ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តីខ្មែរក្រហមសុំឱ្យជនរងគ្រោះ សរសេរពាក្យបណ្តឹងឱ្យត្រឹមត្រូវ


​ ដើម្បីស្តាប់ព័ត៌មាននេះ

អង្គភាពជនរងគ្រោះស្នើសុំឱ្យជនរងគ្រោះសរសេរពាក្យបណ្តឹងសុំតាំងខ្លួនជាដើម
បណ្តឹងរដ្ឋប្បវេណី ប្រឆាំងនឹងពួកអតីតមេដឹកនាំខ្មែរជាន់ខ្ពស់នៅក្នុងសំណុំរឿង
០០២ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។

លោកស្រី Helen Jarvis ប្រធានអង្គភាពជនរងគ្រោះរបស់សាលាក្តីពិសេសខ្មែរ
ក្រហមនៅថ្ងៃសុក្រនេះ បានអំពាវ នាវដល់ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិប
តេយ្យ សូមឱ្យបំពេញពាក្យបណ្តឹងឱ្យបានត្រឹមត្រូវបំផុត សុំតាំងខ្លួនជាដើម
បណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួន ៤ នាក់
ដែលកំពុងជាប់ឃុំឃាំង ដើម្បីជៀសវាងការពន្យារពេល។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអង្គភាពជនរងគ្រោះ បានរកឃើញថា ឈ្មោះ
និងថ្ងៃ ខែ ឆ្នាំកំណើតរបស់ជនរងគ្រោះមានការខុសគ្នានៅក្នុងពាក្យបណ្តឹងសុំ
តាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលបានប្រើនៅក្នុងរបបខ្មែរក្រហមនិងអត្ត
សញ្ញាណប័ណ្ណនៅក្នុងសម័យបច្ចុប្បន្ន។

លោកស្រី Helen Jarvis ប្រធានអង្គភាពជនរងគ្រោះនៃសាលាក្តីពិសេសខ្មែរ
ក្រហមបានបញ្ជាក់នៅក្នុងសន្និសីទអន្តរជាតិស្តីពីលក្ខន្តិកៈក្រុងរ៉ូម និងការអនុ-
វត្តន៍បទដ្ឋានអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលបានរៀបចំដោយសមាគម
សិទ្ធិមនុស្ស ADHOC ថា នេះគឺជាអ្វីដែលយើងត្រូវទទួលខុសត្រូវ ហើយវា
ជារឿងស្មុគស្មាញ និងលំបាកសម្រាប់ជនរងគ្រោះមិនមានភាពពិតនេះ។

"យើងស្វែងរកបញ្ហាដូចនេះ នៅពេលមនុស្សម្នាក់ដាក់ពាក្យបណ្តឹងសុំតាំងខ្លួន
ជាដើមបណ្តឹងរដ្ឋប្បវេណី និង ដាក់ឈ្មោះតែមួយ ឬថ្ងៃខែឆ្នាំកំណើតតែមួយ។
ប៉ុន្តែមានឯកសារគាំទ្រពាក្យបណ្តឹងសុំធ្វើជាដើមបណ្តឹងរដ្ឋប្បវេណីខុសគ្នាអាច
មានឈ្មោះខុសគ្នា និងថៃ្ងខែឆ្នាំកំណើតខុសគ្នា ។ វាជាចាំបាច់សម្រាប់អ្នករស់
រានមានជីវិត និងមនុស្សផ្លាស់ប្តូរគំនិត ផ្លាស់ប្តូរឈ្មោះ និង ផ្លាស់ប្តូរថៃ្ងខែឆ្នាំ
កំណើតរបស់ពួកគេនោះ"។

លោកស្រី Helen Jarvis បានបញ្ជាក់ថា រយៈពេលប៉ុន្មានខែថ្មីៗនេះ អង្គភាព
ជនរងគ្រោះបានដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការវាយតម្លៃភាពពេញលេញ
និងសង្កេតភាពផ្ទៃក្នុងនៃពាក្យបណ្តឹងបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយ
ការពន្យារពេលទាក់ទងនឹងការខ្វះចន្លោះបែបនេះជាច្រើននៅក្នុងដំណាក់កាល
ក្រោយដំណើរការ។

លោកហុង គឹម សួន មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីបានទទួលស្គាល់ថា
ឈ្មោះនិងថៃ្ងខែឆ្នាំកំណើតរបស់ជនគ្រោះពិតជាមានការខុសគ្នាមួយចំនួនមែន
បើប្រៀបធៀបពីសម័យខ្មែរក្រហម និងសម័យបច្ចុប្បន្ននេះ។

"ឈ្មោះប្រៀបធៀបគ្នាជាមួយសម័យខ្មែរក្រហម និងឈ្មោះឥឡូវនេះ វាតែងតែ
មានការខុសគ្នា។ ប៉ុន្តែមិនមែនទាំងអស់ទេ"។

សាលាក្តីពិសេសខ្មែរក្រហម កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ជនរងគ្រោះនៃ
របបខ្មែរក្រហមឱ្យប្រញាប់ប្រញាល់មកដាក់ពាក្យបណ្តឹង សុំតាំងខ្លួនជាដើម
បណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០២ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមជាន់
ខ្ពស់ចំនួន៤នាក់ នៅអង្គភាពជនរងគ្រោះ ឱ្យបានមុនពាក់កណ្តាលខែវិច្ឆិកាខាង
មុខនេះ។

សំណុំរឿង ០០២ ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើ នួន ជា អតីតប្រធានរដ្ឋ
សភា ខៀវ សំផន អតីតប្រធានរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និង
អៀងធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
និងឧក្រិដ្ឋកម្មសង្គ្រាមដែលលទ្ធផល នៃការទទួលខុសត្រូវរបស់ពួកគេ ចំពោះ
ការបង្កើតគោលនយោបាយនិងសកម្មភាពផ្សេងៗក្នុងរបបខ្មែរក្រហម៕

XS
SM
MD
LG