិត្ត និងរិះគន់ទៅលើការរារាំងរបស់អាជ្ញាធរសមត្ថកិច្ចខ្មែរ ដោយនិយាយថា ការ
បញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះដល់កម្រិតសូន្យ។ លោក រ៉ុង
ឈុន បានបញ្ជាក់ថា លោកចង់ហែរក្បួនដោយមានការចូលរួមពីលោកគ្រួ អ្នក
គ្រួ មកពី១៥ខេត្តក្រុង នៅថ្ងៃនេះគឺដើម្បីទាមទារឲ្យរដ្ឋាភិបាលតម្លើងបៀវត្សរ៍
ដល់ក្រុមគ្រូបង្រៀនចំនួន១លានរៀន គឺស្មើនិងប្រមាណ២៥០ដុលា្លរម្នាក់ៗក្នុង
១ខែៗតែប៉ុណ្ណោះ ។

"យើងបានលើកសំណើជាច្រើនចំណុចដាក់ជូនរដ្ឋាភិបាលដូចជាការស្នើឲ្យរដ្ឋា
ភិបាលតម្លើងបៀវត្សរ៍១លានរៀលក្នុង១ខែសម្រាប់គ្រូម្នាក់ៗហើយសុំឲ្យគិតគូរ
ពីប្រាក់បំណាច់ដូចជាប្រាក់បុណ្យជាតិភ្ជុំបិណ្ឌចូលឆ្នាំ ១៥ម៉ឺនរៀលសម្រាប់ជូន
គ្រូម្នាក់ៗ ហើយមួយទៀត យើងក៏បានលើកស្នើឡើងសុំឲ្យរដ្ឋាភិបាលត្រូវតែ
អនុម័តច្បាប់ប្រឆាំងអំពើពុករលួយឲ្យបានឆាប់ ហើយនិងលុបបំបាត់នូវអំពើ
ពុករលួយ”។

គ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជាមានចំនួន១៥.០០០នាក់ ហើយប្រាក់ខែគ្រូ
បង្រៀនក្នុងម្នាក់ៗទទួលបានពី៣៥ដុល្លាររហូតដល់៥០ដុល្លារតែប៉ុណ្ណោះ នេះ
បើតាមការបញ្ជាក់របស់លោក រ៉ុង ឈុន។

ដោយកំពុងតែឈរកាន់បដាដែលមានសរសេរអក្សរថា “បង្កើនថវិកាជាតិដើម្បី
លើកកម្ពស់គុណភាពវិស័យអប់រំ” អ្នកគ្រូផាត សុធាវី គ្រូបង្រៀនមួយរូបមក
ពីព្រៃវែងបានបញ្ជាក់ប្រាប់VOAសម្លេងសហរដ្ឋអាមេរិកថា ប្រាក់បៀវត្សរ៍របស់
លោកគ្រូអ្នកគ្រូសព្វថ្ងៃនេះ ពុំអាចផ្គត់ផ្គង់ជីវភាពបានទេ។ អ្នកគ្រួបាននិយាយ
ទៀតថា យើងចង់ឲ្យរដ្ឋាភិបាលតម្លើងប្រាក់បៀវត្សរ៍ដល់ក្រុមគ្រូបង្រៀន និង
មន្រ្តីរាជការទូទៅដែរ ដើម្បីឲ្យពួកគេមានជីវភាពសមរម្យ បើពុំនោះទេពួកគេ
នឹងជួបបញ្ហាលំបាកនៅក្នុងជីវភាព។

"សុំរស់ពីព្រោះគ្រូបង្រៀនតាមខេត្តគឺថា ពិបាកណាស់ពិបាកបំផុត។ ហើយជា
ពិសេសគឺតាមសាលាមួយៗ ហើយពិសេស សាលាណាដែលមានជាពិសេស
នៅទីក្រុងគឺថា មានទីផ្សារគឺគេសម្រុកមកសាលាហ្នឹងផ្លាស់ចូលតែម្តង ទោះបី
ទប់យ៉ាងម៉េចក៏មិនឈ្នះដែរ"។

លោក ខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាល
ពុំអាចតម្លើងប្រាក់បៀវត្សរ៍ទៅតាមការទាមទារនោះបានទេ ពីព្រោះធនាគារ
ពិភពលោកសុំកុំឲ្យយើងតម្លើងប្រាក់បៀរវត្សរ៍ផង ប៉ុន្តែយើងប្តេជ្ញាតម្លើងបន្តិច
ម្តងៗជារៀងរាល់ឆ្នាំ។

"គ្រូបង្រៀន ដល់ទារអញ្ចឹងពេក វាដូចជាខ្លួនឯងហ្នឹងវាពិសេសលើសគេពេក ក៏
មិនកើតដែរអាហ្នឹងនោះ។ យើងរស់ទាំងអស់គ្នាក្នុងសង្គមខ្មែរ។ សង្គមខ្មែរទាំង
អស់គ្នាទេតើ។ យើងគិតថាអញ្ចឹងមានតែអញមួយដែលត្រូវបាន ។ មួយលាន
នាក់ទៀតចង់ងាប់អីងាប់ទៅ! ម៉េចកើតអាហ្នឹង!"។

ចំណែកលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករបស់ប្រទេសកម្ពុជា ដែល
បានចូលរួមជាមួយនិងលោកគ្រួអ្នកគ្រូ បាននិយាយថា រដ្ឋាភិបាលគួរតែតម្លើង
ប្រាក់បៀវត្សរ៍ដល់ក្រុមគ្រូបង្រៀននិងមន្រ្តីរាជការទាំងអស់ ប្រយោជន៍ ដើម្បីឲ្យ
គុណភាពអប់រំនៅកម្ពុជាមានកម្រិតខ្ពស់៕ ចប់

XS
SM
MD
LG