ដើម្បីស្តាប់ព័ត៌មាននេះ
តុលាការខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចឃុំខ្លួនបណ្តោះ
អាសន្នសកម្មជនគណបក្សសម រង្ស៊ី ១រូប នៅក្នុងពន្ធនាគារខេត្ត ក្រោមបទ
ចោទប្រកាន់ថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នេះបើតាមការអះអាង
ពីមន្រ្តីគណបក្សប្រឆាំង ។
លោក មាស ខេង អនុប្រធានគណបក្ស សម រង្ស៊ី ប្រចាំខេត្តស្វាយរៀង បាន
បញ្ជាក់ថា លោកគង់ អាន អាយុ៥៩ឆ្នាំ ជាសកម្មជនគណបក្សសមរង្ស៊ីប្រចាំ
ស្រុកស្វាយទាប និង ជាសមាជិកក្រុបប្រឹក្សាគណបក្ស សម រង្ស៊ី ប្រចាំស្រុក
ស្វាយទាប ដែលទើបនឹងជាប់ឆ្នោតថ្មី ត្រូវបានលោកផង់ សាម៉ុន ចៅក្រមជំនុំ
ជម្រះនៃតុលាការខេត្តស្វាយរៀង បានចេញដីកាឃុំខ្លួនភ្លាមៗ ក្រោយពីតុលា
ការបានចេញដីកាកោះអញ្ជើញលោកគង់ អាន ឲ្យចូលបំភ្លឺតាមពាក្យបណ្តឹង
របស់លោកស្រី ប្រាក់ សារុំ ។
កាលពីអំឡុងខែឧសភា លោកស្រីប្រាក់ សារុំដែលត្រូវជាប្អូនថ្លៃរបស់លោកចៅ
ក្រមផង់ សាម៉ុន បានដាក់ពាក្យបណ្តឹងមួយច្បាប់ទៅតុលាការខេត្ត ស្វាយរៀង
ដោយបានចោទប្រកាន់ថា លោកគង់ អានបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដើម
ត្នោត១ដើម ដែលជាកម្មសិទ្ធិរបស់លោកស្រី ។ បើតាមការបញ្ជាក់របស់លោក
ស្រីតូច សាន អាយុ៥៨ឆ្នាំ ជាភរិយារបស់លោកគង់ អានបានបញ្ជាក់ថា សា្វម៉ី
របស់លោកស្រីពុំបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទេ ។ លោកស្រីបាន
បញ្ជាក់ទៀតថា លោកគង់ អានបានកាប់ស្លឹកត្នោតនេះ នៅលើដីដែលជាកម្ម
សិទ្ធិរបស់ខ្លួនដែលបានកាន់កាប់តាំងពីឆ្នាំ១៩៨៣ មកម្ល៉េះ ។
"ដីហ្នឹងខ្ញុំកាន់កាប់ កាលហ្នឹងដីស្រែ នៅជិតហ្នឹង ដាំប្រេងខ្យល់ ហើយដាំរំចេក
ពេញអស់ហ្នឹង ថែតាំង ពីតូចៗមកម្ល៉េះ ហើយដល់ហើយគាត់កាប់ស្លឹកហ្នឹងទៅ
គេប្តឹងតែម្តងទៅចា៎! ដីហ្នឹងនៅកន្លែងដីទួល ហើយដីស្រែខ្ញុំជាប់ដីទួលហ្នឹង"។
លោកស្រីប្រាក់ សារុំ ដែលជាម្ចាស់ដើមបណ្តឹងពុំអាចសុំ ដើម្បីទំនាក់ទំនងបាន
ទេ ។
ចំណែកលោក ផង់ សាម៉ុន ចៅក្រមជំនុំជម្រះនៃតុលាការខេត្តស្វាយរៀង បាន
បដិសេធពុំធ្វើអត្ថាធិប្យាយទេ នេះបើតាមការបញ្ជាក់ពីលោកសា រ៉េន ក្រឡា
បញ្ជីរបស់លោកផង់ សាម៉ុន ។
"គាត់ថា គាត់ជាប់រវល់។ គាត់មិនអាចបំភ្លឺជូនបានទេ អាហ្នឹង។ ហើយខ្ញុំក៏មិន
ហ៊ានដែរ ។ អើបើថា ម៉េចៗ ខាងលោក ឲ្យខាងមេធាវីអីមានទំនាក់ទំនងជួប
ទៅហ្នឹងណា។ នេះខ្ញុំគ្រាន់តែប្រាប់តាមផ្លូវទេណា"។
លោកមាស ខេង អនុប្រធានគណបក្សសមរង្ស៊ីប្រចាំខេត្តស្វាយរៀង បានរិះគន់
ចំពោះចំណាត់វិធានការរបស់តុលាការថា ជារឿងអយុត្តិធម៌ ដែលបានប្រព្រឹត្ត
ទៅលើសកម្មជនគណបក្សប្រឆាំង។
"ជារឿងអយុត្តិធម៌បំផុត ព្រោះបើប្រៀបធៀបទៅលើរឿងមួយ កាលពីថ្ងៃ ១៦
ម៉ោង១២.៣០នាទីយប់ ប៉ូលិសឃុំស្វាយរមាសហ្នឹងបានភ្ជង់សកម្មជនគណបក្ស
សម រង្សី ម្នាក់នៅក្នុងផ្ទះរបស់គាត់ ដោយអត់មូលហេតុ។ គាត់បានដាក់ពាក្យ
បណ្តឹង អត់ឃើញមានអ្នកណាចាត់ការទេ។ ដោយឡែករឿងនេះ គ្រាន់តែហៅ
មកស៊ើបសួរ។ រឿងកំប៉ិកកំប៉ុកឈានទៅដល់ការឃុំខ្លួនតែម្តង មានន័យថា តុលា
ការដូចជាប្រើអំណាចហួសហេតុ”។
ចំណែកលោកមុំ លីដា មន្រ្តីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្ស LICADHO
វិញ បានអះអាងថា លោក ពុំបានទទួលរបាយការណ៍នេះនៅឡើយទេ។ ក៏ប៉ុន្តែ
ទោះជាយ៉ាងណាក៏ដោយ ក៏លោកបានបញ្ជាក់ថា អង្គការសិទ្ធិមនុស្សLICADHO និងធ្វើការស៊ើបអង្កេតករណីឃុំខ្លួនទៅលើគណបក្សសម រង្ស៊ី នេះ៕