ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាគ្រោងបញ្ជូនកម្លាំងរក្សា សន្តិភាពរបស់ខ្លួនទៅអាហ្រ្វិក


ដើម្បីស្តាប់ព័ត៌មាននេះ

មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិក្នុងប្រទេសកម្ពុជាបានថ្លែងថា កម្ពុជាគ្រោង
បញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចំនួន៤០នាក់ទៅកាន់ទ្វីបអាហ្រ្វិកដើម្បី
ការពារសុវត្ថិភាពដល់ពលរដ្ឋនៅទីនោះ។

នេះជាលើកទី៥ហើយដែលកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនដើម្បីបំពេញបេសកកម្ម
នៅក្រៅប្រទេសក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ។ មន្រ្តីយោធាជាន់
ខ្ពស់នៃប្រទេសកម្ពុជាបានថ្លែងថា កម្ពុជាគ្រោងបញ្ជូនកងទ័ពដ៏មានបទពិសោ-
ធន៍របស់ខ្លួនចំនួន៤០នាក់ទៅកាន់ប្រទេស Chad ក្នុងទ្វីបអាហ្រ្វិកកណ្តាលនៅ
ចន្លោះខែតុលា និងខែវិច្ឆិកាខាងមុខនេះដើម្បីជួយដល់ដំណើររក្សាសន្តិភាពរយៈ
ពេលមួយឆ្នាំនៅទីនោះ។

អ្នកនាំពាក្យនៃក្រសួងការពារជាតិក្នុងប្រទេសកម្ពុជា លោក ឈុំ សុជាតិ មាន
ប្រសាសន៍ប្រាប់VOAតាមទូរស័ព្ទថា គោលបំណងសំខាន់ក្នុងការបញ្ជូនកងទ័ព
ទាំងនោះទៅកាន់សាធារណរដ្ឋ Chad គឺដើម្បីការពារសន្តិសុខជូនពលរដ្ឋ។

"អង្គភាព៣០៦ ចំនួន ៤០នាក់ដែលត្រូវទៅក្នុងកំឡុងខែ១០ ខែ១១ហ្នឹង។ អត់
ទាន់ដឹងថ្ងៃជាក់ជាក់ទេឥឡូវនេះ ដោយកំពុងទិញសំបុត្រយន្តហោះ ។ ពួកគេ
នឹងទៅក្នុងពេលឆាប់ៗហើយ។ មិនទាក់ទងនឹងថវិកាទេឥឡូវហ្នឹង ព្រោះវាជា
ថវិការបស់ UN ។ បេសកកម្មរបស់ទាហានចំនួន៤០នាក់ហ្នឹង គឺរក្សាសន្តិសុខ
សណ្តាប់ធា្នប់”។

កន្លងមកកម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេស Sudanចំនួនបួន
លើករួចមកហើយដើម្បីរក្សាសន្តិភាពនិងបោសសំអាតគ្រាប់មីន។ ការបញ្ជូន
កងទ័ពទៅប្រទេស Chad លើកនេះជាការបញ្ជូនលើកទី ៥ ក្នុងការចុះបំពេញ
បេសកកម្មរបស់ខ្លួននៅក្រៅប្រទេស។ វត្តមានរបស់កងទ័ពកម្ពុជាទៅប្រទេស
Sudan កន្លងមកមានចំនួន៤៩៥នាក់ ដែលធ្វើឡើងក្រោយពីប្រទេសកម្ពុជា
បានចុះអនុស្សរណៈយោគយល់គា្នជាមួយអង្គការសហប្រជាជាតិ កាលពីឆ្នាំ
២០០៦។

លោកឈុំ សុជាតិ មានប្រសាសន៍ថា ប្រតិបត្តិការមនុស្សធម៌របស់កងយោពល
ខេមរភូមិន្ទនៅបរទេសកន្លងមកបានទទួលជោគជ័យយ៉ាងល្អប្រសើរ ។ លោក
មានប្រសាសន៍ថា នេះក៏ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជា
ជាតិដែលបានបង្ហាត់ជំនាញដោះមីននិងជំនាញរក្សាសណ្តាប់ធ្នាប់ដល់កងទ័ព
របស់កម្ពុជាប្រកបដោយស្តង់ដាអន្តជាតិ។

“យើងបានបង្ហាញនូវសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទយើងដែលកន្លង
មកធ្លាប់តែរងគ្រោះដោយសារសង្គ្រាម ដោយមីន សង្គ្រាមផ្ទៃក្នុង ឬ សង្រ្គាម
ស៊ីវិលពីឆ្នាំ១៩៧០រហូតមកដល់ឆ្នាំ១៩៩៨ ដែលយើងបញ្ចប់សង្គ្រាមទាំងស្រុង
ជាមួយខ្មែរក្រហម ។ អញ្ចឹងទៅយើងមានអង្គការសហប្រជាជាតិ និងUNAMIC
មកដោះស្រាយ មកជួយហ្វឹកហ្វឺនដល់ការដោះមីនរបស់យើង។ ប៉ុន្តែឥឡូវ ក្នុង
ឆ្នាំ២០០៦ យើងប្រែក្លាយពីប្រទេសដែលរងគ្រោះដោយគ្រាប់មីន យើងត្រឡប់
ទៅជាប្រទេសដែលត្រូវបំពេញបេសកកម្មដោះមីនជួយគេវិញ”។

មន្រ្តីយោធាខ្មែរដែលធ្លាប់បំពេញភារកិច្ចបោសសំអាតមីននៅប្រទេស Sudan
និយាយថា ទេពកោសល្យនិងជំនាញរបស់កងយោពលខេមរភូមិន្ទ ដែលបាន
ចុះបំពេញភារកិច្ចមនុស្សធម៌ក្នុងការដោះមីន ការរក្សាសន្តិសុខ និងការផលិត
ទឹកស្អាតសម្រាប់ប្រជាជន Sudanរយៈពេលកន្លងមក មានការកោតសរសើរ
ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

លោកអនុសេនីយ៍ឯក ឯកវាសនា ធ្លាប់ចុះបំពេញភារកិច្ចបោសសម្អាតមីន។
លោកនៅកងវរសេនាធំលេខ៣១៥ ជាក្រុមជំនាន់ទីបីពីឆ្នាំ២០០៨ដល់ឆ្នាំ២០០៩
ក្នុងប្រទេស Sudan ។ លោកមានប្រសាសន៍ថា វត្តមានរបស់កងទ័ពកម្ពុជានៅ
ទីនោះកន្លងមកមានការគាំទ្រច្រើនពីពលរដ្ឋ Sudan ផ្ទាល់ និងពីឆាកអន្តរជាតិ ដោយសារកងទ័ពរបស់ខ្មែរមានភាពបេ្តជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចរបស់
ខ្លួនដើម្បីសន្តិភាព។

“មានការគាំទ្រច្រើន ទីមួយគឺកងទ័ពរបស់ខ្មែរយើងធើ្វអ្វីមួយគឺថា បេ្តជ្ញាធ្វើឱ្យ
បានហើយថា បើទោះបីជាការលំបាក ភ្លៀងផ្គរយ៉ាងណាក៏ដោយ ក៏ខ្មែរយើង
តស៊ូឱ្យបានជោគជ័យដើម្បីដោះមីនឱ្យប្រជាពលរដ្ឋ Sudan”។

លោកឯក វាសនា មានប្រសាសន៍ថា ការងារដោះមីនរបស់កងទ័ពខ្មែរកន្លងមក
បានសេចក្តីសុខ និងប្រកបដោយសុវត្ថិភាព។ លោកនិយាយថា លោកចង់ទៅ
បំពេញបេសកកម្មនៅប្រទេស Chad ដែរ តែលោក នៅមិនទាន់ដឹងនៅឡើយ
ថា តើលោកនឹងមានឈ្មោះបញ្ជូនទៅទីនោះនាពេលខាងមុខដែរ ឬយ៉ាងណា។

លោកសម រង្សី មេដឹកនាំគណបក្សជំទាស់ មានសុទិដ្ឋិនិយមចំពោះកងរក្សាសន្តិ
ភាពរបស់កម្ពុជា ដែលបានបំពេញកិច្ចការរបស់ខ្លួនរយៈពេលកន្លងមកប្រកប
ដោយបទពិសោធន៍ និងសមត្ថភាពខ្ពស់។ លោកមានប្រសាសន៍ថា លោករីក
រាយដែលបានឃើញកងទ័ពខ្មែរអាចបានបា្រក់ខែខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់ក្រុម
គ្រួសាររបស់គេ។

“ខ្ញុំសប្បាយចិត្តណាស់ ឃើញទាហានខ្មែរយើង ប្រាក់ខែតិចតួចនៅប្រទេស
កម្ពុជាមានឱកាសបានចេញទៅក្រៅ បានទទួលកម្រៃ បានសន្សំលុយយកមក
ដើម្បីទ្រទ្រង់ជីវភាព យកមកជួយគ្រួសារវិញនោះ។ ខ្ញុំសប្បាយចិត្តណាស់ បាទ
ក្នុងឋានៈខ្ញុំជាអ្នកតំណាងរាស្រ្ត”។

ក្រុមយោធាខ្មែរចំនួន៤០នាក់ដែលនឹងត្រូវបញ្ជូនទៅប្រទេស Chad នេះ គឺជា
កងវរសេនាតូចរក្សាសន្តិសុខលេខ៣០៦។ កម្ពុជានឹងបញ្ជូនកងវិស្វកម្មបោស
សម្អាតមីនចំនួន៨០នាក់ទៅប្រទេស Chad បន្ថែមទៀតនៅពេលបន្តបន្ទាប់គ្នា
ខាងមុខនេះ។ ក្រសួងការពារជាតិនៃប្រទេសកម្ពុជានៅមិនអាចបញ្ជាក់អំពីកាល
បរិច្ឆេទជាក់លាក់ក្នុងការបញ្ជូនកងទ័ពទាំង៨០នាក់នេះនៅឡើយទេ៕

XS
SM
MD
LG