ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាកំពុងសង្គ្រោះនិងរុករកជន រងគ្រោះដោយសារខ្យល់ព្យុះ


អាជ្ញាធរកម្ពុជាកំពុងសង្គ្រោះ និង រុករកជនរងគ្រោះដោយសារខ្ព្យុះកេតសាណា
ជាបន្ថែមទៀត។ ដោយឡែកមានជនរងគ្រោះបាត់បង់ជីវិតចំនួនបីនាក់ថ្មីទៀត
ត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប។

យ៉ាងហោចណាស់មានជនរងគ្រោះបាត់បង់ជីវិតដោយឥទ្ធិពលខ្យល់ព្យុះ កេត
សាណា បានកើនដល់ចំនួន១៤នាក់ ហើយប្រជាជនជាច្រើនពាន់គ្រួសារបាន
បាត់បង់ទីជម្រក និងត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាព មកទល់នឹងថ្ងៃព្រហស្បតិ៍
នេះ នេះបើយោងតាមរបាយការណ៍ពីក្រុមអាជ្ញាធរ និងមន្ដ្រីរដ្ឋាភិបាលខ្មែរ។

ខ្យល់ព្យុះ កេតសាណា បានបក់បោកមកលើប្រទេសកម្ពុជា កាលពីរសៀលថ្ងៃ
អង្គារដោយបានវាយប្រហារទៅលើខេត្តចំនួន៧ រួមមានខេត្តកំពង់ចាម ខេត្តព្រះ
វិហារ ខេត្តកំពង់ធំ សៀមរាប រតនគីរី មណ្ឌលគីរី និងខេត្តស្ទឹងត្រែង។

យ៉ាងហោចណាស់មានផ្ទះចំនួន១០០ខ្នងត្រូវបំផ្លាញ និង៤០០ខ្នងផ្សេងទៀត
ទទួលរងការខូចខាត។

លោក កែវ សាវី អនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មការជាតិគ្រប់គ្រង
គ្រោះមហន្ដរាយមានប្រសាសន៍ថា ប្រជាជនដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ
មានចំនួនពី៣០០ទៅ៤០០គ្រួសារ។ រីឯជនរងគ្រោះដល់បាត់បង់ជីវិតបានកើន
ដល់ចំនួន១៤នាក់។

“ស្លាប់មាននៅកំពង់ធំ៩នាក់។នៅរតនគីរី២។នៅសៀមរាបនេះ៣” ។

ព្យុះកំណាច កេតសាណា បានបន្ដពីប្រទេសហ្វីលីពីន បន្ទាប់មកចូលប្រទេស
វៀតណាមលាវ និង ប្រទេសកម្ពុជា ។ ព្យុះនេះបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាង
ខ្លាំង និងមានទឹកជំនន់ទៀតផង។

លោកស្រីសិទ្ធ វណ្ណារ៉េត ប្រធាននាយកដ្ឋានឧតុនិយមរបស់ក្រសួងធនធានទឹក
និងឧតុនិយម មានប្រសាសន៍ថា ព្យុះកេតសាណាបានរលាយទៅវិញហើយនៅ
ថ្ងៃនេះ ក៏ប៉ុន្ដែចំហាយនៃព្យុះនេះនៅតែបង្កឲ្យមានភ្លៀងធ្លាក់នៅតាមបណ្ដាខេត្ត
មួយចំនួននៅឡើយ។

“ព្យុះកេតសាណាហ្នឹងឥឡូវវាថយឥទ្ធិពលហើយ។ក៏ប៉ុន្ដែវាគ្រាន់តែមានភ្លៀង។
ឥឡូវហ្នឹងមានភ្លៀងនៅប៉ែកខាងជើងយើងហ្នឹង ភ្លៀងធម្មតា ក៏ប៉ុន្ដែប៉ែកខាង
ត្បូងខាងសមុទ្រព្រៃវែងស្វាយរៀងអាហ្នឹងភ្លៀងជារបៀបមានផ្គរនិងរន្ទះ” ។

លោកម៉ៅ ហាក់ ប្រធាននាយកដ្ឋានជលសាស្ដ្ររបស់ក្រសួងធនធានទឹក និង
ឧតុនិយមមានប្រសាន៍ថា ស្របពេលដែលព្យុះកេតសាណាបានរលាយទៅវិញ
ទឹកនៅក្នុងអាងទន្លេមេគង្គកំពុងឡើងខ្ពស់ ដោយសារតែភ្លៀងនៅតែបន្ដបង្អុរ
ធ្លាក់នៅតាមខេត្តមួយចំនួនទៀត។ ប៉ុន្ដែកម្ពស់ទឹកមិនទាន់ឈានដល់ចំណុច
ប្រកាសអាសន្ននៅឡើយទេ៕ចប់

XS
SM
MD
LG