ក្រុមអ្នកចូលរួមនៅក្នុងសន្និសីទស្តីពីការអភិវឌ្ឍថាមពល
នៅក្នុងមហាអនុតំបន់
ទន្លេមេគង្គ
ដែលបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុង
ភ្នំពេញ
បានបង្ហាញពីតម្លៃថាមពលខ្ពស់
និងកង្វះធនធានថាមពល។
លោកស្រី
Carol Rodley
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
និងក្រុមអ្នកចូលរួម
បានថ្លែងនៅថ្ងៃពុធនេះថា
ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងតម្លៃថាមពលថ្លៃ
ជាងគេបំផុតនៅក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត
និង ការតភ្ជាប់ប្រព័ន្ធផ្គត់
ផ្គង់ថាមពលកម្រិតទាបជាងគេនៅក្នុងតំបន់
ដែលបណ្តាលមកពីកង្វះធនធាន
ថាមពល
សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
សន្និសីទស្តីពីការអភិវឌ្ឍថាមពលនៅក្នុងមហាអនុតំបន់ទន្លេមេគង្គរយៈពេល២
ថ្ងៃដែលត្រូវបានរៀបចំឡើង
ដោយស្ថានទូតអាមេរិកនៅក្នុងទីក្រុងភ្នំពេញ
បាន
បញ្ចប់នៅថ្ងៃពុធនេះ
សំដៅជំរុញការយល់ដឹងពីគោលនយោបាយថាមពលនៅ
ក្នុងបណ្តាប្រទេសជាសមាជិកចំពោះករណីសិក្សាអំពីពាណិជ្ជកម្មថាមពល ទាក់
ទងនឹងការពង្រីកទីផ្សារនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។
ក្រុមហ៊ុនថាមពលមួយចំនួន
រួមមានក្រុមហ៊ុនរបស់អាមេរិក
General Electric
និង
Chevron ព្រមទាំងក្រុមហ៊ុនConoco Phillips
ដែលបានចូលរួមផ្តល់ផែន
ការអនុវត្តន៍ថាមពលសម្រាប់មហាអនុតំបន់ទន្លេមេគង្គ
បានបញ្ជាក់ថា
ប្រទេស
កម្ពុជាបន្តទទួលរងនូវធនធានថាមពលមិនគ្រប់គ្រាន់ និងបញ្ជាក់ពីសេចក្តីត្រូវ
ការដើម្បីពង្រីកការផ្គត់ផ្គង់ថាមពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
លោកស្រីCarol Rodley
ឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា
បានថ្លែងបើកសន្និ-
សីទស្តីពីការអភិវឌ្ឍថាមពលនៅ
ក្នុងមហាអនុតំបន់ទន្លេមេគង្គថា
តម្លៃថាម
ពលនៅក្នុងប្រទេសកម្ពុជា
គឺមានតម្លៃខ្ពស់បំផុតក្នុងចំណោមប្រទេសនៅក្នុង
តំបន់អាស៊ី និង បណ្តាញតភ្ជាប់ថាមពលអគ្គិសនី
គឺ ស្ថិតនៅក្នុងកម្រិតទាប
បំផុត។
"ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងមហាអនុតំបន់ទន្លេមេគង្គនឹងត្រូវការទឹកប្រាក់
ច្រើនរាប់ពាន់លានដុល្លារអាមេរិកសម្រាប់ការវិនិយោគ បើការផ្គត់ផ្គង់ថាមពល
ត្រូវធ្វើមិនដឹងមិនឮនឹងតម្រូវការថាមពល ។ ក្នុង១ទសវត្សរ៍ខាងមុខនេះតម្រូវ
ការផ្នែកថាមពលនៅកម្រិតជាតិនឹងបន្តកើនឡើងរវាងពី ៧% ទៅ ១៦% ក្នុង
១ឆ្នាំ។ ការប្រឈមមុខនឹងមហាអនុតំបន់ទន្លេមេគង្គនៅក្នុងវិស័យថាមពល គឺ
មិនមែនមានតែមួយទេ។ការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់កំពុងបង្ខំឱ្យមានតម្រូវ
ការថាមពល ដែលប្រជាពលរដ្ឋ៥០លាននាក់នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ
ខ្វះភ្លើងអគ្គិសនីប្រើប្រាស់"។
ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ
មានប្រទេសកម្ពុជា ប្រទេសថៃ
ប្រទេស
លាវ ប្រទេសភូមា និងខេត្ត
Guangsi និង
Yunnan របស់ប្រទេសចិន។
លោក ផល្លា
ផាន អគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា
បាន
ទទួលស្គាល់ថា
តម្លៃអគ្គិសនីនៅក្នុងប្រទេសកម្ពុជាថ្លៃ
បើប្រៀបធៀបនឹងប្រ-
ទេសជិតខាង។
តម្លៃអគ្គិសនីជាមធ្យមនៅក្នុងកម្ពុជាគឺ០,១៦ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង
ប៉ុន្តែតម្លៃនេះអាចឡើងខ្ពស់ដល់០,៩០
ក្នុង ១គីឡូវ៉ាត់ម៉ោងនៅតាមតំបន់ជន
បទ។
លោកយឹម
សុវណ្ណ អ្នកនាំពាក្យគណបក្សសម
រង្ស៊ី បានថ្លែងថា
រដ្ឋាភិបាលត្រូវ
ទាក់ទាញក្រុមហ៊ុនវិនិយោគថាមពលបរទេស ដែលផ្តល់ផលប្រយោជន៍ដល់
ប្រទេសកម្ពុជាច្រើនជាងបច្ចុប្បន្ននេះ។
"រដ្ឋាភិបាលត្រូវតែគិតគូរអំពីនយោបាយថាមពលឡើងវិញ
ដើម្បីបញ្ចុះតម្លៃថាម
ពលនេះឱ្យទាប
ឬឱ្យស្មើនឹងប្រទេសជិតខាង។
វាប៉ះពាល់បញ្ហាសេដ្ឋកិច្ចនិងជីវ
ភាពរបស់ប្រជាពលរដ្ឋ
បើសិនជារដ្ឋាភិបាលទុកតម្លៃអគ្គិសនីឱ្យថ្លៃបែបនេះ"។
លោក
ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា
បានបញ្ជាក់ថា
រដ្ឋាភិបាលកម្ពុជា
កំពុងតែជំរុញការអភិវឌ្ឍវិស័យថាមពល
ដោយអភិវឌ្ឍសក្តានុពលដែលមាននៅ
ក្នុងស្រុកដើម្បីឱ្យ ថាមពលមានតម្លៃសមរម្យ
និងការនាំចូលពីប្រទេសថៃ
និង
វៀតណាម។
"ឥឡូវនេះ
យើងមានផែនការច្រើនណាស់
ដើម្បី សំខាន់ ឱ្យមានថាមពលគ្រប់
គ្រាន់និងឱ្យប្រសើរ និងប្រសិទ្ធិភាពជាងមុន
គឺជាគោលដៅនៃការអភិវឌ្ឍថាម
ពល"។
លោកស្រី
Carol Rodley
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
បានថ្លែងថា ក្រុម
ហ៊ុន
និងបុគ្គលទាំងអស់ដែលបានជួបប្រជុំគ្នានៅក្នុងសន្និសីទនេះ
មានជំនាញ
បច្ចេកវិទ្យានិងធនធាន
ដើម្បីកែប្រែផ្នែកថាមពលនៅក្នុងមហាអនុតំបន់ទន្លេ
មេគង្គនេះ។
"ការអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេសមួយនឹងអាចមានប្រយោជន៍ដល់ការ
អភិវឌ្ឍរបស់ប្រទេសទាំងអស់តាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ដែលមាន
សមត្ថភាពបំផុតនៅក្នុងតំបន់"
។
លោកស្រី
Carol Rodley បានបញ្ជាក់ថា
រដ្ឋាភិបាលកម្ពុជាមានផែនការប្រកប
ដោយមហិច្ឆិតា
ដើម្បីពង្រីកការផលិត
និងការតភ្ជាប់បណ្តាញអគ្គិសនីនៅទូទាំង
ប្រទេស៕