ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះស្លាប់ដោយព្យុះ កេតសាណាកើនដល់១៧នាក់


ជនរងគ្រោះស្លាប់ដោយសារព្យុះ កេតសាណាបានកើនដល់១៧នាក់ហើយ។នេះ
គឺជាតុល្យការចុងក្រោយពីកាកបាទក្រហមកម្ពុជា ។ ហើយនៅពេលនេះ ភា្នក់
ងាររបស់រដ្ឋាភិបាលបានចាប់ផ្ដើមធ្វើការបូកសរុបការខូចខាត ។ បួនថ្ងៃបន្ទាប់ពី
ព្យុះ កេតសាណា បានបោកបក់យ៉ាងកំទេចមកលើខេត្តចំនួន ៧ របស់ប្រទេស
កម្ពុជាក្រុមភ្នាក់ងាររបស់រដ្ឋាភិបាលបានចាប់ផ្ដើមធ្វើតុល្យការទៅលើការខូចខាត
នៅថ្ងៃសុក្រនេះ។

យ៉ាងហោចណាស់មានជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានរហូតដល់១៧
នាក់ គឺ បន្ថែម២នាក់ទៀតនៅក្នុងខេត្តកំពង់ឆ្នាំង និងម្នាក់នៅក្នុងខេត្តមណ្ឌល
គីរី នេះបើផ្អែកតាមលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រោះ
មហន្ដរាយរបស់កាកបាទក្រហមកម្ពុជា។

ខ្យល់ព្យុះ កេតសាណា បានបក់បោកមកលើប្រទេសកម្ពុជា កាលពីរសៀលថ្ងៃ
អង្គារ ដោយបានវាយប្រហារយ៉ាងខ្លាំងទៅលើខេត្តចំនួន៧ រួមមានខេត្តកំពង់
ចាមខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តរតនគីរី ខេត្តមណ្ឌលគីរី
និងខេត្តស្ទឹងត្រែង។

ដោយឡែកលោកពៅ សាមី អគ្គនាយកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដ
រាយបានបង្ហាញថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និង ត្រូវជម្លៀសចេញ
ដោយសារព្យុះកេតសាណានិងដោយសារជំនន់ទឹកភ្លៀង សរុបមានចំនួនជាង
១.៥០០០គ្រួសារ។ មានផ្ទះដែលទទួលរងការខូចខាតមានចំនួន៦១០ខ្នង និង
ផ្ទះដែលខូចដួលរលំទាំងស្រុងមានចំនួន១៦០ខ្នង។ លោកពៅ សាមីបន្ថែមថា
ដីស្រែដែលបានលិចលង់សរុប៤៥.៣៣៦ហិចតា ក្នុងនោះខេត្តកំពង់ធំទទួល
រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានដីស្រែរហូតដល់១៤.៨៦២ហិចតាត្រូវខូចខាត
ទាំងស្រុង ។ ដោយឡែកសាលារៀននៅក្នុងខេត្តសៀមរាបចំនួន៩៥ខ្នងត្រូវ
លិចទឹកយ៉ាងខ្លាំងដែលមិនអាចអនុញ្ញាតឲ្យសិស្សចូលរៀនបានទេ។

“នេះជារបាយការណ៍ដែលខ្ញុំទទួលបាន បូកសរុបកាលពីព្រឹកមិញ "។

ទោះជាយ៉ាងណាក៏ដោយនៅមិនទាន់មានការវាយតម្លៃជាចំនួនទឹកប្រាក់ទៅលើ
ការខូចខាតទាំងនេះទេ។

លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រោះមហន្ដរាយរបស់កាក
បាទក្រហមកម្ពុជាមានប្រសាសន៍ថា នៅពេលនេះភ្នាក់ងារសុខាភិបាលកំពុង
ផ្ដោតការយកចិត្តទុកដាក់លើផ្នែកសុខភាពរបស់ជនរងគ្រោះ។

"នៅពេលនេះ មានក្រុមការងារសុខាភិបាលរបស់គេនៅតាមមូលដ្ឋាន ហើយ
ក៏មានអ្នកស្ម័គ្រចិត្តកាកបាទក្រហមមួយចំនួនធំដែរ នៅតាមបណ្ដាទីតាំងនោះ
ណែនាំ ឬក៏ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដែលនៅជិតៗ ។ ឥឡូវនេះកាកបាទ
ក្រហមកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវប្រធាន យើងនឹងធ្វើការងារ
បន្ដ "។

ព្យុះកំណាច កេតសាណា បានបន្ដពីប្រទេសហ្វីលីពីន បន្ទាប់មកចូលប្រទេស
វៀតណាម ប្រទេសលាវ និងប្រទេសកម្ពុជា។ ព្យុះនេះបានបង្កឲ្យមានភ្លៀងធ្លាក់
យ៉ាងខ្លាំង និងមានទឹកជំនន់ទៀតផង។

លោកស្រីសិទ្ធ វណ្ណារ៉េត ប្រធាននាយកដ្ឋានឧតុនិយមរបស់ក្រសួងធនធានទឹក
និងឧតុនិយម មានប្រសាសន៍ថា ព្យុះកេតសាណា បានរលាយបាត់ទៅហើយ។
យ៉ាងណាក៏ដោយ ភ្លៀងនៅតែបន្ដធ្លាក់នៅឡើយមកទល់នឹងថ្ងៃសុក្រនេះ ។ ក៏
ប៉ុន្ដែរហូតមកទល់ថ្ងៃសុក្រនេះនៅតែមាន ក៏ប៉ុន្ដែនោះមិនមែនជាភ្លៀងនៃឥទ្ធិ
ពលរបស់ព្យុះកេតសាណាទេ៕

XS
SM
MD
LG